ខេត្តព្រះវិហារ ៖ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចរបស់សភាសហរដ្ឋអាមេរិកនាពេលនោះ បានបង្ហាញថា ធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ដោយសារតែភ្លើងសង្គ្រាមឈ្លានពាន ពីសំណាក់កងទ័ពថៃ។ គួរជម្រាបថា ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៊ី គឺ មកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងអ្នកសារព័ត៌មានកម្ពុជា ជាច្រើនរូប នារសៀលថ្ងៃទី២៨សីហា២០២៥ ទើបនឹងកន្លងទៅនេះ បានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចុះពិនិត្យផ្តិតយកព័ត៌មានដោយផ្ទាល់ ធ្វើបទសម្ភាសជាមួយអាជ្ញាធរខេត្តព្រះវិហារ និងប្រជាពលរដ្ឋខ្មែរ ដែលភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ នៅវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ដំណើរចុះយកព័ត៌មានរបស់ ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៊ីនាពេលនោះ ធ្វើឡើងក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» (Safety and Risk Management Conflict Reporting) ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ សិក្ខាសាលាអ្នកសារព័ត៌មាន បានស្វែងយល់មួយកម្រិតបន្ថែមទៀត ពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ […]
Month: August 2025
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ បង្ក្រាបបទល្មើសធនធានធម្មជាតិ ៥ទីតាំង ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ រយៈពេល៣ថ្ងៃកន្លងមកនេះ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៥ទីតាំង និងរឹបអូសបានសម្ភារៈមួយចំនួន។ ការវាយឆ្លក់បង្ក្រាបនេះ ដោយហេតុថា មួយរយៈចុងក្រោយក្រុមឈ្មួញនិងអ្នករកស៊ីបទល្មើសធនធានធម្មជាតិនៅតែបន្តគ្រប់មធ្យោបាយដើម្បីបំភាន់ភ្នែកសមត្ថកិច្ចអំពីទង្វើររបស់ពួកគេ។ លោក ឌិន ប៊ុនថាច ប្រធានការិយាល័យស្ដីទីដែនជម្រកសត្វព្រៃភ្នំព្រេច.លំផាត់ ប្រាប់ឲ្យដ២ងថានៅថ្ងៃទី២៩ខែ សីហាឆ្នាំ២០២៥នេះ ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ថ្ងៃទី២៤ដល់២៦ខែសីហាឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច.លំផាត់ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន២កន្លែងស្មើ៥ទីតាំង។ ក្នុងនោះរួមមាន កន្លែងទី១បង្រ្កាបបទល្មើសបូមដីរ៉ែមាសដោយខុសច្បាប់ តាមបណ្ដោយដៃអូរអន្រ្ទង ស្ថិតនៅក្រុមអន្រ្ទង ភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ដោយរកឃើញមានស្នាមបូមដីមានចំនួន០៤ទីតាំង និងបានដកហូតឧបករណ៍សម្ភារៈសង្វាក់ផលិតកម្មមាសមួយចំនួន ហើយបានរុះរើ និងបំផ្លាញទរត្រងមាសចោលផងដែរ។ ក្នុងប្រតិបត្តិការនេះ បានបង្រ្កាបបទល្មើសទីតាំងធ្វើសប្បកម្មកែឆ្នៃឈើគ្មានច្បាប់ ដែលមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។ កន្លែងទី២ ស្ថិនៅចំណុចមាត់អូរតេ ស្ថិតនៅក្នុងភូមិពូហ៊ួង ឃុំចុងផ្លាស់ ស្រុកកែវសីមា បានពិនិត្យឃើញទីតាំងកែច្នៃឈើពុំមានលិខិតអនុញ្ញាត និងមានឧបករណ៍សម្ភារៈសម្រាប់កែច្នៃឈី និងឈើមួយចំនួន ដោយពុំជួបជនសង្ស័យនៅកន្លែងកើតហេតុ ក្រុមការងារក៏សម្រេចដកហូតវត្ថុតាងរួមមាន តាបឈូសឈើចំនួន០២គ្រឿង តាបវៀលឈើ១ ម៉ូទ័រចនួន៥ គ្រឿង និង រណាយន្ដម៉ាកស្ទីលចំនួន០១គ្រឿង។ ដកហូតឈើអាប្រភេទលេខ១ និងឈើចំនួន […]
កម្ពុជា មិនគាំទ្រការផ្សាយព័ត៌មានមិនពិត និងចែក រំលែកព័ត៌មានមិនពិត ព្រោះមិនបានបន្ថយភាពតានតឹង
