ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងមហាផ្ទៃ ៖ មានជនភៀសសឹកជាង ១០ម៉ឺននាក់ទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើគិតពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ មានជនភៀសសឹក ១០៣.១៧៧នាក់ទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៤០៩.១៨៦នាក់។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ។
បេីតាម ក្រសួងមហាផ្ទៃ , គិតចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បាន បន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានវិញជាបណ្តើរៗ ជា ពិសេសវីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

Leave a Reply

Your email address will not be published.