ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រោយភ្ជុំបិណ្ឌដល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស ១៩នាក់ របួសជិត ៥០នាក់!

ភ្នំពេញ៖ ក្រោយបញ្ចប់ពីធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៣១ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ១៩នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ រួមមាន នៅថ្ងៃទី២៤ មាន៨ករណី ស្លាប់៤នាក់ របួស៦នាក់ ថ្ងៃ២៥ មាន៦ករណី ស្លាប់៥នាក់ របួស៧នាក់ ថ្ងៃទី២៦ មាន១ករណី ស្លាប់១នាក់ របួស២នាក់ ថ្ងៃទី២៧ មាន៥ករណី ស្លាប់២នាក់ របួស១៣នាក់ ថ្ងៃទី២៨ មាន៤ករណី ស្លាប់២នាក់ របួស៥នាក់ និងថ្ងៃទី២៩ មាន៧ករណី ស្លាប់៥នាក់ របួស១១នាក់។ លោកបានលម្អិតបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងរយៈពេល៦ថ្ងៃ ក្រោយបញ្ចប់ពីធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរកន្លងមកនេះ មាននៅ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថ្លែងសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលរួមចំណែកជួយពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល

ខេត្តព្រៃវែង៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានថ្លែងសរសើរ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចូលរួមជាផ្នែកមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការងារជួយសម្រាលតម្រូវការសេវាសុខភាពមួយចំនួន ជូនប្រជាពលរដ្ឋ។ ការថ្លែងផ្ដល់កម្លាំងចិត្តនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យ ទាមទាឱ្យមានការប្រុងប្រយត្នខ្ពស់ ហើយការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាព្រឹកនេះ ជាឱកាសមួយសម្រាប់លោកតា លោកយាយ ពុកម៉ែ អ៊ុពូមីង បងប្អូនប្រជាពលរដ្ឋ បានដឹងអំពីសុខភាពរបស់ខ្លួន តាមរយៈការពិនិត្យ និងការប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានផ្សេងអំពីការថែទាំសុខភាព ចាប់ពេលនេះទៅមុខទៀត ដោយរបៀបណា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បេ្តជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ដើម្បីធានាភាពប្រកួតប្រជែងរបស់អាស៊ាន និងភាពធន់

ទីក្រុងម៉ាឡាកា, ប្រទេសម៉ាឡេស៊ី៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានរៀបចំជាលើកដំបូង នៅទីក្រុងម៉ាឡាកា ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រទេសម្ចាស់ផ្ទះ និងប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននៅឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋមន្ត្រីទេសចរណ៍ និងតំណាងប្រធានស្ថាប័នទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសសង្កេតការណ៍ទីម័រឡេស្តេ និងឯកឧត្តមអគ្គលេខាធិការអាស៊ានផងដែរ។ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានផ្តោតលើកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗចំនួនពីរ គឺ៖ (១) ការអភិវឌ្ឍទេសចរណ៍ដោយឈរលើគោលការណ៍និរន្តភាព ភាពធន់ និងបរិយាបន្ន, និង (២) ការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងសកលលោក ដើម្បីជំរុញកំណើនភ្ញៀវទេសចរនៅក្នុងអាស៊ាន ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីនៅក្នុងពិភពលោកមកកាន់អាស៊ាន។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើបទអន្តរាគមន៍នៅក្នុងប្រធានបទទាំងពីរខាងលើ ដោយបានអំពាវនាវប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនា ត្រូវអនុវត្តសកម្មភាពជាក់ស្តែងរួមគ្នាជាមួយនឹងចក្ខុវិស័យរួម ឈរលើស្មារតីឯកភាពផ្ទៃក្នុងអាស៊ាន និងការបេ្តជ្ញាចិត្តរួមគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់បន្ថែមទៀត សំដៅជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកាន់តំបន់អាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចអំពីសារៈសំខាន់នៃកត្តាសុខសន្តិភាពតំបន់ និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះចាំបាច់ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាព ភាពធន់ និងបរិយាបន្ន។ ជាមួយគ្នានេះ, ការវិនិយោគនៅក្នុងរចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការធ្វើដំណើរឱ្យមានភាពល្អប្រសើររវាងប្រជាជន និងប្រជាជន និងការសម្រួលនីតិវិធីនៃការធ្វើដំណើរនៅក្នុងតំបន់អាស៊ាន និងសកលោក ពិតជាមានភាពចាំបាច់នៅក្នុងការជំរុញកំណើនភ្ញៀវទេសចរ និងរក្សាភាពប្រកួតប្រជែងរបស់អាស៊ាននៅក្នុងតំបន់។ សូមបញ្ជាក់ជូនថា វេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២៦ […]

