ខេត្តរតនគិរី ៖ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារAសាលាខេត្ត ព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន បានគូសបញ្ជាក់អំពីតួនាទីរបស់ ក.វ.ឦសាន ដែលជា «ច្រកចេញចូលតែមួយ» ក្នុងការទទួលពាក្យស្នើពីវិស័យឯកជន, ពិនិត្យវាយតម្លៃ និង ផ្តល់គោលការណ៍លើកទឹកចិត្តជូនវិស័យឯកជន ព្រមទាំងផ្តល់ការប្រឹក្សាយោបល់អំពីកម្មវិធីពិសេស ដោះស្រាយផលលំបាក និងសំណូមពរជាក់ស្តែងផ្សេងៗ របស់ម្ចាស់គម្រោង បន្ថែមលើវិធានការដែលមានចែងស្រាប់ក្នុងកម្មវិធីពិសេស ដោយប្រកាន់ខ្ជាប់នូវ អភិក្រម «អនុវត្តការងាររួមគ្នាជាកញ្ចប់» សំដៅធានាប្រសិទ្ធភាព និង តម្លាភាព នៃការអនុវត្តការងារ ។ ឯកឧត្តមអភិបាល ខេត្ត បានណែនាំឱ្យក្រុមការងាររដ្ឋបាលខេត្ត សហការជាមួយក្រុមការងារថ្នាក់ជាតិ ធ្វើការពិនិត្យសុខភាពធុរកិច្ច និង សិក្សាពីសក្តានុពលវិនិយោគសម្រាប់ជាមូលដ្ឋានផ្តល់ព័ត៌មាន និង សម្របសម្រួលជូនវិនិយោគិន និង ធុរជន ។ សូមបញ្ជាក់ជូនថា ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) […]
Author: samne
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បើកសិក្ខាសាលា “ផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត”ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ” នៅខេត្តរតនគិរី
ខេតរតនគិរី ៖ សិក្ខាសាលានេះ ប្រារព្ធធ្វើឡើងនៅ ភោជនីយដ្ឋានរតនៈ លីណា ព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សា ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្ដម នាង សំអាត អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿនអភិបាលនៃគណៈអភិបាល ខេត្តរតនគិរី។ សិក្ខាសាលា បានការគាំទ្រពីកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic Development ហៅកាត់ថា CAPRED) ។ ឯកឧត្តម នាង សំអាត អភិបាលរងខេត្តរតនគិរីបានមានប្រសាសន៍ថា អង្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះពិតជាមានសារះសំខាន់ណាស់ ដើម្បីធ្វើការសិក្សាស្រាវយល់អំពីច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ជាពិសេស គឺ បានបញ្ជ្រាបជូនដល់ […]
រដ្ឋបាលខេត្តរតនគិរីប្រារព្ធទិវា ជាតិនៃការចងចាំ ថ្ងៃនៅវត្តឦសានរតនារាម ហៅ(វត្តភ្នំស្វាយ)
រដ្ឋបាលខេត្តរតនគិរីប្រារព្ធទិវា ជាតិនៃការចងចាំ ថ្ងៃនៅវត្តឦសានរតនារាម ហៅ(វត្តភ្នំស្វាយ) ខេត្តរតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន៖ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស ពីព្រោះ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។ការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរីយ៉ាងដូច្នេះគឺក្នុងឱកាសដែលរដ្ឋបាលខេត្តប្រារព្ធទិវា ជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា នៅវត្តឦសានរតនារាម ហៅ(វត្តភ្នំស្វាយ) ព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៥។ ឯកឧត្តម ញ៉ែម សំអឿន បន្តថា ទិវានេះ ជាការរម្លឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាន នាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹក ភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ រាជរដ្ឋាភិបាលបាន គូសយ៉ាងច្បាស់ថា ដើម្បីកុំឱ្យរបប នេះវិលត្រឡប់មក វិញ […]
