ខេត្តរតនគិរី៖ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកដល់ជនបង្គោល ឃុំ សង្កាត់ ស្តីពីបច្ចុប្បន្នភាពមុខងារកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានដែលរៀបចំឡើងដោយ នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបា លខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី នៅសាលប្រជុំអគារDសាលាខេត្តរតនគិរី។ វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការនៃអគ្គនាយកដ្ឋានស្ដារសម្បទា. លោក ហ៊ត ស៊ុនហោ ប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប ទាខេត្តរតនគិរី. លោក លោកស្រី អង្គការតំណាងជនមានពិការភាព និងអង្គការដៃគូពាក់ព័ន្ធ.លោក លោកស្រី នៃការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្រុងស្រុកទាំង៩ និងលោក លោកស្រី ជាជនបង្គោល ឃុំ សង្កាត់ […]
Month: December 2024
ពិធីប្រារព្ធទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ
ខេត្តមណ្ឌលគិរី៖នៅព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ដោយមានអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមប្រធានសាលាដំបូងខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងខេត្ត លោក លោកស្រីនាយ នាយរងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក ទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីទាំង៣ មន្រ្តីពាក់ព័ន្ធ ក្រុមយុវជនទាំង៥ និងសិស្សានុសិស្ស ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ ខ រដ្ឋបាលសាលាខេត្ត៕
សិស្សានុសិស្សនៅជនបទដាច់ស្រយាលជាង១ម៉ឺននាក់ ទទួលបានការសិក្សាតាមរយៈអង្គការ UWS
ខេត្តមណ្ឌលគិរី៖ សាលារៀនជិត១០០កន្លែង ក្រោមជំនួយរបស់អង្គការUWSកម្ពុជា បានរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យសិស្សរស់នៅតាមតំបន់ដាច់ស្រយាលប្រមាណជាង១ម៉ឺននាក់ទទួលបានការសិក្សា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានមុំ២ ពាក់ព័ន្ធនឹងវិស័យអប់រំ ។ ថ្មីៗនេះសាលារៀងចំនួន២៦កន្លែងបន្ថែមទៀត ក្នុងខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង បានបញ្ចប់គម្រោងសាងសង់ជាផ្លូវការ និងបានរៀបចំពិធីប្រកាសបញ្ចប់គម្រោងនៅខេត្តមណ្ឌលគិរី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ។ ឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ទី១ ប្រកាសបញ្ចប់គម្រោងជាផ្លូវការ របស់អង្គការ UWS កម្ពុជា នៅក្នុងសាលារៀលគោលដៅចំនួន ២៦កន្លែង ដែលស្ថិតនៅក្នុងខេត្តរតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី ២ ចែករំលែកអំពីលទ្ធផលការងារ និងវឌ្ឍនភាព របស់សាលារៀន ស្រុក និងមន្ទីរអប់រំ យុវជន និងកីឡា និងទី៣ ពិភាក្សាអំពីការពង្រឹងការចូលរួមរបស់សហគមន៍ […]
ឯកឧត្តម ញ៉ែម សំអឿន៖ អស់លោក លោកស្រីដែលត្រូវបានតែងតាំងប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពចំនួន៤
ខេត្តរតនគិរី ៖ ឯកឧត្តម ញ៉ែម អំអឿន អភិបាលខេត្តរតនគិរី បានធ្វើការផ្តាំផ្ញើដល់អស់លោក លោកស្រីដែលត្រូវបានតែងតាំងប្រកាសចូលកាន់មុខតំណែងថ្មី ជានាយក នាយរងរដ្ឋបាល នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកនាថ្ងៃនេះ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលសាលាខេត្តគ្រប់ថ្នាក់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពចំនួន៤រួមមាន៖ ១. ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឲ្យបានល្អនៅក្នុងអង្គភាពសាលាខេត្ត ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររបស់ខ្លួន ឲ្យកាន់តែមានភាពល្អប្រសើរក្នុងការជួយការងាររដ្ឋបាល និងការងារដឹកនាំក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ។ ២.ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជា ពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ។ មន្ត្រីរាជការត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួន និងត្រូវមានសីលធម៌វិជ្ជាជីវៈក្នុងការបំពេញការងារ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែ ងាយស្រួលឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាពសម្រាប់ខេត្តរតនគិរី។ ៣.