ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្ពុជាស្រឡាញ់សន្តិភាព ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានឱ្យបានដិតដល់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើដល់សហគមន៍អន្តរជាតិចូលរួមលើកទឹកចិត្ត និងតាមដានឱ្យបានដិតដល់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលទើបនឹងចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។ ការអំពាវនាវនេះបានធ្វើឡើងក្នុងបទអន្តរាគមន៍គន្លឹះនៃកិច្ចពិភាក្សាតុមូលក្នុងវេទិកាសន្តិភាពប៉ារីស (Paris Peace Forum) ដោយសម្ដេចបានគូសបញ្ជាក់ថា ទោះបីកិច្ចព្រមព្រៀងនេះជាការបោះជំហានដ៏សំខាន់ដើម្បីស្ដារសន្តិភាពយូរអង្វែងក៏ពិតមែន ប៉ុន្តែ ដំណើរការនេះហាក់ស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយមួយ។ ក្នុងន័យនេះ សម្តេចបានអំពាវនាវដល់សហគមន៍អន្តរជាតិចូលរួមតាមដានឱ្យបានជាប់លាប់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ។ នៅក្នុងកិច្ចពិភាក្សាតុមូលមួយ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធាន«ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី» ដែលមានការចូលរួមពីសមាជិកស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ អ្នកការទូត និងអ្នកស្រាវជ្រាវ។ ឆ្លៀតក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំសម្របសម្រួល និងការធ្វើជាសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។ សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តចំពោះគោលការណ៍ ‘សន្តិសហវិជ្ជមាន គឺភាពជាអ្នកជិតខាងល្អជាមួយប្រទេសថៃ និងរក្សាមជ្ឈភាពអាស៊ាន។ កម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមស៊ីវិលអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ ដូចនេះកម្ពុជាបានផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព។ កម្ពុជា ឆ្អែតឆ្អន់ហើយនឹងសង្គ្រាមក្នុងអតីតកាលរបស់ខ្លួន។ ដូច្នេះហើយទើបមិនចង់មានសង្គ្រាមជាមួយប្រទេសថៃ ឬប្រទេសណាទាំងអស់។ គោលបំណង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កិច្ចប្រជុំពិសេស ក្រុមលេខាធិការដ្ឋាន នៃភូមិភាគទី៤ កម្ពុជា និងភូមិភាគទី២ ថៃ សម្រេចលទ្ធផល គួរឱ្យកត់សម្គាល់

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានសម្រេច នូវការរីកចម្រើនជាវិជ្ជមាន គួរឱ្យកត់សម្គាល់ តាមរបៀបវារៈនៃកិច្ចប្រជុំ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលរសៀលថ្ងៃដដែល ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យបានឱ្យដឹងថា ការសម្រេចលទ្ធផលនេះ បន្ទាប់ពីនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង១០និង២០នាទីព្រឹក នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។ ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញការងារបន្ថែម ១២ចំណុច ដើម្បីឱ្យដំណើរការអប់រំទទួលបានលទ្ធផលកាន់តែល្អប្រសើរ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញការងារបន្ថែមដល់ក្រសួងអប់រំ យុវជន និងកីឡាចំនួន ១២ចំណុច ដើម្បីឱ្យដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ជាពិសេសរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ និងដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារ និងយុវជនកម្ពុជាគ្រប់ៗរូប។ តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ដើម្បីឱ្យដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ ទទួលបានលទ្ធផលកាន់តែល្អប្រសើរ សម្តេចបានលើកឡើងនូវចំណុចមួយចំនួន ដូចខាងក្រោម៖ ទី១៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ ជាពិសេសការបន្តពង្រឹងអភិបាលកិច្ចសាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងបន្ត សហការជិតស្និទ្ធជាមួយលេខាធិការដ្ឋាននៃ គ.វ.អ. ដោយឈរលើគោលការណ៍មិនពង្រីកចំនួនសាលារៀនគោលដៅ ប៉ុន្តែខិតខំបង្កើនប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តកម្មវិធី គ.វ.អ. នៅតាមសាលាបឋមសិក្សាគោលដៅទាំង១៦១ ដែលមានស្រាប់។ ទី២៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយអាជ្ញាធររាជធានី ខេត្ត និងភាគីពាក់ព័ន្ធ ដើម្បីចុះស្រង់ស្ថិតិកុមារនិងសិស្សានុសិស្សដែលវិលត្រឡប់ពីប្រទេសថៃ នៅក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យបានច្បាស់លាស់ និងជំរុញកុមារនិងសិស្សានុសិស្សទាំងនោះ ឱ្យទៅចុះឈ្មោះចូលរៀន(ថ្មី) ឬចូលរៀនបន្តនៅតាមសាលារៀនដែលនៅជិតកន្លែងស្នាក់នៅបំផុត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្ដេចតេជោ ហ៊ុន សែន ដង្ហែសម្ដេចព្រះមហាក្សត្រី ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០កើតខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ យាង និមន្ត និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីនេះ រួមមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្ដម ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បណ្តាអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ និងមន្ត្រីរាជការជាច្រើនរូបទៀត។ ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងបានផ្តល់នូវការប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរថ្លៃថ្លា មហាប្រសើរ ដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ព្រះបារមីនៃ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រដ្ឋសភាបារំាង អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