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកឱសថមួយចំនួន ផ្តល់ជូនកងកម្លាំងវិស្វកម្មស្ថាបនាថ្នល់លេខ៧១៦ ដែលកំពុងកសាងផ្លូវក្រវ៉ាត់ព្រំដែន ស្រុកអូររាំង
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ លោកស្រី វិន ស៉ីធួន អភិបាលរងខេត្តមណ្ឌលគិរី អមដំណើរដោយលោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្រ្តីក្រោមឱវាទ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកឱសថ និងថ្នាំលាបស្បែកការពារមូស និងសត្វល្អិតចំនួន ២៩មុខ ចែកជូនដល់កងកម្លាំងវិស្វកម្ម ៧១៦ ដែលកំពុងបំពេញភារកិច្ចកសាងផ្លូវ ខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកអូររាំង ខេត្តមណ្ឌលគិរី។ លោកស្រី វិន ស៉ីធួន អភិបាលរងខេត្ត បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដែលជានិច្ចកាល លោក តែងតែគិតគូរចំពោះកងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ចតាមព្រំដែន ជាពិសេស កងកម្លាំងវិស្វកម្ម ដែលកំពុងកសាងផ្លូវតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។ លោកស្រី អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងវិស្វកម្ម ដែលបានលះបង់កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គ រួមចំណែកស្ថាបនាផ្លូវក្រវាត់ព្រំដែន ដែលជាផ្លូវយុទ្ធសាស្ត្រដ៏មានសារសំខាន់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោកស្រី បានផ្តាំផ្ញើដល់កងកម្លាំងវិស្វកម្មទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ និងចូលរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ លោក […]
ប្រជាពលរដ្ឋប្រមាណជិត១ពាន់នាក់ប្រមូលផ្តុំមុខសាលាឃុំផ្លាស់ សុំការអន្តរាគមន៍ជាបន្ទាន់
ខេត្តមណ្ឌលគិរី ៖ ក្រុមប្រជាពលរដ្ឋចាស់ក្មេងប្រុសស្រីប្រមាណជិតមួយពាន់នាក់ បានប្រមូលផ្តុំគ្នានៅបវិវេណមុខសាលាឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៥ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចបវរធិបតី ជុំវិញបញ្ហាកង្វះជីវភាពប្រចាំថ្ងៃ ដែលពួកគាត់បានជួបប្រទះ ក្រោយមានការហាមឃាត់ការធ្វើរបររែងកាកសំណល់ដីរ៉ែចាស់ៗសេសសល់តាំងពីជំនាន់ឆ្នាំ៨០ផ្លាយ និងដីដែលសល់ពីសហគមន៍រ៉ែមាសចាស់ជាច្រើនឆ្នាំមកហើយ។ លោក ស៊ុន គីមស្រ៊ាន តំណាងប្រជាពលរដ្ឋរស់នៅភូមិពូទុង បាននិយាយថា គាត់បានទៅរស់នៅតំបន់ចុងផ្លាស់នេះជិត៣០ឆ្នាំហើយ ចំណែកការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់គឺអាស្រ័យលើការរ៉ែងរករ៉ែបន្តិចបន្តួចតាមគំនរដីដែលគេបោះបង់ចោលតាំងពីអំឡុងដើមឆ្នាំ១៩៩០មកម្ល៉េះ ។ ហើយគំនរដីខ្លះ គឺជាសំណល់សល់ពីក្រុមសហគមន៍រ៉ែមាសចុងផ្លាស់ទុកចោល ក្រោយសហគមន៍នេះ ត្រូវបានរំលាយកាលពីអំឡុងឆ្នាំ២០១៦-២០១៧ ដោយមិនអាចប្រកបរបរកសិកម្មនៅតំបន់នេះបាន ហើយពួកគាត់ក៏គ្មានលទ្ធភាពចាកចេញទៅរកស៊ីអ្វីនៅភូមិស្រុកដទៃ ទើបពួកគាត់សម្រេចចិត្តនាំគ្នាកាប់គាស់រ៉ែងដីសំណល់រ៉ែ ដើម្បីបានចំណូលផ្គត់ផ្គង់គ្រួសារ ។ លោក ស៊ុន គីមស្រ៊ាន បានបន្តថា ដើម្បីបានអង្កច្រកឆ្នាំងអ្នកភូមិបាននាំគ្នាកាប់ដីរែងរករ៉ែមាសបានបន្តិចបន្តួច