ត្រូវយកចិត្តទុកដាក់ ពង្រឹងការគ្រប់គ្រងវត្តមាន និងការបំពេញការងាររបស់មន្ត្រីរាជការក្នុងរចនា សម្ព័ន្ធសាលាខេត្ត ព្រមទាំងត្រូវរៀបចំ និងដាក់ឲ្យអនុវត្តឡើងវិញនូវលក្ខខណ្ឌការងារជូនមន្ត្រីរាជការគ្រប់ទីចាត់ការ អង្គភាព ចាប់ពីនាយករដ្ឋបាលរហូតដល់មន្ត្រីស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ធ្វើយ៉ាង ណាឲ្យមន្ត្រីគ្រប់រូបមានការងារធ្វើគ្រប់ៗគ្នា ។ ៤.ត្រូវស្លៀកពាក់ឯកសណ្ឋានមន្ត្រីរាជការស៊ីវិលអោយបានសមរម្យដើម្បីធ្វើជាគម្រូល្អដល់មន្ត្រី ថ្នាក់ក្រោមអង្គភាព និងត្រូវចូលរួមសហការគ្នាសម្អាត អនាម័យបរិស្ថានក្នុង និងក្រៅសាលាខេត្តអោយបានស្អាត។ […]
ប្រជាពលរដ្ឋ១គ្រួសាររងគ្រោះដោយអគ្គីភ័យនៅស្រុកកូនមុំទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី
ខេត្តរតនគិរី៖ព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ញ៉ែមសំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អមដោយ លោក លោកស្រី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនដល់គ្រួសារងគ្រោះ ១ គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យកាលពីយប់ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០២៤ កន្លងទៅនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរី។ តាមរបាយការណ៍របស់រដ្ឋបាលស្រុកកូនមុំបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល ៣ និង០០នាទីទាបភ្លឺ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន០១ខ្នង ដែល មានម្ចាស់ឈ្មោះ លោក ណុប ណោ អាយុ៤៥ ឆ្នាំជនជាតិខ្មែរ មុខរបរ គ្រូពេទ្យឯកជន និងប្រពន្ធឈ្មោះពេជ្យ ស្រីខួច មុខ របរជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។ ករណីអគ្គិភ័យនេះ […]
ឯកឧត្តម មួង ប៉ាង៖ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ
ខេត្តរតនគិរី ៖ ឯកឧត្តម មួង ប៉ាង អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិតីក្នុងកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយវឌ្ឍនភាពទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅថ្នាក់ខេត្តដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរផែនការខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត និងលោក លោកស្រី អភិបាលក្រុង ស្រុកទាំង៩។ ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម មួង ប៉ាង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងបានចាត់ទុកថា កម្មវិធីនេះជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការជួយជម្រុញល្បឿន ការកាត់បន្ថយភាពក្រីក្រឱ្យបាន ឆាប់រហ័ស និងឈានទៅការលុបបំបាត់ភាពក្រីក្រជាពិសេសនៅតាមតំបន់ជនបទដែលមានភាពក្រីក្រកម្រិតខ្ពស់ ។ ដើម្បីឱ្យដំណើរការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិង គ្រួសាររងហានិភ័យនៅតាមភូមិ ឃុំ សង្កាត់ ប្រព្រឹត្តិទៅមានភាពរលូននិងទទួលបានលទ្ធផលល្អមានភាពសុក្រឹត្យ ឯកឧត្តម មួង ប៉ាង បានផ្តល់អនុសាសន៍មួយចំនួនជូនដល់អង្គប្រជុំត្រូវយកចិត្តទុកដាក់សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរក្រុង ស្រុក ត្រូវផ្សព្វផ្សាយបន្ថែមទៀតដល់ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិសូមដាក់បញ្ចូលកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំប្រចាំ សប្តាហ៍ឬប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងផ្តល់ការណែនាំដល់អ្នកពាក់ព័ន្ធដើម្បីធានាឱ្យ […]
បង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការចាប់ឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៍ទឹកប្រាក់ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ 2D 1438 ចំនួនមួយគ្រឿង ដឹកឈើអារប្រភេទលេខ ១. ២.
ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពបើករថយន្តដឹកឈើពុំមានច្បាប់អនុញ្ញាត ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចខ្ទមអ្នកតាត្រពាំងកំផ្លោក ស្ថិតនៅក្នុងភូមិអូរណា ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០២២ ។ សមត្ថកិច្ចឲ្យដឹងថា កម្លាំងស្នាក់ការអូរប៉ាម និងកម្លាំសហគមន៍អូរណា ចំនួនសរុប១៤នាក់ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការចាប់ឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៍ទឹកប្រាក់ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ 2D 1438 ចំនួនមួយគ្រឿង ដឹកឈើអារប្រភេទលេខ ១. ២. (ស្រឡៅ សុក្រម ឈើទាល) ចំនួន២៩ដើម /សន្លឹក ស្មើរនឹង ១. ២៨៩ ម៉ែតត្រីគុណ នឹងបានឃាត់ជនសង្ស័យបានម្នាក់ ឈ្មោះ ង៉ុក សុកទឹង ជាអ្នកមើកបរ។ វត្ថុតាងដកហូតរួមមាន៖ ១. ឈើប្រភេទលេខ ១-២ (ស្រឡៅ សុក្រម ឈើទាល) ចំនួន២៩ដើម/សន្លឹក។ ២. រថយន្តសាំងយ៉ុងពណ៍ទឹកប្រាក់ ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ 2D 1438។ ៣. ទូសព្ទមួយគ្រឿង។ […]
មន្រ្តីថ្នាក់ដឹកនាំការិយាល័យដែនជម្រក សត្វព្រៃភ្នំព្រេច-លំផាត់ បានដឹកនាំមន្ត្រីឧទ្យានុរក្ស សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែកប្រមូលឈើកប់ក្នុងដី
ខេត្តមណ្ឌលគិរី៖ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីថ្នាក់ដឹកនាំការិយាល័យដែនជម្រក សត្វព្រៃភ្នំព្រេច-លំផាត់ បានដឹកនាំមន្ត្រីឧទ្យានុរក្ស សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ក្រោយទទួលបានព័ត៌មានពីការលួចសន្និធិឈើខុសច្បាប់ ត្រង់ចំណុចស្រែតាអង និយាមកា ៧១៣៧៦៣ -១៤៣៤៦៨៥ ភូមិសាស្ត្រ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្រុមការងារសង្កេតឃើញថាទីតាំងនេះស្ថិតនៅក្នុងបរិវេណ អតីតដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនម៉ាស្ទ័ខេសាន់ ក្រោយពីបានធ្វើការត្រួតពិនិត្យ ក្រុមការងារបានរកឃើញទីតាំងលាក់ឈើមានចំនួន០៣ន្លែង ដែលជនសង្ស័យបានលួចលាក់ទុកនិងកប់ចោលក្នុងកំឡុងពេលដែលមានការបង្ក្រាបរបស់ថ្នាក់ជាតិកាលពីឆ្នាំ២០១៥កន្លងទៅ ជាលទ្ធផលក្រុមការងារទទួលបានដូចខាងក្រោម៖ ១/ទីតាំងដែលជនសង្ស័យបានទុកចោលក្នុងព្រៃល្បោះ ឃើញមានឈើមូល ប្រភេទឈ្លីចចំនួន១២កំណាត់ ស្មើនឹង១,៩២ម៉ែត្រត្រីគុណ(មួយម៉ែត្រត្រីគុណកៅសិបពីរ) ដែលមានស្ថានភាពគុណភាពប្រមាណ២០%-២៥%។ ២/ទីតាំងអតីតរោងស្នាក់នៅរបស់កម្មករក្រុមហ៊ុនម៉ាស្ទ័ខេសាន់ មានឈើអារប្រភេទសុក្រម ចំនួន១៣០សន្លឹក ស្មើ៣,៥២ម៉ែត្រត្រីគុណ(បីម៉ែត្រត្រីគុណហាសិបពីរ) ដែលមានស្ថានភាពគុណភាពប្រមាណ៣០%។ ៣/ទីតាំងដែលជនស្ស័យបានកប់ក្នុងដីក្រុមការងារបានធ្វើការជីកកកាយរកឃើញឈើមូលចម្រុះចំនួន១៩កំណាត់ ស្មើនឹង១,៣៨៣ម៉ែត្រត្រីគុណ (មួយម៉ែត្រត្រីគុណបីរយប៉ែតសិបបី)គុណភាព ប្រមាណ២០%។ ក្នុងពេលប្រតិបត្តិការធ្វើការប្រមូល និងគាស់កកាយយកវត្ថុតាងខាងលើពុំឃើញមានជនសង្ស័យណាម្នាក់មកអះអាងថាជារបស់ខ្លួនឡើយ។ ក្រុមការងារបានប្រមូលវត្ថុតាងមករក្សាទុកនៅស្នាក់ការរង កែរពៅ ដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីបន្តចាត់ការតាមនីតិវិធី៕
កម្ពុជា-វៀតណាម សម្តែងសិល្បៈរួមគ្នា ដើម្បីបង្កើនចំណងមិត្តភាព លើវិស័យវប្បធម៌ ទេសចរណ៍ និងសិល្បៈ
ខេត្តមណ្ឌលគិរី៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំលើគ្រប់វិស័យរវាងខេត្តមណ្ឌលគិរី(កម្ពុជា) និងខេត្តដាក់ឡាក់(វៀតណាម) និងសិក្សាស្វែងយល់ អំពីវប្បធម៌ ប្រពៃណី ក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើថែមទៀត រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំ ផ្លាស់ប្តូរសិល្បៈ វប្បធម៌ រវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ ដោយមានការអញ្ជើញចូលរួមពីលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោកប្រធាន មន្ទីរវប្បធម៌ ទេសចរណ៍ និងកីឡាខេត្តដាក់ឡាក់ លោក លោកស្រី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងក្មួយៗសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលមហាស្រពមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត លើកឡើងថា ការរៀបចំឱ្យមាននូវព្រឹត្តិការ កិច្ចសហប្រតិបត្តិការលើវិស័យសិល្បៈវប្បធម៌នេះឡើង ក្នុងគោលបំណងដើម្បីចម្រុញ និងពង្រឹងនូវការអនុវត្តន៍កម្មវិធីកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ មណ្ឌលគិរី-ដាក់ឡាក់ ឱ្យកាន់តែមានការរីកចំរើនឈានឡើងជាលំដាប់។ លោកស្រី បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ គឺកើតមានឡើងតាំងពីយូលង់ណាស់មកហើយដោយយោងទៅតាម អនុស្សារណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ក្នុងការអនុវត្តន៍កម្មវិធីកិច្ចសហប្រតិបត្តិការគ្រប់ជ្រង់ជ្រោយក្នុងការពង្រឹងនូវចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ក្នុងគោលបំណងដើម្បីជម្រុញនូវការកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចំរើនឈានឡើង។ […]
ផ្លូវបេតុងអាមេពីរខ្សែនៅស្រុកលំផាត់ សាងសង់ពុំទាន់រួចរាល់ផង មានស្នាមប្រេះជាច្រើនកន្លែង !
ខេត្តរតនគីរី ៖ មេឃុំល្បាំង២ លោក ផនចាន់ថន កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានផ្តល់បទសម្ភាស់ជូនក្រុមអ្នកសារព័ត៌មានអោយដឹងថា ផ្លូវបេតុងពីរខ្សែ ដែលមានប្រវែងសរុប 600ម៉ែត្រ ទទឹង6ម៉ែត្រ កម្រាស់0.15cm កំពុងសាងសង់នៅ ភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរីដោយក្រុមហ៊ុន សូចរិយា លោកពុំអាចទទួលយកបានទេ ដោយសារថា ផ្លូវបេតុងអាមេស្អី ? សាងសង់ពុំទាន់រួចនិងដកដៃផង ខូចប្រេះស្រាំជាច្រើនកន្លែងដូចក្រយ៉ៅផែនទីអញ្ចឹង ! ធ្វើពីមុខ ខូចពីក្រោយ។ ថ្មីៗនេះនៅតាមចំណុចចំណោតភ្នំ ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី គេសង្កេតឃើញមានការមមាញឹកសាងសង់ប្រភេទផ្លូវបេតុងអាមេចំនួនពីរខ្សែរួមមាន៖ -ខ្សែទី01. ប្រវែង 187ម៉ែត្រ ខ្សែទី02. ប្រវែង 413ម៉ែត្រ ដែលមានទទឹង 6ម៉ែត្រ កម្រាស់ 0.15cm ប្រើប្រាស់ដែកលាត ទំហំ 8លី ដែលទទួលសាងសង់ដោយក្រុមហ៊ុន សូចរិយា ។ ហើយផ្លូវបេតុងអាមេទាំងពីរខ្សែដែលកំពុងសាងសង់នោះ ពុំទាន់រួចរាល់ផង។ បែរជារងការរិះគន់ពីប្រជាជនពេញភូមិកាទៀងដោយសារឃើញ មានស្នាមប្រេះជាច្រើនថ្នេរ […]