ព័ត៌មានអន្តរជាតិ

ត្រាំ ធានាបានការគាំទ្រពីលោក ណេតាន់យ៉ាហ៊ូ លើផែនការសន្តិភាពហ្កាហ្សា តែរង់ចម្លើយពីហាម៉ាស

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៩ ខែកញ្ញា ទទួលបាននូវការគាំទ្រពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu លើផែនការ សន្តិភាពរបស់សហរដ្ឋអាមេរិក ដើម្បីបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា​ដែលអូសបន្លាយពេលជិត ២ឆ្នាំមកនេះ ប៉ុន្តែមិនទាន់ច្បាស់ថាតើក្រុមហាម៉ាសនឹងទទួលយកផែនការសន្តិភាពនេះដែរ ឬក៏យ៉ាងណានោះទេ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅឯសេតវិមាន ក្រោយជួបពិភាក្សាជាមួយលោក Netanyahu លោក ត្រាំ បាននិយាយថាកំពុងខិតកាន់តែកៀកទៅរកកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ តំបន់ហ្កាហ្សា។ តែលោកបានព្រមានក្រុមហាម៉ាសថាអ៊ីស្រាអែលនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ក្នុងការធ្វើសកម្មភាពដោយសេរី ប្រសិនបើអ៊ីស្រាអែលយល់ថាចាំបាច់ ក្នុងករណីដែលហាម៉ាសច្រានចោលផែនការសន្តិភាពរបស់លោក។ សេតវិមានបានបញ្ចេញផែនការសន្តិភាព ២០ចំណុច ដែលក្នុងនោះរួមមានការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ការដោះលែងចំណាប់ខ្មាំង ការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងការបង្កើតរដ្ឋាភិបាលអន្តរកាលមួយក្នុងតំបន់ហ្កាហ្សាដឹកនាំស្ថាប័នអន្តរជាតិមួយ។ យ៉ាងណា គេមិនទាន់ច្បាស់ថាតើរដ្ឋបាលលោក ត្រាំ និងអ៊ីស្រាអែល បានដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនដូចជាលទ្ធភាពនៃការបង្កើតរដ្ឋប៉ាឡេស្ទីនដែលលោក Netanyahu បានជំទាស់ដាច់ខាត និងតួនាទីណាមួយសម្រាប់អាជ្ញាធរប៉ាឡេស្ទីន ដឹកនាំតំបន់ហ្កាហ្សាក្រោយសង្រ្គាមបិទបញ្ចប់ឬក៏យ៉ាងណាឡើយ។ ម្យ៉ាងវិញទៀត គេក៏ត្រូវរងចាំអ៊ុតមើលចម្លើយពីហាម៉ាសផងដែរ។ សូមជម្រាបថា អវត្តមានរបស់ក្រុមហាម៉ាសក្នុងកិច្ចចរចា និងការច្រានចោលម្ដងហើយម្ដងទៀតចំពោះការរំសាយអាវុធ បាន និងកំពុងបង្កើនការសង្ស័យថាតើផែនការសន្តិភាពរបស់លោក ត្រាំ អាចនឹងទទួលបានជោគជ័យ ឬក៏យ៉ាងណា ខណៈមានសេចក្ដីរាយការណ៍ថាអេហ្ស៉ីប […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣កន្លែង ដោយឃាត់ខ្លួនជនបរទេស២៤នាក់

