ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អះអាងថា កម្ពុជា មិនទទួលស្គាល់ការកែប្រែ ខ្សែព្រំដែនណាមួយដែលកើតចេញ ពីការប្រើប្រាស់កម្លាំងនោះឡើយ ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន នាព្រឹកថ្ងៃទី២ មករា នេះ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែ ព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធ នានាដែលភាគីទាំងពីរ បានឯកភាពគ្នានាពេលកន្លងមក។ ក្រោយមានការផ្សព្វផ្សាយ អំពីការរាយបន្លាសលួស របស់ភាគីថៃ នៅដែនអធិបតេយ្យភាពកម្ពុជា ឯកឧត្តមបញ្ជាក់ថា “កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពី ការប្រើប្រាស់កម្លាំងនោះឡើយ” ។ ឯកឧត្តមបន្តថា ចំពោះសកម្មភាពណា ដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួម កាលពីថ្ងៃទី២៧ ខែធ្នូ […]
ព័ត៌មានសន្តិសុខសង្គម
កម្ពុជាជឿជាក់ថា ការដោះលែងទាហានខ្មែរ១៨រូប នឹងរួមចំណែកកសាង ទំនាក់ទំនងកម្ពុជា-ថៃ
ភ្នំពេញ ៖ កម្ពុជាជឿជាក់ថា ការដោះលែង ទាហានកម្ពុជាទាំង១៨ រូប ដែលទទួលបានការ ស្វាគមន៍យ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី នឹង ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងទំនុកចិត្ត និងការជឿជាក់គ្នា ទៅវិញទៅមក រវាងកម្ពុជា-ថៃ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស ចេញផ្សាយនារាត្រីថ្ងៃទី១ មករា បានរៀបរាប់ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១០ព្រឹក ទាហានកម្ពុជាទាំង១៨រូប ដែលត្រូវបានចាប់ខ្លួន អស់រយៈពេល១៥៥ថ្ងៃ ត្រូវបានដោះលែង តាមច្រកទ្វារ ព្រំដែន អន្តរជាតិព្រំ នៅខេត្តប៉ៃលិន ។ បច្ចុប្បន្នពួកគាត់បានវិល ត្រឡប់មកលំនៅដ្ឋានវិញ ប្រកបដោយសុវត្ថិភាព ។ សេចក្តីប្រកាសព័ត៌មានបន្តថា ការដោះលែងទាហានទាំង១៨ រូបនេះ ត្រូវបានធ្វើឡើងស្របតាមសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ , សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា […]
ACU សម្រេចពន្យារពេលប្រកាសទ្រព្យសម្បត្តិ និងបំណុលជូនកងកម្លាំងប្រដាប់អាវុធ ដែលជាប់ដៃនៅសមរភូមិមុខ
ភ្នំពេញ៖ យោងរបាយការណ៍របស់នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថាការ ប្រកាសទ្រព្យសម្បត្តិ និងបំណុលរយៈពេល ៣១ថ្ងៃ (០១-៣១ មករា ២០២៦) តាមរបប ២ឆ្នាំ មានចំនួន ១៩ ៨៨៧រូប (ក្រសួង-ស្ថាប័នចំនួន៤០ និងរាជធានី-ខេត្តចំនួន ២៥) ក្នុងនោះមានទាំងកងកម្លាំងប្រដាប់អាវុធដែលកំពុងជាប់ដៃនៅសមរភូមិមុខផងដែរ។ យោងអនុសាសន៍របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្នុងសម័យប្រជុំលើកទី៥ អាណត្តិទី៤ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ តាមរយៈសេចក្តីសម្រេចរួមមាន៖ -ប្រការ១ ចំពោះការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ ឆ្នាំ ដែលត្រូវដំណើរការ ៣១ថ្ងៃ ជាកំហិត ចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២៦ អ.ប.ព. សម្រេចជូនកងកម្លាំងប្រដាប់អាវុធ ដែលជាប់ដៃនៅសមរភូមិមុខ ហើយជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល (ឋានៈចាប់ពីវរសេនីយ៍ឯកឡើង) អាចពន្យាពេលការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយគ្មានកាលកំណត់។ -ប្រការ២ ថ្នាក់ដឹកនាំ អ.ប.ព. ដែលពាក់ព័ន្ធ និងនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣១ […]
ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានទប់ស្កាត់ទឹកកខ្វក់បានចំនួនជាង ២០លានម៉ែត្រគូប ពីក្នុងរោងចក្រ ចូលប្រភពទឹកធម្មជាតិ
ភ្នំពេញ៖ ក្រសួងបរិស្ថាន ក្នុងពេញ១ឆ្នាំ២០២៥ បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រនិងសហគ្រាសនានានៅកម្ពុជា មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជា បានចំនួន ២ ១៨១ ៦៨៧ម៉ែត្រគូប។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាក្រសួងបរិស្ថានបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ពីក្រុមហ៊ុន និងរោងចក្រ ចូលតំបន់ទឹកសាធារណៈ អនុលោមតាមស្តង់ដារ បានប្រមាណ២០ ម៉ឺនម៉ែត្រគីបក្នុង១ខែៗ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា សមិទ្ធផល ដែលសម្រេចបាននាពេលនេះ គឺការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសពី ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ក្នុងការគោរពច្បាប់ ជាពិសេសការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ បង្ហាញពីតម្លាភាពប្រសិទ្ធភាពក្នុងការគ្រប់គ្រងបរិស្ថាន និងជំរូញឱ្យមានការប្រកួតប្រជែងស្មើភាពក្នុងវិស័យឧស្សហកម្មនៅកម្ពុជា។ សូមបញ្ជាក់ថា ដើម្បីធានាភាពស្អាតនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញការពង្រឹងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ក្នុងនោះក្រុមហ៊ុន សហគ្រាស និងរោងចក្រដែលមានសក្តានុពលប្រភពបំពុល ធានាការប្រកួតប្រជែងស្មើភាព និងបង្កើនជំនឿទុកចិត្តលើផលិតកម្មស្អាត ត្រូវអនុវត្តតាមច្បាប់កម្ពុជា ដំឡើងឧបករណ៍ស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ […]
