វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយថា សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយកម្ពុជា និងថៃ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសជាសមាជិកអាស៊ានទាំង២ យល់ព្រមទទួលយកបទឈប់បាញ់ តបតាមការជំរុញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យភាគីទាំង២បិទបញ្ចប់ជម្លោះនៅតាមបណ្ដោយព្រំដែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។ ការបញ្ជាក់របស់លោក Howard Lutnick ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃពុធ ទី៣០ ខែកក្កដា។ លោក Lutnick បានលើកឡើងដូច្នេះថា «តើអ្នកដឹងទេថាយើងបានធ្វើអ្វីនៅថ្ងៃនេះ? នោះគឺយើងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា និងថៃ»។ ក៏ប៉ុន្តែរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ៕
Month: July 2025
ផ្លូវ ៣ខ្សែ នៅខេត្តឧត្តរមានជ័យ រងការខូចខាតដោយសារគ្រាប់កាំភ្លេីងធំរបស់ទាហានថៃ
ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ កម្ពុជា-ថៃ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ បានចុះពិនិត្យផ្លូវលម្អិតក្នុងខេត្ត និងស្រុកជាប់ព្រំដែន ដែលរងការខូចខាតដោយគ្រាប់ផ្លោងកាំភ្លើងធំ និងអាវុធធុនធ្ងន់របស់ទាហានថៃ។ ក្រោយការពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST ក្នុងភូមិសាស្ត្រ ស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ រកឃើញការខូចខាតដូចខាងក្រោម ៖ ១៖ ផ្លូវជាតិលេខ៥៨ (ពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ-វង្វង់មូលផ្អុង ក្រុងសំរោង) មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចន្លោះគ.ម ១១៨+៥០០ ដល់ គ.ម១៦៣+៣០០ សរុបផ្ទៃកៅស៊ូ ៤៩,៤០ម៉ែត្រការ៉េ សរុបជើងទេ ១០ម៉ែត្រ និងសរុបធ្លុះបេតុងស្ពាន ២ម៉ែត្រការ៉េ។ ២៖ ផ្លូវជាតិលេខ៦៨ (ព្រំប្រទល់សៀមរាប-អូរស្មាច់) មានករណីគ្រាប់កាំភ្លើងធំផ្លោង ចន្លោះ គ.ម ៩០+០០០ ដល់ គ.ម១០៤+០០០ សរុបផ្ទៃកៅស៊ូ ៣៦ម៉ែត្រការ៉េ ៣៖ ផ្លូវខេត្តលេខ២៥៦៧ (គោកមន-ប្រាសាទតាមាន់) […]
ប្រជាពលរដ្ឋស្រុកពញាក្រែក ចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា សម្រួលការលំបាកជនភៀសសឹក ដោយជម្លោះនៅតាមព្រំដែន និងការគាំទ្រដល់វីរកងទ័ពកម្ពុជា ក្នុងការលះបង់ខ្ពស់ការពារទឹកដីកម្ពុជា
ខេត្តត្បូងឃ្មុំ៖ «ស្មារតីខ្មែរជួយខ្មែរ» កំពុងផ្សព្វផ្សាយ និងទាក់ទាញការចូលរួមកម្លាំងសាមគ្គី យ៉ាងគគ្រឹកគគ្រេង និងគ្រប់ទិសទី គាំទ្រដល់ការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺបានដោះស្រាយ កុំឱ្យមានការប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជា-ថៃ និងការគាំទ្រដល់ការសម្រួលទុក្ខលំបាក របស់ប្រជាពលរដ្ឋភៀសសឹករាប់ម៉ឺននាក់ នៅតាមមណ្ឌលសុវត្ថិភាព និងការគោរពនិង ការគាំទ្រដល់វីរកងទ័ពកម្ពុជា ដែលបានលះបង់ខ្ពស់ មិនអាចកាត់ថ្លៃបាន ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសក្នុងអំឡុងការប្រយុទ្ធប្រឆាំង នឹងសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានចូលរួមកម្មវិធី ការផ្តល់ការឧបត្ថម្ភសម្ភារ និងស្បៀងយ៉ាងសន្ធឹកសន្ធាប់ កើតឡើងជាមួយកម្លាំងសាមគ្គី ក្នុងស្មារតីខ្មែរតែ១ នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺបានមកពីការចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារក្រសួងបរិស្ថាន ក្រុមការងារស្រ្តីនិងកុមារ សមាគមនារីដើម្បសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងបរិស្ថាន រួមជាមួយយុវជនមូលដ្ឋាន យុវជននៃសហភាពសហព័ន្ធកម្ពុជាវិស័យបរិស្ថាន មន្ត្រីរាជការ អ្នកមុខអ្នកការ រដ្ឋបាលស្រុកពញាក្រែក អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ពាណិជ្ជករ […]