ត្បិតដីសំណល់នេះ ត្រូវបានគេកែច្នៃរួចម្តងទៅហើយ តែជាអកុសល ការខិតខំរកកម្រៃរបស់ពួកគាត់សម្រាប់ចិញ្ចឹមគ្រួសារ គឺត្រូវបានបង្ក្រាបជាបន្តបន្ទាប់ពីមន្ត្រីជំនាញពាក់ព័ន្ធ ហើយអ្នកភូមិខ្លះ ត្រូវបានមន្ទីរបរិស្ថានខេត្តឃាត់ខ្លួនបញ្ជូនទៅតុលាការផងដែរ។ បើនៅតែបែបនេះ តើពួកគាត់រំពឹងអ្វី ព្រោះជុំវិញ ភូមិឋានដែលពួកគាត់ រស់នៅនេះ សុទ្ធតែដីអភិរក្សសត្វព្រៃ និងដីក្រុមហ៊ុនរ៉ែមាសធំៗ ចឹងពួកគាត់សុំតែរស់នៅអាចធ្វើរបរលក្ខណៈគ្រួសារ ។ លោកតា អ៊ុត សំ […]
អភិបាលខេត្តរតនគិរី សំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូន គ្រួសារអតីតយុទ្ធជន គ្រួសារជួបការខ្វះខាត ជាស្ត្រីមេមាយ ចាស់ជរា និងជនពិការ៦១គ្រួសារ ក្នុងស្រុកអណ្តូងមាស
ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ បានដឹកនាំសហការី អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ របស់រដ្ឋបាលស្រុកអណ្តូងមាស ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ស្ត្រីមេម៉ាយ ជនចាស់ជរា ងាយរងគ្រោះចំនួន៦១គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី។ លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវ ឃីម សុឃាង ញ៉ែម សំអឿន ដែលបានផ្តល់កិត្តយស អញ្ជើញក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ អតីតយុទ្ធជន ប្រជាពលរដ្ឋជួបការខ្វះខាត ដែលជា ចាស់ជរា ស្ត្រីមេម៉ាយ និងជនពិការ នាឱកាសនេះ។ វត្តមានឯកឧត្តមអភិបាលខេត្ត និង លោកជំទាវនាថ្ងៃនេះ គឺបង្ហាញនូវមនោសញ្ចេតនា ការគិតគូយកចិត្តទុកដាក់ដល់សុខទុក្ខពុកម៉ែបងប្អូន ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបានញាំងឱ្យកម្មវិធីទាំងមូលប្រព្រឹត្ត […]
សមត្ថកិច្ចចុះបង្ក្រាបគំនរឈើ និងរថយន្តសាំងយ៉ុងដឹកឈើ ១ គ្រឿង ក្រោយក្រឡាប់ក្បែរផ្ទះពលរដ្ឋ
ខេត្តក្រចេះ ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ រថយន្តសាំងយ៉ុងដឹកបទល្មើសព្រៃឈើ ១ គ្រឿង ក្រឡាប់នៅចំនុចឥន្ទ្រីក្រហម ភូមិដីសម្បទានសង្គមកិច្ច កាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ហេតុការក្រឡាប់រថយន្តដឹកបទល្មើសព្រៃឈើនេះ បានកើតឡើងនៅវេលាម៉ោង ១:៣០ នាទីរំលងអាធ្រាតថ្ងៃទី១២ យប់ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បង្កឡើងដោយខ្លួនឯង ចំពោះមូលហេតុដែលបង្កឲ្យល្រឡាប់ និងអ្នករងរបួស នៅពុំទាន់ដឹងនៅឡើយទេ។ នេះយោងតាមប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹង។ រថយន្តក្រឡាប់នោះ មានផ្ទុកឈើអារ ប្រភេទឈើ សសរ ក្តា និងឈើសន្លឹក ទំហំ ៥×១៥ ជាច្រើនសន្លឹក ហើយនៅពេលក្រឡាប់ភ្លាមៗ ក្រុមឈ្មួញបាននាំគ្នាយករថយន្តមកអូសរថយន្តសាំងយ៉ុងដឹកឈើក្រឡាប់នោះ យកទៅទុកនៅក្បែរផ្ទះពលរដ្ឋ និងយកឈើចេញពីឡានដាក់តាមផ្ទះពលរដ្ឋជាគំនរៗ។ ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយខ្លួនឯង ដោយរថយន្តក្រឡាប់ដាច់កង់ឡាន ផ្នែកខាងមុខ កង់ខាងស្ដាំ នៅជិតស្នាក់ការសួនអាពាហ៍ពិពាហ៍ របស់មេព្រៃ។ សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថាបច្ចុប្បន្ន រថយន្តសាំងយ៉ុង និងវត្ថុតាំងបទល្មើសព្រៃឈើទាំងនោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នាក់ការសួនអាពាហ៍ពិពាហ៍ ត្រង់ចំនុចឥន្ទ្រីក្រហម […]
ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ព្រះសង្ឈ យុវជន និងប្រជាពលរដ្ឋ ជួបជុំនៅរង្វង់មូលគោព្រៃ ដើម្បីចូលរួមដង្ហែពិធីបុណ្យវិសាខបូជា ទៅកាន់វត្តសែនមនោរម្យ
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្ត បានប្រារព្វពិធីបុណ្យវិសាខបូជា ក្រោមវត្តមានឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ហ៊ាញ ប៊ុណ្ណា អភិបាលរង នៃគណៈអភិបាលខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តសែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ៕
សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល និមន្តជាព្រះអធិបតី ក្នុងបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តរតនគិរី
ខេត្តរតនគិរី ៖ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហា សុមេធាធិបតី អំ លឹមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះបាននិមន្តជាព្រះអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តរតនគិរី ដែលបានប្រារព្ធនៅវត្ត ឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតនៅភូមិភ្នំស្វាយ ក្រុងបានលុង ខេត្តរតនគិរី។ ពិធីនេះក៏មានការនិមន្តចូលរួមពីសំណាក់ ព្រះចរិយាវង្សា ពៅ សំអូន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាជំនួយការគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងព្រះព្រហ្ម គឹម សុជាតិ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះរតនសោភិតព្រះមេគណគណៈមហានិកាយខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រះមន្ត្រីសង្ឃសាលាគណ សាលាអនុគណក្រុង ស្រុក សមណសិស្ស និងលោក លោកស្រីអាជ្ញាធរ ប្រធានមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត ជាច្រើនរូបទៀតផងដែរ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ញ៉ែម […]
លើករណី ប៉ុនប៉ង ឃាតកម្ម(បង្កឡើងដោយក្រុមM.Y ឫ ម៉ាក់យ៉ា) នៅត្រង់ចំណុចភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង
លើករណី ប៉ុនប៉ង ឃាតកម្ម(បង្កឡើងដោយក្រុមM.Y ឫ ម៉ាក់យ៉ា) នៅត្រង់ចំណុចភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ៖ វេលាម៉ោង ១៦ និង៤៥នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ អធិការដ្ឋាននរគបាលក្រុងបានលុងសហការជាមួយប៉ុស្តិ៍ឡា បានសៀក និងប៉ុស្តិ៍បឹងកន្សែង។ ដោយមានការសម្របសម្រួល ដឹកនាំនីតិវិធីពីលោកមុត សម្បត្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។ ចាប់ឃាត់ខ្លួនបាន ក្រុមក្មេងតំនើង +អំពីអង្គហេតុ: ដេញកាប់កាត់សាញ(អោយតែគេមើលមុខក្រុមខ្លួន) នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង៥០នាទី កម្លាំងជំនាញយុត្តិធម៌ក្រុងបានលុង បានទទួលពាក្យណ្តឹងពីជនរងគ្រោះឈ្មោះ កុយ ចាន់ថា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ ប្ដឹងរាយការណ៍មកសមត្ថកិច្ចយេីងថាមានឈ្មោះ ជា ណុច ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ និងបក្ខពួកបានធ្វើសកម្មភាពដេញកាប់ប្រហារ […]