ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»។
Month: November 2025
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ជជែកពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៥
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៥។ របៀបវារៈដែលនឹងត្រូវជជែកពិភាក្សាក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះរួមមាន៖ ១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន។ ២៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលចិន។ ៣៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹក ជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម។ ៤៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥។ ៥៖ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤។ ក្រៅពីរបៀបវារៈខាងលើនេះទៅ កិច្ចប្រជុំក៏នឹងជជែកពិភាក្សាលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងកិច្ចការដឹកនាំរដ្ឋផងដែរ។ សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី គឺជាកិច្ចប្រជុំរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ ព្រាងគោលនយោបាយនានា និងកិច្ចការទាំងឡាយរបស់រាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះតែងធ្វើឡើងនៅថ្ងៃសុក្រ ដោយមានការចូលរួមពីសមាជិករាជរដ្ឋាភិបាល ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី។ កិច្ចប្រជុំក៏នឹងធ្វើឡើងតាមប្រព័ន្ធវីដេអូផងដែរ ដើម្បីនាយករដ្ឋមន្ត្រីបានដាក់ចេញនូវផែនការនានាទៅកាន់មន្ត្រីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕
ក្រសួងអប់រំ ហាមឃាត់ការ ទទួលទាន ការចែកចាយ ការតាំងលក់ និងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅតាមសាលារៀន
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានចេញសេចក្តីណែនាំជាថ្មីម្តងទៀត ក្នុងការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា សាធារណៈនិងឯកជន។ សេចក្ដីណែនាំនេះ បានបញ្ជាក់ថា ក្នុងគោលបំណងយកចិត្តទុកដាក់បន្ថែមលើសុខភាពសិស្ស ការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែមដែលកំពុងកើនឡើងនៅក្នុងចំណោមសិស្សានុសិស្សពាក់ព័ន្ធនឹងទម្លាប់ទួលទាន ចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ក្រសួងអប់រំ យុវជន និងកីឡា សូមហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង បរិវេណគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។ សូមអានសេចក្តី ណែនាំលម្អិតខាងក្រោមនេះ៖
ថ្នាក់ដឹកនាំសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាងប្រទេសចិនសន្យាជំរុញអ្នកវិនិយោគ និងអ្នកទេសចរ មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត
ភ្នំពេញ៖ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជៀន ធាន (Jiancan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន តំបន់ស្វយ័តស៊ីចាង សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថា នឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជៀន ធាន បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះការសន្យារបស់ឯកឧត្តមប្រធានគណៈប្រតិភូ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ បានកំណត់ថាជាឆ្នាំ ”ទេសចរណ៍កម្ពុជា-ចិន” ។ វិស័យទេចរណ៍ជាសសរស្តម្ភសំខាន់មួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ជាខ្លំាងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ កម្ពុជាមានប្រាង្គប្រាសាទរាប់ពាន់នៅទូទំាងប្រទេស មានរមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ ប្រកបដោយសក្ដានុពល មិនខុសពីខេត្តស៊ីចាងដែលល្បីល្បាញខាងវិស័យទេសចរណ៍ធម្មជាតិនោះដែរ។ សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ ពិតជាមានសារៈសំខាន់ បានបំពេញបន្ថែមដល់ចំណងមិត្តភាពដែកថែប ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន […]
រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ និងកិច្ចព្រមព្រៀងសំខាន់មួយចំនួន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ ក្រោមអធិបតីភាពរបស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ និងកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន។ របៀបវារៈ ដែលត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះ រួមមាន៖ ១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧។ ២-របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៤ និង លើកទី៥ នីតិកាលទី៧។ ៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។ ៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ៥-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ (១-)កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើ ប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ (២-)កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋ ហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធនិងការចៀសវាងពន្ធ (៣-)ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការ […]