ភ្នំពេញ៖ ប្រធានរដ្ឋសភាបារំាង លោកជំទាវ យ៉ាឯល ប្រូន-ពីវេ (Yaël Braun-Pivet) បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរ កាលពីថ្ងៃទី២៦ ខែតុលា ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមាន និងធ្វើជាសាក្សីដោយប្រធានអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក។ ការអបអរសាទររបស់ប្រធានរដ្ឋសភាបារំាង បានធ្វើឡើងនៅក្នុងឱកាសលោកជំទាវ បានជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្នុងពេលសម្តេចប្រធានរដ្ឋសភាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅទីក្រុងប៉ារីសនៃសាធារណរដ្ឋបារំាង។ សម្តេចប្រធានរដ្ឋសភា មានក្តីសោមន្សរីករាយ ដែលបានជួបលោកជំទាវជាថ្មីម្តងទៀតបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយគ្នា អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីពិភពលោក កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។ សម្តេចបានថ្លែងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់លោកជំទាវ ដែលជាជនឆ្នើមផ្នែកសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ កាលពីឆ្នាំមុន ប្រធានសភាស្រ្តីមកពីជុំវិញពិភពលោកបានមកជួបជុំគ្នា ដើម្បីបង្ហាញពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តរួមគ្នាជាមួយនឹងសកម្មភាពជាក់ស្តែងក្នុងការពង្រឹងសមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចដល់ស្រ្តី។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណរដ្ឋសភាបារំាងដែលជានិច្ចកាលតែងតែគំាទ្ររដ្ឋសភាកម្ពុជា ពិសេសការផ្តល់ជំនួយបច្ចេកទេសដូចជាការគំាទ្រដំណើរការរអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភា ទៅជាសភាឌីជីថល ។ គម្រោងគាំទ្រ ផ្នែកកសាងសមត្ថភាពនេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គម្រោងវិនិយោគថ្មីចំនួន៨ ទុនសរុបជាង ៧៤លានដុល្លារ កំពុងដាក់ស្នើសុំការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៨គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៧៤.៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤.៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល) និងវិស័យឧស្សាហកម្មចំនួន ៧គម្រោង (ផលិតឧបករណ៍តេស្ត (អគ្គិសនី និងសីតុណ្ហភាព) និងឧបករណ៍រង្វាស់, ផលិតសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក), ផលិតសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយគ្រប់ប្រភេទ, ផលិតសម្ភារៈបន្ទាប់បន្សំរថយន្ត និងកប៉ាល់, ផលិតប្រដាប់ប្រដារក្មេងលេង, និងផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់ចង្ក្រាន្ត និងទូចង្ក្រាន្ត (ពីលោហធាតុកែច្នៃ)។ គម្រោងវិនិយោគទាំង៨នេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ និងកំពង់ឆ្នាំង៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រាសាទអង្គរវត្ត ជាទីពេញនិយមនៃការថតរូបមុនរៀបអាពាហ៍ពិពាហ៍ ឬហៅថា Pre Wedding