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជាមិនគាំទ្រ ជាដាច់ខាត ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ការចែករំលែកព័ត៌មានមិនពិត ឬការផលិតព័ត៌មានក្លែងក្លាយណាមួយ ព្រោះទង្វើទាំងនេះ មិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង រវាងកម្ពុជានិងថៃនោះទេ។ លោកស្រីថា រាល់ព័ត៌មានក្លែងក្លាយទាំងនេះ មិនបានបន្ធូរបន្ថយភាពតានតឹងហើយ ថែមទាំងបង្កផលប៉ះពាល់ អវិជ្ជមាន ទៅលើសតិអារម្មណ៍ របស់សាធារណមតិ និងមិនបានជួយដល់បរិយាកាស អំណោយផល សម្រាប់កិច្ចសន្ទនាផងដែរ រវាងភាគីកម្ពុជានិងថៃ ។ នេះជាប្រសាសន៍របស់លោកស្រីអ្នកនាំពាក្យ ក្នុងសេចក្តីសង្ខេបព័ត៌មាន ប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទ ឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាចថ្ងៃ ទី២៩ សីហា ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមានិតចិន។ អញ្ជើញអមដំណើរសម្តេចបវរធិបតី រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសបានឱ្យដឹងថា ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចបវរធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថា ពាក់ព័ន្ធនឹងមូលបទនៃកិច្ចប្រជុំកំពូល «ការអនុវត្ត ពហុភាគីនិយម ការធានានូវសន្តិសុខតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចបវរធិបតី នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតី ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ […]
សភាថៃកំណត់កាលបរិច្ឆេទបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី៣-៥ ខែកញ្ញា
បាងកក៖ គេហទំព័ររដ្ឋសភាថៃ បានចេញផ្សាយសេចក្តីជូនដំណឹង និងរបៀបវារៈសម្រាប់សម័យប្រជុំសភាវិសាមញ្ញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញាខាងមុខនេះ ដែលគេរំពឹងថា ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣២ របស់ប្រទេស។ ការកំណត់កាលបរិច្ឆេទនេះធ្វើឡើង បន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចដកលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ចេញពីតំណែងនាយករដ្ឋមន្ត្រី ដែលតម្រូវឲ្យសភាត្រូវស្វែងរកនាយករដ្ឋមន្ត្រីថ្មីមួយរូប ដើម្បីដឹកនាំរដ្ឋាភិបាលបន្ត៕
សម្តេចធិបតី អបអរសាទរ ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់កំពូល ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២៥
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរ ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់កំពូល ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២៥។ សូមជម្រាបថា ប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតនៅអាស៊ី ពីកម្មវិធីពានរង្វាន់ Traveler Choice Awards របស់ TripAdvisor ដែលជាគេហទំព័រផ្សព្វផ្សាយពី គោលដៅទេសចរណ៍នៅទូទាំងពិភពលោក។ តាមរយៈពាក្យគន្លឹះ best tourist attractions in the world លោកអ្នកនឹងបានឃើញគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតទាំង២០នៅអាស៊ី របស់គេហទំព័រ TripAdvisor។ ប្រាសាទអង្គរវត្ត ត្រូវបានស្ថិតនៅលេខរៀងទី១ ដោយ TripAdvisor បានបញ្ជាក់យ៉ាងខ្លីថា «ប្រាសាទអង្គរវត្ត គឺជាតំបន់អច្ឆរិយៈរបស់ពិភពលោក និងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ មនុស្សជាច្រើនបានកំណត់ម៉ោងរោទិ៍ ដើម្បីទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ។ នៅពីក្រោយតំបន់បេតិកភណ្ឌមួយនេះក៏មានរឿងរ៉ាវ និងប្រវត្តិសាស្រ្តយ៉ាងសំខាន់ផងដែរ»។ របាយការណ៍ចុងក្រោយរបស់គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ទទួលបានចំណូលប្រមាណ ២៨ ៦៤៣ ៤០៧ […]
មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំពិព័រណ៍ផ្សារណាត់ផលិតផលភូមិ១ ផលិតផល១ លើកទី៣ ឆ្នាំ២០២៥
ខេត្តរតនគិរី ៖ មន្ទីរពាណិជ្ជកម្មខេត្ត នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានរៀបចំពិព័រណ៍ កសិ-ពាណិជ្ជកម្ម និងផលិតផលក្នុងស្រុក ខេត្តរតនគិរី លើកទី៣ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកកែច្នៃ ទៅកាន់អ្នកប្រើប្រាស់ រយៈពេល០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ លោកស្រី ភូ ដាលី អនុប្រធានមន្ទីរពាណិកម្មខេត្តរតនគិរី បានលើកឡើងថា ចំពោះពិព័រណ៍ផ្សារណាត់ផលិតផលភូមិ១ ផលិតផល១ លើកទី៣នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញផលិតកម្ម កសិកម្ម រួមមាន កិច្ចការចិញ្ចឹមសត្វ ផលិតកម្មស្រូវ និងដំណាំផ្សេងៗ បង្កើនបរិមាណផលិតផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក និងក្រៅស្រុក ព្រមទាំងបង្កើតឱកាសជូនប្រជាកសិករ ក្រុមផលិត សហគ្រាស ក្រុមហ៊ុនក្នុងខេត្ត ធ្វើការផ្សាភ្ជាប់ជាមួយឈ្មួញ អ្នកប្រមូល ទិញធំៗ ក្នុងតំបន់ និងក្រៅតំបន់ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ បង្កើនផលិតភាព និងផលិតកម្ម ដែលជាកាលានុវត្តភាពសម្រាប់វិស័យកសិ – ពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាពសង្គម។ លោកស្រីអនុប្រធានមន្ទីរ […]
តុលាការធម្មនុញ្ញថៃ សម្រេចដកតំណែងនាយករដ្ឋមន្ត្រី ពី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជាផ្លូវការ
បាងកក៖ នាថ្ងៃសុក្រ ទី២៩ ខែសីហា លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅរបស់លោក Thaksin Shinawatra ត្រូវបានតុលាការធម្មនុញ្ញនៃប្រទេសថៃ ដកហូតតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន The Nation។ លោកស្រី Paetongtarn ត្រូវបានតុលាការធម្មនុញ្ញ ព្យួរអំណាចអស់រយៈពេលជិត២ខែមកហើយ បន្ទាប់ពីសមាជិកព្រឹទ្ធសភាថៃ ៣៦នាក់បានរួមគ្នាដាក់ពាក្យបណ្តឹងចោទប្រកាន់ថា លោកស្រីមានភាពមិនស្មោះត្រង់ក្នុងនាមជាមេដឹកនាំប្រទេស និងបំពានក្រមសីលធម៌នៃរដ្ឋធម្មនុញ្ញ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចតេជា ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ពាក់ព័ន្ធបញ្ហាវិវាទព្រំដែនរវាងប្រទេសទាំងពីរ ដែលក្រោយមកសំឡេងនៃកិច្ចសន្ទនានោះ ត្រូវបានបែកធ្លាយជាសាធារណៈ។ គួរបញ្ជាក់ថា ការដកហូតតំណែងជាផ្លូវការនេះធ្វើឡើង បន្ទាប់ពីលោកស្រី ទើបតែបានចូលធ្វើជានាយករដ្ឋមន្រ្តីនៃប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០២៤។ ដោយឡែក លោកស្រី Paetongtarn នៅមានតួនាទីមួយផ្សេងទៀត ក្នុងជួររដ្ឋាភិបាលថៃ គឺជារដ្ឋមន្រ្តីក្រសួងវប្បធម៌៕
អ្នកសារព័ត៌មាន មកពីតំបន់អាស៊ី ចុះយកព័ត៌មានដោយផ្ទាល់ នៅទីតាំងដែលរងការខូចខាត ស្ថិតនៅ ខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ព្រមទាំង អ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ ក៍អញ្ជើញចុះយកព័ត៌មាន និងធ្វើបទសម្ភាសន៍ជាមួយ ថ្នាក់ដឹកនាំពាក់ព័ន្ធ នៅទីតាំងជាច្រើន រួមទាំងទីប្រជុំជន ដែលរងការបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់ពីយន្តហោះថៃ នាពេលកន្លងមក នៅខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥៕
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ប្រតិភូអាមេរិកថា បទឈប់បាញ់រវាង កម្ពុជា-ថៃ បានជួយសង្រ្គោះអាយុជីវិតជាច្រើននាក់
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រាប់គណៈប្រតិភូសភាអាមេរិក ថា បទឈប់បាញ់រវាង កម្ពុជា-ថៃ បានជួយសង្រ្គោះ អាយុជីវិតជាច្រើននាក់ ហេតុនេះហើយ បានកម្ពុជា ស្នើប្រធានាធិបតី សហរដ្ឋអាមេរិក Donald J. Trump សម្រាប់ពានរង្វាន់ ណូបែលសន្តិភាព។ ការថ្លែងប្រាប់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយលោកស្រី Beth Van Duyne សមាជិកសភា ប្រចាំរដ្ឋ Texas រួមនឹង លោកវេជ្ជបណ្ឌិតRichard McCormick សមាជិកសភា ប្រចាំរដ្ឋGeorgia និងលោក Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២៨ សីហា។ ក្នុងឱកាស នៃជំនួបនេះ,លោកស្រី Beth Van Duyne បានកោតសរសើរ […]