ACU៖ ខែវិច្ឆិកានេះ មន្ត្រី ១២០នាក់ ចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល
ភ្នំពេញ៖ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលពីមន្ត្រី និងអតីតមន្ត្រី សរុបចំនួន ១២០នាក់ និងបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងក្នុងខែសរុបចំនួន ៤១ ពាក្យប្ដឹង។ នេះបើតាមលោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព. បានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៤ អាណត្តិទី៤ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ បើតាមលោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានឱ្យដឹងថា «មន្ត្រីចំនួន ១២០រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី ចំនួន ៨៥រូប ដោយឡែកមន្ត្រី ០២រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៣៥រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ»។ ចំពោះការងារពាក្យប្ដឹង ត្រូវបានលោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានគូសបញ្ជាក់ ACU បានដំណើរការពិនិត្យ […]
សម្តេចមហាបវរធិបតី៖ បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ កុំតាំងខ្លួនធ្វើជាអ្នកចេះ ជាងអ្នកជំនាញព្រំដែន
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់យោបល់ ដល់ក្រុមប្រឆាំងដែលកំពុងទាញយកបញ្ហាព្រំដែន ដើម្បីកេញចំណេញនយោបាយថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះ ជាងអ្នកជំនាញព្រំដែន ដែលបានធ្វើកិច្ចការងារនេះ រាប់ទសវត្សរ៍មកហើយ ។ ការផ្តល់យោបល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយម ដែលមានបក្ខពួកនៅក្រៅប្រទេស ក្នុងមួយរយៈនេះ ឆ្លៀតពេលដែលកម្ពុជា និងថៃ កំពុងមានបញ្ហាជម្លោះព្រំដែន បានទាញយកបញ្ហាព្រំដែននេះ ទៅនិយាយ ទាំងគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីកេញចំណេញនយោបាយ នាំឱ្យមានការយល់ច្រឡំ ។ យោងតាមបណ្តាញសង្គម របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្នុងកាលៈទេសៈដែលយើង កំពុងដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង សម្តេចមិនចង់មានការឆ្លើយឆ្លង ជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ ក្នុងការលើកឡើងនូវចំណុចមួយចំនួន កុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិត ក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឱ្យប្រជាពលរដ្ឋ មានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។ ក្នុងនោះសម្តេចធិបតី បានរំលឹកថា កាលពីព្រឹកមិញនេះ លោក អ៊ុំ សំអាន […]
ក្រសួងព័ត៌មាន កំណត់លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍»
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញប្រកាស ស្តីពី «លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍»។ ប្រកាសនេះគឺមានគោលបំណងដើម្បីកំណត់អំពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មានសម្រាប់សារធារណជន៕ ខាងក្រោមនេះជាប្រកាសរបស់ក្រសួងព័ត៌មាន៖
នាយឧត្តមសេនីយ៍ សៅ សុខា បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី ភារកិច្ច របស់លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។ តាមរយៈសេចក្តីសម្រេចលេខ ២០៦/២០២៥ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានខ្លឹមសារថា ក្រុមការងារមានសិទ្ធិ ជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ, ចេញលិខិតអញ្ជើញនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ព្រមទាំង អ្នកដែលមានការពាក់ព័ន្ធមកធ្វើការសាកសួរ-បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្តែង។ បូកសរុបលទ្ធផលការងារ ធ្វើរបាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យ-សម្រេច៕
ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសទទួលជូប លោកស្រី YASMIN SIDDIQI នាយកថ្មីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងប្រតិភូ នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍ ពីការងារបន្តលើការគ្រប់គ្រងបរិស្ថាន ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការអនុវត្តសកម្មភាពធ្វើការប្តេជ្ញាចិត្ត ដើម្បីភាពស្អាតនៅកម្ពុជា ដែលមានអ្នកចូលរួមចំនួន ជាង១៤លាននាក់។ យោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន បន្តចែកធុងសំរាមជូនទៅដល់មូលដ្ឋាន សាលារៀន វត្តអារាម និងមូលដ្ឋានសុខាភិបាល ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ ឱ្យចេះទុកដាក់ និងញែកសំរាមបានត្រឹមត្រូវ កាត់បន្ថយការបញ្ចេញសំរាម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រៀបចំភូមិឋានឱ្យបានស្អាត មានសោភ័ណភាព និងជួយបង្កើនជីវភាពប្រជាពលរដ្ឋ ដោយទាញយកប្រយោជន៍សេដ្ឋកិច្ច ចេញពីការទុកដាក់សំរាម បានត្រឹមត្រូវ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ក្រសួងបរិស្ថាននឹងបន្តអនុវត្តយុទ្ធនាការនានា […]