ព្រះមហាក្សត្រ និងមហាក្សត្រី ប្រោសព្រះរាជទានវីរកងទ័ព១៨រូប ចូលក្រាបថ្វាយបង្គំគាល់
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញចូលក្រាបថ្វាយបង្គំគាល់ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ។ ក្នុងឱកាសដ៏សោមនស្សរីករាយនោះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយដល់វីរកងទ័ពទាំង១៨រូប ដោយក្នុងម្នាក់ៗ ទទួលបាន ឃីតចំនួន ១កញ្ចប់ មុង១ ភួយ១ ក្រមា១ សារុង១ និងអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថវិកាចំនួន ២០ ០០០ ០០០រៀល ។ បន្ថែមពីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដល់វីរកងទ័ពចំនួន១នាក់ ដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍នាពេលខាងមុខ ទទួលបានថវិកាបន្ថែមចំនួន ២០ ០០០ ០០០រៀល និងវីរកងទ័ពចំនួន ២រូប ដែលភរិយាពពោះនឹងត្រូវសម្រាលបុត្រក្នុងពេលខាងមុខ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥ ០០០ ០០០រៀល បន្ថែមទៀត៕
ក្រសួងមហាផ្ទៃ ៖ មានជនភៀសសឹកជាង ១០ម៉ឺននាក់ទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើគិតពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ មានជនភៀសសឹក ១០៣.១៧៧នាក់ទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៤០៩.១៨៦នាក់។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ។ បេីតាម ក្រសួងមហាផ្ទៃ , គិតចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បាន បន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានវិញជាបណ្តើរៗ ជា ពិសេសវីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕
ឆ្នាំ២០២៥ កម្ពុជាទទួលចំណូល៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ
ភ្នំពេញ៖ យោងរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរប្រមូលចំណូលបានប្រមាណជាង ៤៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួនជាង៩៥ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ ធ្លាក់ចុះ៦.៥១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ចំណែកការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានកោះកែរ ក្នុងរយៈពេលមួយឆ្នាំដូចគ្នា មានចំនួនជាង២០ម៉ឺននាក់ ទទួលបានថវិកា ជាង៣០ម៉ឺនដុល្លារ ។ ភ្ញៀវបរទេសចូលទស្សនាប្រសាទ បេងមាលា មានចំនួន ១ម៉ឺន៦ពាន់ ទទួលបានថវិកា ប្រមាណជាង១៦ម៉ឺនដុល្លារ។ តាមរបាយការណ៍ ភ្ញៀវទេសចរអាមេរិក ឈរនៅលេខរៀងទី១ ដែលមកទស្សនាច្រើនជាងគេ។ បន្ទាប់មក អង់គ្លេស បារាំង ចិន ជប៉ុន និងអាល្លឺម៉ង់។ ថវិកាដែលលក់សំបុត្របាននេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង១.៩លានដុល្លារផងដែរ ក្នុងរយៈពេល១ឆ្នាំនេះ៕
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បន្តចុះសួរសុខទុក្ខវីរកងទ័ព កំពុងព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវពេជ ច័ន្ទមុនី នៅថ្ងៃ៣១ ធ្នូនេះ បានបន្តចុះជួបសួរសុខទុក្ខវីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាល បន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ សម្តេចធិបតីបន្តថា វីរភាពរបស់កងទ័ព និងនគរបាល ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំ របស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្ត ក្នុងការការពារបូរណភាពទឹកដី។ សម្តេចធិបតីបន្ថែមថា ជាមួយគ្នានេះ ក្រុមគ្រូពេទ្យទាំងអស់ក៏បានរួមចំណែកយ៉ាង សំខាន់ជួយពិនិត្យព្យាបាលវីរកងទ័ព និងវីរនគរបាល ឱ្យបានឆាប់ជាសះស្បើយ ដើម្បីបានត្រឡប់ទៅបំពេញភារកិច្ចជូនជូនជាតិ។ សម្តេចនាយករដ្ឋមន្រ្តីក៏បាន ជូនពរដល់វីរកងទ័ព និងវីរនគបាលទាំងអស់ ឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ៕
សម្តេចតេជោ និងសម្តេចបវរធិបតី ចេញសារស្វាគមន៍ យុទ្ធជនទាំង១៨រូប ដែលបាននិវត្តមកកាន់មាតុប្រទេសវិញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារស្វាគមន៍ដល់យុទ្ធជនទាំង១៨រូប ដែលបាននិវត្តមកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមជម្រាបថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យុទ្ធជនកម្ពុជា ចំនួន១៨រូប ត្រូវបានភាគីថៃបានដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយតាមច្រកខេត្តប៉ៃលិន បន្ទាប់ពីចាប់អស់រយៈពេល១៥៥ថ្ងៃមក។ ការសម្រេចដោះលែង យុទ្ធកម្ពុជាទាំង១៨នាក់ គឺផ្អែកទៅតាមស្មារតីនៃកិច្ចប្រជុំកាលពីពេលកន្លងទៅ ពិសេសកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងក្រោយរយៈពេល ៧២ម៉ោង ដែលបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕









