ព័ត៌មានអន្តរជាតិ

អ្នកកាសែតជើងចាស់ថៃថា យោធាកំពុង «ស្រវឹងសង្គ្រាម» ដូចមនុស្សឆ្កួតហើយថា ឱ្យទៅឈ្លោះជាមួយសិង្ហបុរីផង កុំឈ្លោះតែជាមួយកម្ពុជា

បាងកក៖ តាមរយៈសំណេររបស់លោក Pravit Rojanaphruk អ្នកកាសែតជើងចាស់ថៃ បានរៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដោយលោកមិនបានខ្វល់នឹងកំហឹងជាតិនិយមអ្វីទេ តែលោកចង់បង្ហាញអារម្មណ៍មួយ ដែលគួរតែមានសន្តិភាពសម្រាប់ប្រទេសជាមិត្តជាប់របង។ ខាងក្រោមនេះជាសេចក្តីប្រែសម្រួលពីអ្នកកាសែតចាស់វស្សាថៃ៖ នេះហើយគឺជាសភាពនៃសង្គមថៃ នៅពេលដែលកំពុង «ស្រវឹងសង្គ្រាម»! កាលខ្ញុំនៅក្មេង រៀននៅសាលាក្នុងទីក្រុងបាងកក យើងត្រូវបានគេបង្រៀនថា ភូមាបានវាយប្រហារក្រុងអយុធ្យា ហើយថែមទាំងដុតបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាទៀតផង។ កាលនោះ ខ្ញុំមិនអាចស្រមៃបានទេថា ហេតុអ្វីបានជាពួក គេធ្វើបែបនោះ ហើយខ្ញុំតែងតែឆ្ងល់ថា តើវាអាចទៅរួចដែរឬទេ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា? លុះក្រោយមក នៅពេលដែលខ្ញុំបានដឹងអំពីព្រឹត្តិការណ៍ដែលទាហានថៃបានវាយកម្ទេចរូបសំណាកព្រះវិស្ណុដ៏ធំសម្បើម ដែលកម្ពុជាបានកសាងឡើង ដោយភាគីថៃអះអាងថា បានសាងសង់រំលោភចូលទឹកដីថៃ ទើបខ្ញុំចាប់ផ្តើមយល់ថា អំពើស្រវឹងសង្គ្រាមបានធ្វើឱ្យយើងក្លាយជាមនុស្សឆ្កួត ហើយសង្គមរបស់យើង ក៏លែងដឹងខ្លួន និងលែងខ្វល់ខ្វាយថា តើពិភពលោកមើលមកយើងក្នុងក្រសែភ្នែកបែបណានោះដែរ។ វាប្រៀបដូចជាមនុស្សម្នាក់ដែលស្រវឹងជោគជាំ ដើរទ្រេតទ្រោត និយាយមិនដឹងអី (ដោយលើកលេសផ្សេងៗជុំវិញការកម្ទេចរូបសំណាកនិមិត្តសាសនានោះ)។ ព្រោះមិនថាជារូបសំណាកចាស់ ឬថ្មី ឆ្លងកាត់ពិធីប្រសិទ្ធីរួចឬនៅ ឬបានចុះបញ្ជីឬអត់នោះទេ ការប្រើគ្រឿងចក្រធុនធ្ងន់ទៅវាយកម្ទេចបែបនោះ គឺចៀសមិនផុតពីការធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនឥណ្ឌា និងអ្នកដែលគោរពសាសនា ហិណ្ឌូនោះឡើយ។ ជាឧទាហរណ៍៖ ប្រសិនបើមានប្រទេសណាមួយ ប្រើវិធីសាស្ត្រស្រដៀងគ្នានេះ ដើម្បីទៅផ្តួលរំលំរូបសំណាកព្រះពុទ្ធដ៏ធំនៅបរទេស ហើយលើកលេសដូចគ្នាថា […]

ព័ត៌មានអន្តរជាតិ

ចិន បង្ហាញពីស្ថានភាពថ្មីបំផុត ទាក់ទឹងនឹងការងារ សម្របសម្រួលរបស់បេសកជនពិសេស ទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេសចិន ទៅកម្ពុជានិងថៃ