សម្តេចបវរធិបតី៖ ករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះថា «មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ? ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។ ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឲ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានអោយបានល្អនិងបើកការចរចាទាមទារពួកគេមកវិញឲ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់អោយប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។ ខ្ញុំសូមបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំឲ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាភាគីថៃ ដើម្បីស្នើឲ្យមានការដោះយោធិនយើងត្រឡប់មកវិញឲ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅអគ្គបញ្ជាការកងទ័ពថៃជួយជំរុញការដោះលែងឲ្យបានឆាប់ផងដែរ។ ខ្ញុំសង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឲ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត»៕
ក្រសួងការបរទេសកម្ពុជា៖ កងទ័ពកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះដែលរំលោភបទឈប់បាញ់ និងព្យាយាមដោយស្មោះត្រង់ ដើម្បីសម្រេចកិច្ចព្រមព្រៀងបញ្ចប់ជម្លោះប្រដាប់អាវុធទាំងស្រុង
ភ្នំពេញ៖ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធដាច់អហង្ការចំពោះសេចក្តីប្រកាសរបស់ ក្រសួងការបរទេសថៃ ចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលចោទប្រកាន់ខុសពីការពិតថា កម្ពុជាបានរំលោភលើបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នៅប្រទេសម៉ាឡេស៊ី។ ជាថ្មីម្តងទៀតកម្ពុជាសូមទាត់ចោលទាំងស្រុងការបន្តប្រឌិតអះអាងរបស់ថៃនេះ ដូចដែលបានធ្វើរួចមកហើយនៅក្នុងសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា ចេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ ដែលចាត់ទុកថាជាការរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា។ កម្ពុជាព្យាយាមដោយស្មោះត្រង់ ដើម្បីសម្រេចកិច្ចព្រមព្រៀងបញ្ចប់ជម្លោះប្រដាប់អាវុធទាំងស្រុង ក្នុងបំណងចៀសវាងការបាត់បង់អាយុជីវិតមនុស្ស ដោយមិនចាំបាច់បន្ថែមទៀត ក៏ដូចជាការរងទុក្ខរបស់ប្រជាជនរាប់ម៉ឺននាក់ ដែលត្រូវរត់ចោលលំនៅដ្ឋាន ដោយសារតែការ ប្រយុទ្ធគ្នា កម្ពុជាបញ្ជាក់ជាថ្មីយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តឥតងាករេក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាប្រកបដោយប្រសិទ្ធភាព និងពេញលេញ ព្រមទាំងការដោះស្រាយជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី។ បច្ចុប្បន្ននេះ គឺជាពេលវេលាដែលត្រូវផ្តោតការគិតគូរទៅលើគោលដៅចម្បង ក្នុងស្តារសន្តិភាព និងរក្សាចីរភាពនៃសន្តិភាព ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូល។ ក្នុងន័យនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ ប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ានបច្ចុប្បន្ន ដែលបានចាត់វិធានការយ៉ាងឆាប់រហ័សក្នុងការបង្កើតយន្តការត្រួត ពិនិត្យ និងរាយការណ៍ សំដៅធ្វើយ៉ាងណាឲ្យបទឈប់បាញ់ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពតាមការព្រមព្រៀងគ្នា។ កម្ពុជាក៏សូមវាយតម្លៃខ្ពស់ផងដែរចំពោះការ គាំទ្ររបស់ប្រទេសសមាជិកអាស៊ាន និងប្រទេសផ្សេងទៀតដែលយកចិត្តដាក់ ក្នុងការធ្វើអោយបទឈប់បាញ់មានស្ថិរភាពថិតថេរយូរអង្វែង៕
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ពលរដ្ឋខ្មែរជាង ១៦ម៉ឺននាក់ មកពីខេត្តចំនួន៥ បានភៀសសឹកដោយសារសង្គ្រាមឈ្លានពាន