ភ្នំពេញ៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះត្រួតពិនិត្យទីតាំងជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ០២កន្លែង និងបង្ក្រាបទីតាំង ០១កន្លែង ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ ស៊ើបអង្កេតបញ្ជាក់ និងឃ្លាំមើលទីតាំងខាងលើប្រមាណ ០៣ខែកន្លងមក។ ការបង្ក្រាប ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងគោលការណ៍ ណែនាំពី លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចង្អុលដឹកនាំដោយផ្ទាល់ពី នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ។ សមត្ថកិច្ចជំនាញ បានរកឃើញជនបរទេសសរុបចំនួន ២៤នាក់ (ស្រី ០៣នាក់) លើ ០៣សញ្ជាតិ កំពុងស្នាក់នៅ និងបម្រើការងារក្នុងទីតាំងខាងលើ ដែលបានដកហូតវត្ថុតាងដូចជា កុំព្យូទ័រយួរដៃ Tablet Ipad ទូរសព្ទដៃ និងSim card បរទេស ដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា។ ជនសង្ស័យជាជនបរទេសទាំងអស់ខាងលើ ត្រូវបាននាំខ្លួនមកនាយកដ្ឋានជំនាញ បន្តនីតិវិធីសាកសួរ ដើម្បីឈានទៅស្រាវជ្រាវកំណត់ស្វែងរកមុខសញ្ញាមេខ្លោង៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងបរិស្ថាន និងធនាគារពិភពលោក ឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋាននិងការពារបរិស្ថាន

ភ្នំពេញ៖ ក្នុងឱកាសទទួលបានការអនុញ្ញាតជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន លោក Christope Crépin ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីបូព៌ា និងជាអនុប្រធានប្រចាំតំបន់ប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក ទទួលបន្ទុកការងារបរិស្ថាននិងធនធានធម្មជាតិ បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិ របស់ធានាគារពិភពលោក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងបរិស្ថាន ដើម្បីធានាការអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋ ការការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា។ លោក Christope Crépin បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានសហការជាមួយធនាគារពិភពលោក នាពេលកន្លងមក បានទទួលលទ្ធផលជាច្រើន តាមរយៈគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ (CSLEP) ដែលបានជួយការរៀបចំហេដ្ឋរចនាសម្ព័ន្ធអភិវឌ្ឍន៍គោលដៅលំហែបៃតង ការបង្កើតជម្រើសមុខរបរថ្មីរបស់សហគមន៍មូលដ្ឋាន និងរួមចំណេកការពារនិងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានកត់សម្គាល់ពីភាពជាដៃគូ រវាងធនាគារពិភពលោក ជាមួយក្រសួងបរិស្ថាន ដែលកន្លងមកបានគាំទ្រដល់យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន បានជួយដល់ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការអភិវឌ្ឍគោលដៅលំហែបៃតង ដែលចាំបាច់បន្តការប្តេជ្ញាចិត្តរួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយធនាគារពិភពលោក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ADB និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» រួមគ្នាលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ MSME នៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានសហការរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃ នៅថ្ងៃទី២៦-២៦ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការ នូវគំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ គំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Digital Adoption Initiative) នឹងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា រាប់រយឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ចន្លោះពីពេលនេះដល់ឆ្នាំ ២០២៨ ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែង និងផលិតភាពរបស់សហគ្រាសទាំងនោះ។ កម្មវិធីនេះ នឹងរួមមានវិធានការដែលចែកជាដំណាក់កាល និងផ្តោតលើវិស័យឧស្សាហកម្មអាទិភាពមួយជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីវិស័យទេសចរណ៍។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយរបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ សិក្ខាសាលាដាក់ឱ្យប្រើប្រាស់គំនិតផ្តួចផ្តើមនេះ មានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ ដើម្បីកំណត់សុពលភាព នៃផែនទីបង្ហាញផ្លូវ សម្រាប់គំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ជាក់ពីការរៀបចំដំណើរការអនុវត្តន៍នានា។ នាយិកា ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បានថ្លែងថា «គំនិតផ្តួចផ្តើមលើកកម្ពស់​ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នឹងគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល មិនទុកអតីតយុទ្ធជន ម្នាក់ណាចោលទេ

ភ្នំពេញ ៖ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា មិនទុកអតីតយុទ្ធជន ម្នាក់ណាចោលនោះទេ ពោលគឺបានយកចិត្តទុកដាក់ លើជីវភាពរស់នៅ របស់ពូកគាត់ជាប់ជាប្រចាំ ។ ក្នុងមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោបានមានប្រសាសន៍ថា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរបស់អតីតយុទ្ធជនកម្ពុជាគ្រប់រូប និងគ្រួសារសព របស់អតីតយុទ្ធជន ។ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបន្តថា “ការយកចិត្តទុកដាក់នេះ តាមរយៈការដាក់ចេញក្របខណ្ឌគោលនយោបាយ និងវិធានការណ៍នានា ដើម្បីរំលឹកដល់គំរូវីរៈ ភាពយ៉ាងមុះមុត និងគុណបំណាច់ដ៏ធំធេង ដោយមិនអាចកាត់ថ្លៃ បានរបស់វីរៈយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធក៏ដូចជាប្រជាពលរដ្ឋ គ្រប់រូបដែលបានធ្វើពាលីកម្ម យ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិមាតុភូមិ”។ សម្តេចតេជោបញ្ជាក់ថា សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម របស់សម្តេចផ្ទាល់ កាលពី១៨ឆ្នាំមុន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែងគិតគូរ ដល់អតីតយុទ្ធជនកម្ពុជា ដែលបានជួយពង្រឹងពង្រីកតួនាទី របស់សមាគមអតីតយុទ្ធជន […]