ខេត្តសៀមរាប៖ ប្រាសាទអង្គរវត្ត ទាក់ទាញទេសចរចម្រុះជាតិសាសន៍ឱ្យមកទស្សនា និងថតរូបអនុស្សាវរីយ៍ជាមួយសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ក្បាច់ចម្លាក់ទេពកថា ទេសភាពព្រៃឈើ និងស្មៅបៃតងជាដើម។ ប្រាសាទអង្គរវត្ត ក៏ជាទីតាំងទាក់ទាញសម្រាប់ថតរូបមុនរៀបអាពាហ៍ពិពាហ៍ ឬហៅថា ថតរូប Pre Wedding ដល់កូនកម្លោះក្រមុំមកពីគ្រប់បណ្ដាខេត្តក្រុងផ្សេងៗ និងបរទេសផង ត្រៀមសម្រាប់មុនថ្ងៃចូលរោងមង្គលការ ដែលមានតែម្តងនៅក្នុងឆាកជីវិត។ លោក ឡេក គឹមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ប្រាសាទអង្គរវត្ត ឱ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រោយថ្ងៃចេញវស្សា នៅប្រាសាទអង្គរ ក្នុងមួយថ្ងៃមានកូនកម្លោះក្រមុំ យ៉ាងហោចណាស់ពី៥០ទៅ៦០គូ មកថតរូបមុនរៀបអាពាហ៍ពិពាហ៍ទុកជាអនុស្សាវរីយ៍។ ការថតរូបអាពាហ៍ពិពាហ៍ដោយភ្ជាប់ជាមួយប្រាសាទអង្គរវត្ត មានតាំងតែពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ អ្នកថតរូបទៀតសោត បានជ្រើសរើសទីតាំងពិសេសៗ និងកាលវេលាតាមការច្នៃប្រឌិតបានធ្វើឱ្យរូបភាពមានកាន់តែមានសោភ័ណភាព និងស្រស់ស្អាតប្រៀបបានឋានសួគ៌លើដី។ លោក ឡេក គឹមលីន បញ្ជាក់ថា ប្រាសាទអង្គរវត្ត មានទីតាំងជាច្រើនដែលកូនកម្លោះក្រមុំនិយមថតរូប មានចាប់ពីច្រាំងកសិន្ធុច្រកចូលពីទិសខាងលិច រោងទងទី១ បណ្ណាល័យខាងត្បូងខាងជើង ស្រះទឹក ក្តាបែន តាមជ្រុងនីមួយៗនៃរួតទី១ និងច្រកទ្វារចុះទៅខ្លោងទ្វារខាងជើង ឬហៅថា គុហ៍តាឡឹក រួមនិងទីតាំងជាច្រើនទៀត តាមការច្នៃប្រឌិតរបស់អ្នកថតរូបនីមួយៗ។ ក្រៅពីប្រាសាទអង្គរវត្ត នៅក្រុងអង្គរធំ និងប្រាសាទផ្សេងៗទៀត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្ដីអំពី «ការផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់ AI ក្នុងវិស័យព័ត៌មាន‌‌‍»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ក្រសួងព័ត៌មាន បានសហការជាមួយក្រុមហ៊ុន Viory របស់ប្រទេសអារ៉ាប់រួម រៀបចំសិក្ខាសាលា ស្ដីអំពី «ការផ្ទៀងផ្ទាត់ព័ត៍មានក្លែងក្លាយនិងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងវិស័យព័ត៌មាន» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់៣១ តុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងវិក្រឹតការវីជ្ជាជីវៈសារព័ត៌មាន នៃទីស្ដីការក្រសួងព័ត៌មាន៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងកសិកម្ម ប្តេជ្ញាបន្តគាំទ្រសហគមន៍កសិកម្មទំនើប ដើម្បីធានាតម្លៃ និងទីផ្សារដំណាំស្រូវតាមរយៈកិច្ចសន្យាទុកមុន

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនជាសមាជិកសហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករសុវត្ថិភាព នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលទើបចាប់ផ្តើមធ្វើផលិតកម្មស្រូវស្រងែស្រាលតាមកិច្ចសន្យាក្នុងតម្លៃ៩៥០រៀល ក្នុងមួយគីឡូក្រាម។ ឯកឧត្តមរដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថា​ តម្លៃនេះ គឺសម្រេចបានដោយសារការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្តល់អានុភាពឱ្យក្រុមប្រជាកសិករជាសមាជិក ធ្វើការចរចាកិច្ចសន្យាផលិតកម្មទុកមុនជាមួយអ្នកទិញលើតម្លៃ គុណភាព និងបរិមាណ ហើយមិនមែនដោយសារការកំណត់តម្លៃដោយរដ្ឋទេ។ ក្រសួងកសិកម្ម​នឹងបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យប្រជាកសិករធ្វើការស្ដារមកវិញតាមរយៈការធានាតម្លៃនិងទីផ្សារដោយចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការផ្ដល់ជំនួយបច្ចេកទេស៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ចេញប្រកាសឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតរបស់កាសែត The Nation ប្រទេសថៃ

ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នេះ បានចេញសេចក្តីប្រកាស សូមសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះ ការបន្តចុះផ្សាយនូវព័ត៌មានដែលប្រឌិត និងបំភាន់ដោយកាសែត The Nation របស់ប្រទេសថៃ ពាក់ព័ន្ធនឹងសកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ ជាពិសេសនៅក្នុងអត្ថបទរបស់ខ្លួនចុះថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ដែលមានចំណងជើងថា «លោកជំទាវ ឃួន សុដារី នាំមុខលោក វ៉ាន់មូហាម៉ាត់ន័រ ម៉ាក់ថា នៅប្រទេសហុងគី សម្រាប់ការពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាព»។ អត្ថបទនេះមិនត្រឹមតែបំភ្លៃការពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកង្វះការយល់ដឹង ឬការបកស្រាយខុសដោយចេតនា អំពីនីតិវិធីផ្លូវការ និងឯកសារនានារបស់សន្និបាត IPU ផងដែរ។ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា សូមឆ្លើយតបនឹងការចោទប្រកាន់មិនពិតរបស់កាសែត The Nation របស់ថៃចំនួន៥ចំណុចដូចក្នុងសេចក្តីប្រកាស៖ ១- ជាការគួរឱ្យសោកស្តាយណាស់ដែលកាសែត The Nation ជាថ្មីម្តងទៀត ចាត់ទុកសេចក្តីសម្រេចរបស់ IPU ដែលទើបនឹងអនុម័តថ្មីៗនេះថាជា «សេចក្តីសម្រេចចិត្តរបស់ថៃ»។ តាមការពិត សេចក្តីសម្រេចស្ដីពី «សកម្មភាពសភាប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសសាយប័រ និងការគំរាមកំហែង […]