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់វេលាម៉ោង ៦ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួន ១៦៨,៩៤៦នាក់ មកពីខេត្តចំនួន៥ បានភៀសសឹកដោយសារតែសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃ។ ក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ, អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖ «ជនភៀសសឹក គិតចាប់តាំងពីថ្ងៃទី២៤ ដោយគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ ខេត្តឧត្តរមានជ័យ សរុបចំនួន ៣៨,៤៤៧នាក់, ខេត្តព្រះវិហារ ចំនួន២៩,៧១៧នាក់, ខេត្តបន្ទាយមានជ័យ ចំនួន ៣៤,២៦៤នាក់, ខេត្តពោធិ៍សាត់ ចំនួន ៣,០២៦នាក់, ខេត្តសៀមរាប ចំនួន ៣៣,៤២នាក់ តួលេខសរុបទាំងទាំង៥ខេត្ត មានចំនួន ១៦៨,៩៤៦នាក់ ដែលជាជនភៀសសឹក»។ ជនភៀសសឹកដែលជម្លៀសមកពីទីទួល មកកាន់ទីជម្រកសុវត្ថិភាព និងផ្ទះសាច់ញាតិ ការជម្លៀសចេញពីលំនៅដ្ឋាន ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនពិការ និងកុមារ។ ការឈ្លានពានរបស់ថៃ បានធ្វើឱ្យប៉ះពាល់ដល់សាលារៀនជាង៦០០ត្រូវបិទទ្វារ ក្នុងចំណោម៥ខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់សិស្សានុសិស្សជាង១៥ម៉ឺននាក់ […]
មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើន ដង្ហែជាក្បួនគាំទ្រដល់រាជរដ្ឋាភិបាល
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មហាជនរស់នៅខេត្តមណ្ឌលគិរី ប្រមាណជិតមួយម៉ឺននាក់ បានជួបជុំប្រមូលផ្តុំគ្នា ដង្ហែជាក្បួនគាំទ្រដល់រាជរដ្ឋាភិបាល និងផ្តល់កម្លាំងចិត្តដល់យុទ្ឋជននៅសមរភូមិជួរមុខ ដែលបានខិតខំច្បាំងការពារដែនបូរណភាពជាតិ ទាំងចម្បាំងប្រដាប់អាវុធ និងការទូតប្រកបដោយភាពអង់អាចក្លាហាន ។ ក្នុងទឹកមុខរឹងមាំពោពេញដោយកម្លាំងស្នេហាជាតិ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ព្រះសង្ឃ អាជីវករ ប្រជាពលរដ្ឋ ឥស្លាមសាសនា គ្រឹស្តសាសនា លោកគ្រូ អ្នកគ្រូ យុវជន និស្សានុសិស្ស និងបងប្អូនជនជាតិដើមភាគតិច បានដង្ហែក្បួន ប្រឆាំងសៀមឈ្លានពាន និងបំផ្លាញបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី តាមដងផ្លូវជាតិលេខ៧៦ ចាប់ពីនៅរង្វង់មូលគោព្រៃ ឆ្ពោះទៅវិមានឯករាជ្យ ក្រុងសែនមនោរម្យ ។ ក្នុងក្បួនដង្ហែដែលមានប្រវែងជិត២គីឡូម៉ែត្រ គេបានមើលឃើញពីពាក្យស្លោកជាច្រើន ដែលប្រជាពលរដ្ឋបានកាន់ ហើយស្រែកថ្កោលទោស អំពើអមនុស្សធម៍របស់កងទ័ពសៀម មកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា ខណៈដែលចោរសៀមទាំងនោះ បានប្រើប្រាស់សុទ្ឋតែអាវុធធុនធ្ងន់ ផ្តាច់ផ្តិលអាយុជីវិតកងទ័ពនិងប្រជាជនខ្មែរ ជាច្រើននាក់។ ក្រៅពីការអំពាវនាវដល់មជ្ឈដ្ឋានអន្តរជាតិ ជួយអន្តរាគមន៍ដល់ប្រទេសកម្ពុជា ពីការឈ្លានពានដ៏សាហាវឃោរឃៅពីសំណាក់ចោរសៀម បំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក បំផ្លាញសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋខ្មែរ ។ […]
ប្រធានរដ្ឋសភាវៀតណាមអបអរសាទរកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៥ ក្នុងពេលដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានកំពុងបំពេញបេសកកម្មការទូតនៅក្នុងទឹកដីប៉ែកអឺរ៉ុបមួយនេះ។ ប្រធានរដ្ឋសភាប្រទេសទំាងពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនគ្នាទៅវិញទៅមក និងបានផ្លាស់ប្តូរពីសភាពការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ទៅវិញទៅមក។ នៅក្នុងនោះភាគីវៀតណាម បានអបអរសាទរ ចំពោះ កិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ហើយងាកមកដោះស្រាយដោយសន្តិវិធី យកការចរចាជាធំនាំមកនូវសុខសន្តិភាពដល់ជូនប្រជាពលរដ្ឋទំាងពីរប្រទេសនិងក៏ដូចជាតំបន់ផងដែរ។ ក្នុងនាមប្រទេសជាមិត្ត ភូមិផងរបងជាប់គ្នានេះ វៀតណាមនឹងចូលរួមសង្កេតការណ៍លើបទឈប់បាញ់នេះផងដែរ។ ថ្នាក់ដឹកនាំប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននិងភាពរឹងមាំនៃទំនាក់ទំនងប្រទេសទំាងពីរ និងបានថ្លែងអំណរគុណដល់គ្នាទៅវិញទៅមក ដែលប្រទេសទំាងពីរតែងតែជួយគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈទំាងកម្រិតទ្វេភាគីនិងពហុភាគី។ សូមរំឭកថាវៀតណាមបានជួយដល់ការរំដោះប្រទេសកម្ពុជាចេញពីរណ្តៅរមណៈនៃរបបប៉ុលពតប្រល័យពូជសាសន៍ក្នុងឆ្នាំ១៩៧៩។ ចំណែកកម្ពុជាបានជួយជ្រោមជ្រែង ដល់ការទទួលបានឯករាជ្យនិងការបង្រួបបង្រួមជាតិវៀតណាម កាលពី៥០ឆ្នាំមុន។ សម្តេចរដ្ឋសភាធិបតី និងឯកឧត្តម ជិន ថាញ់មិន បានសន្យារួមគ្នានឹងបន្តខិតខំជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ដែលបានចុះហត្ថលេខាហើយនោះ ឱ្យទទួលបានលទ្ធផលកាន់តែច្រើនឡើង ជូនប្រជាពលរដ្ឋនិងប្រទេសទំាងសងខាង។ ជាពិសេសការជំរុញឱ្យមានការផ្លាស់ប្តូរគ្នាកាន់តែសកម្មឡើងរវាងសមាជិកសភាវ័យក្មេង ក្រុមមិត្តភាព គណៈកម្មការជំនាញ ថ្នាក់អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ ក៏ដូចជាកម្រិតថ្នាក់ដឹកនាំ៕