បរទេស៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ លោក Deng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ច ការអាស៊ីរបស់ក្រសួងការបរទេសចិន បានទៅបំពេញទស្សនកិច្ច នៅកម្ពុជានិងថៃ ដើម្បីសម្របសម្រួលសម្រាប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ។ ក្នុងំអំឡុងពេលទស្សនកិច្ច នៅកម្ពុជា លោកបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយសម្តេចធិបតី ហ៊ុនម៉ាណេត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ប្រាក់ សុខន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា។ រីឯនៅប្រទេសថៃ លោកបានជួបពិភាក្សាជាមួយលោក Anutin នាយករដ្ឋមន្ត្រីថៃ លោក Nattapong រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកUgli មេបញ្ជាការកងទ័ពជើងគោកថៃ និងលោក Ashley អនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ។ លោក Deng Xijun បានថ្លែងថា ភាគីចិនបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសភាពកាណ៍ព្រំដែន រវាងកម្ពុជានិងថៃ នាពេលបច្ចុប្បន្ន និងមានទុក្ខសោកយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិត និងនិរាសព្រាត់ប្រាស […]

ព័ត៌មានអន្តរជាតិ

លោក ត្រាំ អះអាងថា ថៃជាអ្នកចាប់ផ្តើមសង្រ្គាមឡើងវិញជាមួយកម្ពុជា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ក្នុងនោះរួមមានទាំងរវាងថៃ និងកម្ពុជា។ ឆ្លើយតបទៅនឹងសំណួរបស់ អ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨។ ឥរិយាបថរបស់ថៃចាប់ផ្ដើមល្អប្រសើរឡើងវិញ។ ដូចដែលអ្នកទាំងអស់គ្នាដឹងបន្ទាប់ពីពួកគេ (ថៃ) បានចាប់ផ្ដើមសង្រ្គាមឡើងវិញជាមួយកម្ពុជា។ ពួកគេ (ថៃ និងកម្ពុជា) បានចាប់ផ្ដើមសង្រ្គាមជាថ្មី។ ប៉ុន្តែខ្ញុំគិតថាលោក Marco យើងត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមរវាងថៃ និងកម្ពុជា។ ដូច្នេះយើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨៕

ព័ត៌មានអន្តរជាតិ

អាស៊ាននឹងព្យាយាមស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះថៃ-កម្ពុជា ក្នុងកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី

គូឡាឡាំពួ៖ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននឹងត្រូវចូលរួមកិច្ចប្រជុំពិសេសមួយក្នុងប្រទេស ម៉ាឡេស៊ី នៅថ្ងៃចន្ទ ទី២២ ខែធ្នូនេះ ដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះរវាងថៃ និងកម្ពុជា ដែលបានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ និងមនុស្សជាងកន្លះលាននាក់ក្លាយជាជនភៀសសឹកក្នុងខែធ្នូនេះ។ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងព្យាយាមស្ដារឡើងនូវបទឈប់បាញ់មួយដែលត្រូវបានសម្របសម្រួលឡើងដោយម៉ាឡេស៊ីជាប្រធានាអាស៊ានឆ្នាំ២០២៥ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ សមាជិកអាស៊ានថៃ និងកម្ពុជាត្រូវបានរំពឹងថានឹងចូលរួមកិច្ចប្រជុំពិសេសក្នុងទីក្រុងគូឡាឡាំពួ ដែលនឹងក្លាយជាជំនួបទល់មុខលើកដំបូងចាប់តាំងពីការវាយប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មី កាលពីថ្ងៃទី៨ ខែធ្នូ។ ក្រៅតែអាស៊ាន សហរដ្ឋអាមេរិក និងចិនក៏បាន និងកំពុងប្រឹងប្រែងដឹកនាំយុទ្ធនាការការទូតដាច់ដោយឡែកពីគ្នា ដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះរវាងថៃ និងកម្ពុជាដែរ តែមកទល់នឹងពេលនេះមិនទាន់មានសញ្ញាបង្ហាញថានឹងទទួលបានជោគជ័យនៅឡើយទេ។ ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ ក្រសួងការបរទេសម៉ាឡេស៊ីបានឱ្យដឹងថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan នឹងពិចារណាលើជំហាននានារបស់អាស៊ានដែលអាចជួយ បន្ធូរបន្ថយស្ថានការណ៍ និងបិទបញ្ចប់ការប្រយុទ្ធគ្នា។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃអាទិត្យម្សិលមិញ ក៏បានបង្ហាញក្ដីសង្ឃឹមដែរថាកិច្ចប្រជុំពិសេសអាស៊ាននៅថ្ងៃចន្ទនេះនឹងអាចក្លាយជាឱកាសមួយសម្រាប់ថៃ និងកម្ពុជា ចរចាដោយបើកចំហ ដោះស្រាយការខ្វែងគំនិតគ្នា និងសម្រេចបាននូវដំណោះស្រាយមួយដ៏យត្តិធម៌ និងយូរអង្វែង៕  

ព័ត៌មានអន្តរជាតិ

លោក អាន់វ៉ា សង្ឃឹមថា​កិច្ចប្រជុំពិសេសអាស៊ាននៅថ្ងៃនេះ ក្លាយជាវេទិកាសម្រាប់កម្ពុជា ​និងថៃចរចាបន្ធូរបន្ថយភាពតានតឹង

គូឡាឡាំពួ៖ ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន នឹងកោះប្រជុំពិសេសនៃបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅក្នុងទីក្រុងគូឡាឡាំពួ នៅថ្ងៃចន្ទ ទី២២ ខែធ្នូ ខណៈលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីមសង្ឃឹមថាកិច្ចប្រជុំនេះនឹងក្លាយជាវេទិកាសម្រាប់កម្ពុជា និងថៃចូលរួមក្នុងកិច្ចសន្ទនាដោយបើកចំហ និងប្រកបដោយលក្ខណៈស្ថាបនាឆ្ពោទៅរកការបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសទាំង២។ ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអាទិត្យ ទី២១ ខែធ្នូថាកិច្ចប្រជុំពិសេសនឹងត្រូវបានធ្វើឡើងតបតាមការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ។ កិច្ចប្រជុំពិសេសនេះនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan។ សេចក្ដីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ទៀតថាកិច្ចប្រជុំនៅថ្ងៃចន្ទនេះនឹងក្លាយ ជាវេទិកាមួយសម្រាប់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានផ្លាស់ប្ដូរយោបល់លើស្ថានការណ៍សព្វថ្ងៃរវាងកម្ពុជា និងថៃ ហើយដើម្បីពិចារណាលើការបោះឆ្នោតជំហានដែលអាចធ្វើបានថាអាស៊ានអាចចូលរួមគាំទ្រដល់ កិច្ចប្រឹងប្រែងឆ្ពោះទៅរកការបន្ធូរបន្ថយជម្លោះ និងបញ្ឈប់អរិភាពដើម្បីប្រយោជន៍ដល់សន្តិភាព ស្ថិរភាពរវាងប្រទេសជាសមាជិកអាស៊ានទាំង២ និងតំបន់ទាំងមូល។ តាមក្រសួងការបរទេសម៉ាឡេស៊ី កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់រដ្ឋជាសមាជិកអាស៊ានចំពោះការរួបរួម និងសាមគ្គីភាព ព្រមទាំងតួនាទីស្នូលរបស់អាស៊ានក្នុងការថែរក្សា សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ស្របទៅតាមធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រសួងបន្ថែមថាថាក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ីនៅតែមានការប្ដេជ្ញាចិត្តលើកកម្ពស់កិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនានៅក្នុងស្មារតីអាស៊ាន៕  

ព័ត៌មានអន្តរជាតិ

ជនភៀសសឹកនៅប្រទេសថៃកំពុងរងសម្ពាធខ្លាំង ដោយត្រូវក្រុមហ៊ុនហិរញ្ញវត្ថុទាមទារសងបំណុល

បាងកក៖ ជនភៀសខ្លួន​ ដែលរត់គេចពីសង្រ្គាមរវាងថៃ និងកម្ពុជា កំពុងស្ថិតក្រោមសម្ពាធខ្លាំងនាពេលនេះ ស្របពេលដែល​ក្រុមហ៊ុនហិរញ្ញវត្ថុបានទាមទារឱ្យពួកគេបង់ថ្លៃទូទាត់បំណុល។ ជនភៀសសឹកជាច្រើន ត្រូវបង្ខំចិត្តខ្ចីលុយពីសាច់ញាតិ និងអ្នកដទៃ ដើម្បីសងបំណុល ហើយភ័យខ្លាចថាយានជំនិះ ក៏ដូចជាទ្រព្យសម្បត្តិ នឹងត្រូវបានរឹបអូស។ ការប្រយុទ្ធគ្នា បានអូសបន្លាយជិត២សប្តាហ៍មកហើយ ធ្វើឱ្យពួកគេមិនអាចធ្វើការងារដូចធម្មតាបាន និងគ្មានប្រាក់ចំណូល។ កាលពីថ្ងៃសុក្រ ទី១៩ ខែធ្នូ ក្រុមអ្នកកាសែតថៃ បានរាយការណ៍ថា អ្នកភូមិរាប់ពាន់នាក់មកពីតំបន់ព្រំដែន ដែលបានជម្លៀសខ្លួនទៅ​កន្លែងជ្រកកោនសុវត្ថិភាព ក្នុងខេត្ត Buriram កំពុងទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗ ដោយសារពួកគេមិនបានធ្វើការងារ ហើយ​មិនមានប្រាក់ចំណូលអស់រយៈពេលជិត ២សប្តាហ៍។ ជនភៀសសឹកថៃជាច្រើននាក់ ត្រូវបានទាក់ទងដោយក្រុមហ៊ុនហិរញ្ញវត្ថុ និងភ្នាក់ងារឥណទាន ទាមទារឱ្យពួកគេទូទាត់បំណុលរបស់ខ្លួន សម្រាប់យានជំនិះនិងផ្ទះសម្បែង។ ប្រការនេះបានបង្កការភ័យព្រួយជាខ្លាំង ដ្បិតពួកគេមិនដឹងទៅរកលុយពីណាយកមកសងបំណុល ដោយសារមិនអាចធ្វើការរកចំណូល អស់រយៈពេលជាង១០ថ្ងៃមកហើយ ដោយសារតែសង្រ្គាម។ ប្រាក់សន្សំតិចតួចដែលពួកគេមាន គឺភាគច្រើនត្រូវបានប្រើប្រាស់ អំឡុងពេលជម្លៀសខ្លួន។ អ្នកខ្លះត្រូវបង្ខំចិត្តទៅខ្ចីលុយបន្តពីសាច់ញាតិ ឬអ្នកស្គាល់គ្នា ដើម្បីយកទៅ​សងបំណុល។ ពួកគេបារម្ភថា យានជំនិះនិងផ្ទះសម្បែងរបស់ខ្លួន អាចនឹងត្រូវរឹបអូស ប្រសិនបើមិនអាចរកលុយបង់ឱ្យគេបាន។ ជនភៀសសឹកទាំងនោះ បានអំពាវនាវថា បើអាចទៅរួច ពួកគេសូមស្នើឱ្យក្រុមហ៊ុនហិរញ្ញវត្ថុ និងភ្នាក់ងារឥណទានទាំងឡាយ យោគយល់ផ្តល់ការអនុគ្រោះឬពន្យារពេល […]

ព័ត៌មានអន្តរជាតិ

អាមេរិកបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រឆាំងក្រុមភេរវករ ISIS នៅប្រទេសស៊ីរី ក្រោយកងទ័ពខ្លួនរងការវាយប្រហារ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នាថ្ងៃសុក្រ ទី១៩ ខែធ្នូ បានប្រកាសបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រឆាំងគោលដៅក្រុម ISIS ជាច្រើនកន្លែង នៅក្នុងប្រទេសស៊ីរី ដែលជាការសងសឹកសម្រាប់ការវាយប្រហារមកលើកងទ័ពអាមេរិក កាលពីពេលថ្មីៗនេះ។ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា ប្រតិបត្តិការខាងលើ បានកំណត់គោលដៅលើអ្នកប្រយុទ្ធ ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងសព្វាវុធរបស់ពួក ISIS ហើយវាមិនមែនជាការចាប់ផ្តើមនៃសង្រ្គាមនោះទេ ប៉ុន្តែជាការប្រកាសសងសឹក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា រដ្ឋាភិបាលស៊ីរីគាំទ្រពេញទំហឹងចំពោះប្រតិបត្តិការ​នេះ ហើយលោកបាននិយាយថា អាមេរិកកំពុងសងសឹកយ៉ាងចាស់ដៃប្រឆាំង ISIS។ បើតាមមន្រ្តីអាមេរិក ប្រតិបត្តិការវាយប្រហារ ត្រូវបានធ្វើឡើងលើគោលដៅច្រើនជាង៧០ នៅពាសពេញភាគកណ្តាលប្រទេសស៊ីរី ដោយកងយន្តហោះចម្បាំង F-15 និង A-10 រួមគ្នាជាមួយឧទ្ធម្ភាគចក្រប្រយុទ្ធ Apache និងប្រព័ន្ធបាញ់រ៉ុក្កែត HIMARS។ ក្រសួងការបរទេសស៊ីរី បានចេញសេចក្តីថ្លែងការណ៍ថា ស៊ីរីបន្តប្តេជ្ញាយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងក្រុម ISIS និងធានាថា ISIS គ្មានកន្លែងជ្រកកោនសុវត្ថិភាពឡើយ នៅក្នុងទឹកដីស៊ីរី។ សូមជម្រាបថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន […]

ព័ត៌មានអន្តរជាតិ

ប្រមុខការទូតអាមេរិក ជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយការជំរុញឱ្យថៃត្រឡប់ទៅ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ។ នៅក្នុងកិច្ចសន្ទនានោះ លោក Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ តាមក្រសួងការបរទេសអាមេរិក លោក Rubio ក៏បានជំរុញឱ្យលោក Sihasak ចាត់វិធានការសកម្មភាពយ៉ាងរឹងមាំដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡាឡាំពួឡើងវិញ៕  

ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ កម្ពុជា និងថៃ បង្ហាញឆន្ទៈឈប់បាញ់ ក្រោយកិច្ចសន្ទនាជាមួយលោក វ៉ាង យី

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ជាគុន (Guo Jiakun) បានប្រកាសថា ភាគីកម្ពុជា និងថៃ បានបង្ហាញឆន្ទៈក្នុងការកាត់បន្ថយភាពតានតឹង និងឈានទៅអនុវត្តបទឈប់បាញ់។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក វ៉ាង យី បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃនៅថ្ងៃទី១៨ ខែធ្នូ នេះ។ លោក វ៉ាង យី បានបញ្ជាក់ប្រាប់ភាគីទាំងពីរថា ចិនប្រកាន់ជំហរយុត្តិធម៌ និងអព្យាក្រឹត ហើយគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។ ដើម្បីជួយដល់ដំណើរការនេះ ក្រសួងការបរទេសចិនបានបញ្ជូនបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី ឱ្យទៅបំពេញបេសកកម្មការទូតនៅកម្ពុជា និងថៃរួចហើយ។ លោក គួ បានបន្ថែមថា ចិននឹងបន្តដើរតួជាស្ពាន និងខិតខំប្រឹងប្រែងប្រកបដោយភាពស្ថាបនា ដើម្បីជួយសម្រួលដល់ការស្តារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ៕  

ព័ត៌មានអន្តរជាតិ

លោក អាន់វ៉ា៖ កម្ពុជា និងថៃ យល់ព្រមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្វាគមន៍ការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន

គូឡាឡាំពួ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម កាលពីថ្ងៃពុធ ទី១៧ ខែធ្នូ បាននិយាយថាកម្ពុជា និងថៃ យល់ព្រមចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ក្នុងទីក្រុងគូឡាឡាំពួ ដើម្បីពិភាក្សាពីការទប់ស្កាត់កុំឱ្យជម្លោះនៅតាមព្រំដែនរវាងប្រទេសទាំង២រាលដាល់កាន់តែខ្លាំង។ តាមលោក អាន់វ៉ា កម្ពុជា និងថៃក៏បានយល់ព្រមផងដែរឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះត្រួតពិនិត្យតំបន់ព្រំដែន ហើយប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីនឹងធ្វើដំណើរទៅកាន់តំបន់ព្រំដែននៃ ប្រទេសទាំង២ នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តការចូលរួមក្នុងកម្រិតយោធា។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបន្ថែមថាកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានមានគោលដៅបញ្ចុះបញ្ចូលឱ្យថៃ និងកម្ពុជាទប់ស្កាត់កុំឱ្យភាពតានតឹងកើនឡើងរឹតតែខ្លាំងនៅតាមបណ្ដោយ ព្រំដែនរវាងប្រទេសទាំង២ ខណៈមេដឹកនាំនៃប្រទេសទាំង២ក៏មានបំណងបញ្ចប់ជម្លោះឱ្យបានកាន់តែឆាប់ផងដែរ៕