ព័ត៌មានសន្តិសុខសង្គម

បង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការចាប់ឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៍ទឹកប្រាក់ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ 2D 1438 ចំនួនមួយគ្រឿង ដឹកឈើអារប្រភេទលេខ ១. ២.

ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពបើករថយន្តដឹកឈើពុំមានច្បាប់អនុញ្ញាត ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចខ្ទមអ្នកតាត្រពាំងកំផ្លោក ស្ថិតនៅក្នុងភូមិអូរណា ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០២២ ។
សមត្ថកិច្ចឲ្យដឹងថា កម្លាំងស្នាក់ការអូរប៉ាម និងកម្លាំសហគមន៍អូរណា ចំនួនសរុប១៤នាក់ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការចាប់ឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៍ទឹកប្រាក់ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ 2D 1438 ចំនួនមួយគ្រឿង ដឹកឈើអារប្រភេទលេខ ១. ២. (ស្រឡៅ សុក្រម ឈើទាល) ចំនួន២៩ដើម /សន្លឹក ស្មើរនឹង ១. ២៨៩ ម៉ែតត្រីគុណ នឹងបានឃាត់ជនសង្ស័យបានម្នាក់ ឈ្មោះ ង៉ុក សុកទឹង ជាអ្នកមើកបរ។ វត្ថុតាងដកហូតរួមមាន៖
១. ឈើប្រភេទលេខ ១-២ (ស្រឡៅ សុក្រម ឈើទាល) ចំនួន២៩ដើម/សន្លឹក។
២. រថយន្តសាំងយ៉ុងពណ៍ទឹកប្រាក់ ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ 2D 1438។
៣. ទូសព្ទមួយគ្រឿង។ វត្ថុតាំងទាំងអស់បានយកមករក្សាទុកនៅស្នាក់ការកណ្តាលកែវសីមាចំណែកជនសង្ស័យ បញ្ជូនទៅមន្ទីរបរិស្ថានដើម្បីបន្តនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.