កងទ័ពជើងអាកាសសហរដ្ឋអាមេរិក រៀបចំការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ៖ ផ្លូវថ្មើរជើង (Walk Street) នៅរាជធានីភ្នំពេញ ឥឡូវល្បីល្បាញខ្លាំងណាស់ ផ្អើលពេញពិភពលោក រហូតដឹងដល់ក្រុមតន្ត្រីកងទព័ជើងអាកាសសហរដ្ឋអាមេរិក បានមកប្រគុំតន្រ្តីទៀតផង។ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យក្រុមតន្ត្រីទ័ពអាកាសអាមេរិកប្រគុំតន្ត្រី នៅផ្លូវថ្មើរជើង (Walk Street) តបតាមការស្នើរសុំរបស់ក្រុមតន្ត្រីកងទ័ពជើងអាកាសសហរដ្ឋអាមេរិក សុំរៀបចំការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង (Walk Street) ដែលធ្វើឡើង នៅយប់ថ្ងៃអាទិត្យទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមុខវត្តឧណ្ណាឡោម នៃផ្លូវថ្មើរជើងរាជធានីភ្នំពេញ។ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យផងនោះ បានឱ្យដឹងថា ស្របពេលដំណើរទស្សនកិច្ច ចន្លោះពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្រុមតន្ត្រីកងទព័អាកាសប្រចាំតំបន់ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បានស្នើសុំរៀបចំការប្រគុំតន្ត្រី នៅផ្លូវថ្មើរជើង (Walk Street) នារាជធានីភ្នំពេញ ក្នុងន័យចូលរួមអបអរសាទរខួបលើកទី៧៥ឆ្នាំ នៃចំណងការទូត ប្រទេសទាំងពីរ (កម្ពុជា-អាមេរិក) រួមទាំងធ្វើការងារមនុស្សធម៌ នៅតាមសាលារៀន និងសហគមន៍នានា នៅរាជធានីភ្នំពេញ […]
Month: June 2025
អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ដើម្បីផ្តល់ភាពច្បាស់លាស់ និងការពិតចំពោះឧប្បត្តិហេតុនេះ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ចំនួន បួនចំណុចដូចតទៅ៖ ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាខ្លួនបានជូនដំណឹងដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃចំនួន១៥០នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃ មិនថាជាពាក្យសម្តី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។ ទីពីរ៖ […]
ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មិនរងសម្ពាធ តែអាចធ្វើឱ្យថៃបាក់អំនួត
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា៖ ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនតាំងពីចុងខែឧសភាមក ប្រទេសថៃដែលកងទ័ពមានអំណាចជាងនាយករដ្ឋមន្ត្រី តែងតែប្រើវិធីគំរាមនិងដាក់សម្ពាធមកលើកម្ពុជាជានិច្ច។ ដំបូងឡើយ កងទ័ពថៃបានសម្រេចបិទព្រំដែនជាឯកតោភាគី បន្ទាប់មកគំរាមផ្តាច់អគ្គិសនី ផ្តាច់អ៊ិនធឺណិត ផ្តាច់ការនាំចូលទំនិញ និងចុងក្រោយនេះ គេបានគំរាមឈប់នាំប្រេងឥន្ធនៈមកកម្ពុជាក្រោមអំនួតថា កម្ពុជានឹងវេទនាដោយសារពួកគេ។ ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថាអាកប្បកិរិយាបែបមើលស្រាលកម្ពុជានេះ កើតឡើងដោយសារកងទ័ពថៃនិងអ្នកនយោបាយមួយចំនួន រួមទាំងក្រុមជ្រុលនិយមផង លង់លក់ក្នុងអំនួត ហើយមិនបានសិក្សាពីកម្ពុជាឱ្យបានច្បាស់ ដែលធ្វើឱ្យពួកគេដើរមិនទាន់សភាពការណ៍។ ពួកគេនៅតែដក់ក្នុងអារម្មណ៍ថា កម្ពុជាមានស្ថានភាពដូចកាលពីទសវត្សរ៍ ៨០ នៅឡើយ ដែលរស់ដោយសារខ្យល់ដកដង្ហើមរបស់ថៃ។ ដូច្នេះ បើថៃដាក់សម្ពាធតែបន្តិច កម្ពុជាច្បាស់ជាជួបការលំបាកហើយចុះញ៉មចំពោះពួកគេជាមិនខាន។ ប៉ុន្តែ តាមរយៈវិធានការឆ្លើយតបរបស់កម្ពុជាជាបន្តបន្ទាប់ រហូតដល់ការផ្អាកនាំប្រេងឥន្ធនៈនិងឧស្ម័នទាំងស្រុងពីប្រទេសថៃ យោធា និងរដ្ឋាភិបាលថៃ ចាប់ផ្តើមភ្លឺភ្នែក។ នៅត្រង់ថា កម្ពុជាមិនត្រឹមតែមិនបានរងសម្ពាធនិងមិនចុះញ៉មប៉ុណ្ណោះទេ តែបែរជាដាក់ចេញវិធានការឆ្លើយតបវិញ មុនពេលដែលថៃដាក់មកលើកម្ពុជាទៅទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងរំភើយថា កម្ពុជាមិនមែនជាអ្នកបង្កហេតុទេ តែអាចកំដរថៃបានគ្រប់ស្នៀត។ ស្ថានភាពនេះកំពុងធ្វើឱ្យថៃខូចប្រយោជន៍យ៉ាងធំ ហើយស្ថិតក្នុងស្ថានភាពទាល់ច្រកនិងបាក់មុខ ហើយក៏នឹកចង់វិលថយក្រោយវិញ។ ប៉ុន្តែ […]
សម្តេចធិបតី បញ្ជាឱ្យបិទច្រកទ្វារព្រំដែនចំនួន២ ជាអចិន្ត្រៃយ៍ក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបនឹងមេទ័ពយោធភូមិភាគ២ របស់ថៃ ដែលបិទច្រកសាយតាគូ-ជប់គគីរ
សម្តេចធិបតី បញ្ជាឱ្យបិទច្រកទ្វារព្រំដែនចំនួន២ ជាអចិន្ត្រៃយ៍ក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបនឹងមេទ័ពយោធភូមិភាគ២ របស់ថៃ ដែលបិទច្រកសាយតាគូ-ជប់គគីរ ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បញ្ជាក់អំពីការសម្រេចបិទច្រកទ្វារព្រំដែនចំនួន២ ក្នុងខេត្តឧត្តរមានជ័យ គឺច្រកជប់គគីរ និងច្រកទ្វារព្រំដែនជាំ ចាប់ពីថ្ងៃទី២២ ខែមិថុនានេះតទៅ បន្ទាប់ពីកងទ័ពយោធភូមិភាគ២ របស់ថៃ ប្រកាសបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាក ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះ ដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។ ខ្ញុំបានឯកភាពអោយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត សម្រេចបិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរ។ បន្ថែមពីលើច្រកជប់គគីរនេះ ខ្ញុំបានបញ្ជាឲ្យឯកឧត្តមអភិបាលខេត្ត បិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ […]
សម្តេចតេជោ សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងក្លាយ!
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា មានក្រុមជ្រុលនិយមថៃបានឆ្លៀតឱកាសប្រើវិធីបែបស្មោគគ្រោគ ដោយបង្កើតគណនី Facebook ក្លែងបន្លំដាក់ឈ្មោះ សម្ដេចតេជោ ជាភាសាថៃ ជាមួយរូបរបស់ សម្តេចតេជោ និងបានផ្ញើសារចេញជាភាសាថៃក្នុងអត្ថន័យខាងក្រោម៖ សួស្តីបាទ ខ្ញុំ ហ៊ុន សែន ពេលនេះខ្ញុំកំពុងប្រមូលទុនដើម្បីកសាងកងទ័ពច្បាំងនឹងថៃ សូមជួយបាញ់លុយឲ្យខ្ញុំ ៣០០បាត តាម True Money ហើយខ្ញុំនឹងសងគុណទៅវិញចំនួន ៥០ ០០០បាតភ្លាម ពេលច្បាំងឈ្នះ។ សូមបញ្ជាក់ថា ផេក Facebook ផ្លូវការរបស់សម្ដេចតេជោមានតែមួយគត់គឺ Samdech Hun Sen of Cambodia (https://www.facebook.com/hunsencambodia)និងមានសញ្ញាធីក verify ពីក្រុមហ៊ុន meta។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក ក្រុមជ្រុលនិយមយថៃឆ្លៀតឱកាសទាំងនេះ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) និងបងប្អូនខ្មែរដែលរងការរើសអើង