កម្ពុជា-ឡាវ លើកទឹកចិត្តក្រុមការងារបច្ចេកពន្លឿនការជ្រើសរើសទីតាំងសង់ស្ពានរវាងទន្លេរពៅ និងទន្លេសេឡាំផាវ
ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេស កម្ពុជា-ឡាវ បានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសរៀងៗខ្លួន ពន្លឿនការជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានរវាងទន្លេរពៅ នៃខេត្តព្រះវិហារ និងទន្លេសេឡាំផាវ នៃខេត្តចាំប៉ាសាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាការងាររវាង ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា និងលោក ថងសាវណ្ណ ភុមវិហាន រដ្ឋមន្ដ្រីការបរទេសឡាវ នាពេលថ្មីៗនេះ ភាគីទាំងពីរ បានឯកភាពថា ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរគួរតែបង្កើន កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ទន្ទឹមនឹងការស្វែងរកកាលានុវត្តភាពពាណិជ្ជកម្មបន្ថែមទៀត។ ភាគីទាំងពីរ បានអះអាងជាថ្មីនូវការ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការថាមពលក្នុងគោលបំណងពង្រឹងសន្តិ សុខថាមពលក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់ឆ្លងព្រំដែន និងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសរៀងៗខ្លួន ពន្លឿនការជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានរវាងទន្លេរពៅ (ខេត្តព្រះវិហារ ប្រទេសកម្ពុជា) និងទន្លេសេឡាំផាវ (ខេត្តចំប៉ាសាក់ ប្រទេសឡាវ)។ ភាគីទាំងពីរ ក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងសកម្មនូវផែនការសកម្មភាពរួមកម្ពុជា-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ ២០២៥-២០២៦ និងធ្វើការឆ្ពោះទៅរកការសម្រេច បាននូវគំនិតផ្តួចផ្តើម “ប្រទេសទាំងបី គោលដៅមួយ” (កម្ពុជា-ឡាវ-វៀតណាម) ដើម្បីលើកកម្ពស់ ទេសចរណ៍ក្នុងតំបន់៕
កម្ពុជា ច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ថៃ ដែលចោទថា កម្ពុជាបានរំលោភបទឈប់បាញ់
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់របស់ថៃ ដែលចោទកម្ពុជាថា រំលោភបទឈប់បាញ់។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាសូមសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការសហការរៀបចំកិច្ចប្រជុំពិសេសមួយនៅទីក្រុង ពូត្រាយ៉ៃយ៉ា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ។ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដែលការ ចូលរួមនេះបានជួយគាំទ្រដល់ដំណើរការនៃកិច្ចសន្ទនា។ ក្នុងនាមជាភាគីដែលមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះសន្តិភាព កម្ពុជាបានបញ្ជាក់ យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនចំពោះការអនុវត្តយ៉ាងពេញលេញ និងឥតងាករេនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានរវាងកម្ពុជា និងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយ៉ៃយ៉ា ប្រទេសម៉ាឡេស៊ី។ ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាបទឈប់បាញ់នេះគឺម៉ឹងម៉ាត់ និងខ្ជាប់ខ្ជួន។ កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ ដែលអាចចាត់ ថាជាការរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា ដែលនេះជាការណ៍ផ្ទុយស្រឡះពីពាក្យចោទប្រកាន់មានលក្ខណៈប្រឌិតនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់រាជរដ្ឋាភិបាលថៃ ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្គការចំពោះការចោទប្រកាន់ ដែលមានលក្ខណៈ បំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿ ទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា […]