ហ្ស៊េរុយសាឡិម៖ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ២០នាក់ចុងក្រោយដែលនៅរស់រានមានជីវិតកាលពីថ្ងៃចន្ទ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលជាជំហានដ៏ធំមួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាម។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានទទួលចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានបញ្ជាក់ថានៅរស់ បន្ទាប់ពីការផ្ទេរដោយកាកបាទក្រហម។ ការដោះលែងនេះបាននាំឱ្យមានការអបអរសាទរ និងស្រែកយំដោយក្តីរំភើបពីប្រជាជនរាប់ពាន់នាក់ដែលកំពុងរង់ចាំនៅទីលាន «Hostage Square» ក្នុងទីក្រុងតែលអាវីវ (Tel Aviv)។
ស្របពេលជាមួយគ្នានេះដែរ អ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែងដោយអ៊ីស្រាអែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក៏បានការធ្វើដំណើរទៅដល់តំបន់ហ្កាហ្សា និងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែលវិញផងដែរ៕