ព័ត៌មានអន្តរជាតិ

ខេត្តចំនួន ៤២ នៃប្រទេសថៃ ប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង រួមទាំងហានិភ័យនៃទឹកជំនន់

បាងកក៖ នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា តំបន់ជាច្រេីននៃខេត្តចំនួន ៤២ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង រួមទាំងហានិភ័យនៃទឹកជំនន់ភ្លាមៗ ក៏ដូចជារលកសមុទ្រខ្ពស់ ខណៈទីក្រុងបាងកកក៏រងផលប៉ះពាល់ផងដែរ។ តាមការព្យាករនៅថ្ងៃនេះ ក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ ប្រទេសថៃនឹងមានភ្លៀងច្រើន ដោយភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃភាគឦសាន និងភាគខាងកើត ជាពិសេសខេត្ត Bueng Kan, Sakon Nakhon, Nakhon Phanom, Udon Thani, Khon Kaen, Kalasin, Mukdahan, Chanthaburi និងខេត្ត Trat។ នាយកដ្ឋានឧតុនិយមថៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅភាគខាងជើងប្រទេស ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ពីភ្លៀងធ្លាក់កម្រិតខ្លាំង និងរាយប៉ាយដែលអាចបង្កជាជំនន់ទឹកភ្លៀង ទឹកហូរកាត់ច្រាំងទន្លេ ជាពិសេសតាមតំបន់ជើងភ្នំក្បែរផ្លូវទឹក តំបន់ទំនាប និងតំបន់ងាយរងគ្រោះ។ ទីក្រុងបាងកក និងតំបន់ជុំវិញអាចមានផ្គររន្ទះ ខ្យល់កន្ត្រាក់នៅលើផ្ទៃដី ៦០ភាគរយ និងភ្លៀងធ្លាក់ខ្លាំងតាមទីតាំងមួយចំនួន។ ខ្យល់ បក់ពីទិសនិរតីក្នុងល្បឿន ១០ទៅ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ ស្ថានភាពនេះ កេីតឡេីងដោយសារតែខ្យល់មូសុងមានកម្លាំងខ្លាំង ពាសពេញតំបន់ភាគពាយ័ព្យ ប៉ែកកណ្តាលភាគខាងលើ និងភាគឦសាន រួមជាមួយខ្យល់មូសុងនិរតីដែលមានកម្លាំងបង្គួរគ្របដណ្តប់លើសមុទ្រ Andaman ភាគខាងត្បូង និងឈូងសមុទ្រថៃ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផ្លូវជាតិលេខ៥៥ នៅតំបន់អន្លង់អាំង រងការបាក់ច្រោះដីធ្លាក់លើតួផ្លូវ និងបណ្តាលឲ្យខូចខាតផ្លូវដោយអន្លើ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឲ្យដឹងថា ព្រឹកថ្ងៃ២៩ ខែកញា ឆ្នាំ២០២៥នេះ ភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នាឥតដាច់ប៉ុន្មានថ្ងៃមកនេះ បណ្តាលឲ្យផ្លូវជាតិលេខ៥៥ នៅតំបន់អន្លង់អាំង រងការបាក់ច្រោះដីធ្លាក់លើតួផ្លូវ និងបណ្តាលឲ្យខូចខាតផ្លូវដោយអន្លើ។ លោកបន្តថា ក្រុមការងារជំនាញផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានចុះទៅដល់កន្លែងនោះភ្លាមៗ ដើម្បីអន្តរាគមន៍បើកផ្លូវ ធានាការតភ្ជាប់ឡើងវិញ សម្រួលដល់ការធ្វើដំណើរពលរដ្ឋ៕