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី ១៩ ខែមិថុនានេះបានឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ដោយអះអាងថា៖ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។ មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលនិងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ៕
អភិបាលខេត្តមណ្ឌលគិរី ជំរុញដល់ប្រជាពលរដ្ឋឲ្យចាប់អារម្មណ៍ ការដាំដុះក្នុងគ្រួសារដើម្បីបន្ថយការចំណាយ
ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្តមណ្ឌលគិរី បានជំរុញដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបង្កើនការដាំដុះ និងចិញ្ចឹមសត្វលក្ខណៈគ្រួសារ ដើម្បីឆ្លើយតប ទៅនិងតម្រូវការប្រចាំថ្ងៃរបស់ខ្លួន ឬអាចជួយផ្គត់ផ្គង់ដល់ទីផ្សារបានមួយផ្នែក ខណៈនាពេលបច្ចុប្បន្ន ស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងមានភាពតានតឹង ហើយឈានដល់ការផ្អាកនាំចេញ-ចូលនូវទំនិញ បន្លែ ផ្លែឈើ ត្រីសាច់នានា ទៅវិញទៅមកធ្វើឲ្យមានកង្វះខាតក្នុងទីផ្សារ ថ្លែងក្នុងពិធីចែកពូជកូនឈើហូបផ្លែ ដល់កសិករនៅក្រុងសែនមនោរម្យ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា សភាពការណ៍បច្ចុប្បន្ននេះ យើងត្រូវចេះរស់ដោយខ្លួនឯង ហើយការធានាបាននូវផលិតផលស្បៀង អាហារ បំពេញតម្រូវការក្នុងស្រុក គឺជារឿងចាំបាច់បំផុតដែលកន្លងមកយើងនៅខ្វះខាតខ្លះ។ ឯកឧត្តមបន្តថា បើបងប្អូនអាចដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វ និងដំណាំហូបផ្លែ បានទាំងអស់គ្នា យើងលែងព្រួយបារម្ភពីបញ្ហាខ្វះខាត ការហូបចុកប្រចាំថ្ងៃ ដែលកន្លងមកយើងពឹងផ្អែកលើទំនិញពីផ្សារ ។ ការអនុវត្តបាននូវកសិកម្ម ខ្នាតតូចក្នុងគ្រួសារ មិនត្រឹមកាត់បន្ថយការចំណាយប្រចាំថ្ងៃ តែយើងទទួលបានអត្ថប្រយោជន៍ សម្រាប់សុខភាពក្រុមគ្រួសារទាំងមូល ដ្បិតបន្លែ ផ្លែឈើ ត្រីសាច់ ដែលយើងដាំនិងចិញ្ចឹមខ្លួនឯង គឺមានសុវត្ថិភាពក្នុងការទទួលទាន។ ទន្ទឹមការ ដាំដុះ និងចិញ្ចឹមសត្វលក្ខណៈគ្រួសារ […]
កម្ពុជាសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើរបស់ថៃតាមព្រំដែនទាំងអស់
ភ្នំពេញ ៖ កម្ពុជាសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើរបស់ថៃតាមព្រំដែនទាំងអស់ បន្ទាប់ពីផុតឱសានវាទ ២៤ម៉ោង ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការឆ្លើយតបចំពោះការគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃ។ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យថា មកទល់ពេលនេះ នៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុង នូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា។ លោកបន្តថា “ច្រកអន្តរជាតិដែលបានបិទ ការលើនាំចូលបន្លែផ្លែឈើពីថៃនេះ មានចំនួន៧ នៅច្រកជាំ ច្រកអូស្មាច់ ច្រកភ្នំដី ច្រកព្រំ ច្រកដូង ច្រកប៉ោយប៉ែត និងច្រកស្ទឹងបត់”។ សូមជម្រាបថា កាលពីថ្ងៃ១៦ មិថុនា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសទុកពេលឲ្យភាគីថៃ ត្រឹមរយៈពេល២៤ម៉ោង ក្នុងការបើកច្រកទ្វារព្រំដែន ដែលថៃបានបិទជាឯកតោភាគី បើមិនព្រមបើកទេ នឹងបិទទ្វារព្រំដែនមិនឲ្យមាន ការនាំចូលបន្លែផ្លែឈើគ្រប់ប្រភេទពីថៃ។ សូមបញ្ជាក់ថា វិវាទព្រំដែនរវាងកម្ពុជា-ថៃ បានឡើងជារលកកម្ដៅខ្លាំងម្តងទៀត កាលពីព្រឹកថ្ងៃ២៨ ឧសភា ក្រោយកងទ័ពថៃ បានបាញ់មុនចូលលេណដ្ឋានកម្ពុជា បណ្ដាលឲ្យយោធិនកម្ពុជា១នាក់ បាត់បង់ជីវិត […]
អាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំកម្មវិធី “ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “TVET បង្កើតឱកាសការងារ សាងក្តីសង្ឈឹមដល់យុវជន”
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធី “ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “TVET បង្កើតឱកាសការងារ សាងក្តីសង្ឈឹមដល់យុវជន” ក្រោមវត្តមាន ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឌឹម នី អភិបាលរងខេត្ត រួមទាំងមន្ទីរ/អង្គភាពជុំវិញខេត្ត តំណាងវិស័យឯកជន តំណាងក្រុមហ៊ុន សហគ្រាស អង្គការដៃគូ សិស្ស និស្សិតជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ លោក ឌឹម នី អភិបាលរងខេត្ត មានប្រសាសន៍ថា ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសគោលនយោបាយ បញ្ចកោណដំណាក់កាលទី១ បានយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈ ច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ […]
លើករណី ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ដោយប្រើវិធានញុះញង់
ខេត្តរតនគិរី ៖ ធិការដ្ឋាននគរបាលក្រុងបានលុងសហការជាមួយកម្លាំងប៉ុស្តិ៍បឹងកន្សែង និងប៉ុស្តិ៍កាចាញ ដោយមានការសម្របសម្រួល និងដឹកនាំនីតិវិធី ពីឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត។ អំពីអង្គហេតុ វេលាម៉ោង១៣:៣០ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ ផ្នែកគ្រឿងញៀននៃអធិការនគរបាលក្រុងបានលុង សហការជាមួយផ្នែកព្រហ្មទណ្ឌ ប៉ុស្តិ៍នគរបាលសង្កាត់បឹងកន្សែង ប៉ុស្តិ៍នគរបាលសង្កាត់កាចាញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១មុខសញ្ញា ពាក់ព័ន្ធករណី ជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់(វិធានញុះញុង)។ នៅវេលាម៉ោង១៣:១០ បានដាក់ភ្នាក់ងារអោយកម្ម៉ង់ថ្នាំញៀន ពីឈ្មោះ ប៉ូ រស្មី ចំនួន៣១០ ០០០រៀល (សាមសិបមួយមុឺនរៀល)ហេីយបានអោយភ្នាក់ងារទៅយកនៅបន្ទប់ជួលរបស់ខ្លួននៅម្តុំអូរ ក្រោយផ្សារតាយសេង បន្ទាប់មកភ្នាក់ងារបានជិះម៉ូត៉ូទៅកន្លែងដែលជនសង្ស័យណា់ត់ជួប ហេីយកំលាំងយេីងជិះតាមពីក្រោយ លុះដល់កន្លែងណាត់ខាងលេីជនសង្ស័យបានហុចថ្នាំញៀនអោយទៅភ្នាក់ងារយេីង ភ្លាមៗនោះកំលាំងសម្ថកិច្ចយេីងបានទៅដល់ហេីយបានឃាត់ជនសង្ស័យរួមទាំងថ្នាំញៀន ចំនួន១៣ថង់(១ថង់ធំ និង១២ថង់តូច)។រួចហេីយក៏បន្តឆែកឆេរ នៅផ្ទះរបស់ជនសង្ស័យស្ថិតនៅភូមិបួន សង្កាត់កាចាញ ឃេីញតែឧបករណ៍សម្រាប់សេពថ្នាំញៀនមួយចំនួន # អត្តសញ្ញាណជនល្មើស. ១- ឈ្មោះ ប៉ូ រស្មី ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិបួន សង្កាត់ កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ […]