ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងកសិកម្មប្រកាសពីការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិនជាផ្លូវការ ពីសំណាក់អគ្គរដ្ឋបាលគយចិន។ ក្រសួងកសិកម្មបញ្ជាក់ថា កម្ពុជាបានទទួលការអនុញ្ញាតជាផ្លូវការ ពីរគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហារ របស់ប្រទេសចិន។ ដើម្បីធានានូវគុណភាព និងនិរន្តរភាពនៃការនាំចេញ ក្រសួងកសិកម្ម បានអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារ ដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់។ ក្រសួងជំរុញឱ្យម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួសរាន់មកដាក់ពាក្យ ស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។ សូមជម្រាបថា មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងវប្បធម៌ខ្មែរ បដិសេធការលើកឡើងរបស់លោកស្រី ផែថងថាន ដែលថា ក្រុមប្រាសាទតាមាន់ជារបស់ថៃ

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា រដ្ឋមន្ត្រីក្រសួងវប្បធម៌រថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ការអះអាងរបស់ភាគីថៃដែលថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃតាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរពនិងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ត្រីនគរបាលចរាចរណ៍០៣រូប ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ

ភ្នំពេញ៖ មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៣នាក់ បំពេញភារកិច្ច ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ដែលឈរជើងគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានយកមកបញ្ឈរជើងមួយរយៈ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។ សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា ៖អនុវត្តតាមគោលការណ៍ដឹកនាំ បញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រាល់មន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបំពេញភារកិច្ច អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ដែលបានស្រាវជ្រាវរកឃើញពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនដែលទុកចោលនោះទេ ត្រូវអនុវត្តវិធានការតាមគោលការណ៍ច្បាប់របស់កងកម្លាំងនគរបាលជាតិ ជាក់ស្តែងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់មកហើយ ដោយអនុវត្តក្រោមរូបភាពកម្រិតកំហុសឆ្គងរួមមាន៖ការអប់រំនិងធ្វើកិច្ចសន្យា ,ការបញ្ឈរជើងផ្អាកការងារបណ្តោះអាសន្ន ,ការចេញលិខិតព្រមានលើកទី១ ,ការកាត់បន្ថយឋាន្តរស័ក្តិ ដកហូតមុខដំណែង ប្ញផ្ទេរភារកិច្ច និងការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរក្រុងសហការជាមួយកម្លាំងចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់ ក្នុងផ្សារក្រុងសែនមនោរម្យ ដែលចត និង លក់ដូរគ្មានសណ្ដាប់ធ្នាប

ខេត្តមណ្ឌលគិរី ៖នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោក មាស ចន្នី អភិបាល​រងក្រុងសែមនោរម្យងបានឲ្យដឹងថា តាមការណែនាំថ្នាក់ដឹកនាំក្រុង ដើម្បីឲ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ និងម៉ូតូ និងរថយន្តចតធ្វើឲ្យស្ទះពិបាកក្នុងការធ្វើដំណើរ ក្នុងបរិវេណផ្សារសែនមនោរម្យ។ គណៈបញ្ជាការឯកភាពក្រុងបានដឹកនាំក្រុមការងារចុះ​រុះ ចុះរើដកហូតស្លាកយីហោ​ ដែលគ្មានលិខិតអនុញ្ញាត និងស្លាកដែលខុសពីការណែនាំ ចំនួន​០៧ទីតាំង ស្មើនឹង​ ០៩ស្លាក និងបានបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារសែនមនោរម្យ ដែលលក់ដូរដាក់សម្ភាររំលោភលើផ្លូវសាធារណៈ និងការចតម៉ូតូឬរថយន្តដែលធ្វើឲ្យកកស្ទះចរាចរណ៍ធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ។ លោក មាស ចន្នី បានបញ្ជាឲ្យអាជ្ញាធរក្រុងនិងកម្លាំងចម្រុះតែងតែចុះរៀបចំសណ្ដាប់ធ្នាប់យ៉ាងហោចមួយសប្ដាហ៍ម្ដង ដោយឃើញថា ពួកគេនៅតែបន្តលក់ដូរ ដាក់សម្ភារគ្មានសណ្ដាប់ធ្នាប់។ បន្ថែមពីនេះ និងណែនាំទៅដល់អាជីវករមួយចំនួននៅផ្សាសែនមនោរម្យដែលលក់ដូររំលោភលើចំណីផ្លូវ ដែលធ្វើឲ្យប៉ះពាល់ សណ្ដាប់ធ្នាប់ ជាច្រើនដងទៅទៀត។ លើសពីនោះ មានអាជីវករលក់ដូរជាច្រើនបានសហការជាមួយ អាជ្ញាធររដ្ឋបាលក្រុង ដោយមិនធ្វើការលក់រំលោភលើចំណីផ្លូវប៉ះពាល់ ទៅដល់ សណ្ដាប់ធ្នាប់ ទៀតនោះទេ។ ប៉ុន្តែបើតាមការអង្កេតមានអាជីវករមួយចំនួនតូចនៅតែឆ្លៀតឱកាសលក់រំលោភលើផ្លូវសាធារណៈ ក៏ដូចជាចតម៉ូតូគ្មានរបៀបរៀបរយដែលធ្វើឲ្យកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរដដែល។ លោក មាស ចន្នី អភិបាលរងក្រុងសែនមនោរម្យក៏បាន អំពាវនាវ និងស្នើទៅដល់អាជីវករគ្រប់រូបដែលលក់ដូរនៅក្រុងសែនមនោរម្យមេត្តាចូលរួមគោរពច្បាប់ក៏ដូចជាថែរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងការលក់ដូរទាំងចតម៉ូតូនិងរថយន្តដែលធ្វើឲ្យការកកស្ទះ ដល់ការធ្វើដំណើរ។ ជាពិសេសភ្ញៀវទេសចរដែលបានមកកម្សាន្តនៅខេត្តមណ្ឌលគិរី ពេលឃើញទិដ្ឋភាពបែបនេះដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់ខេត្តផងដែរ៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្ពុជា និងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ ទទួលបានផ្លែផ្កាពីកិច្ចប្រជុំលើកទី២

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានប្រតិភូកម្ពុជា នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា ក្រុមការងារទាំងបីរបស់កម្ពុជា និងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គទទួលបានផ្លែផ្កាពីកិច្ចប្រជុំលើកទី២។ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានប្រតិភូកម្ពុជាខាងលើ ថ្លែងបែបនេះក្រោយពីប្រទេសមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ មាន:កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម បានបិទបញ្ចប់កិច្ចប្រជុំលើកទី២របស់ខ្លួននៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្រោយពីចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ មក ។ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្ថែមថា ប្រទេសមហាអនុតំបន់ទន្លេមេគង្គទាំងអស់បានធ្វើបច្ចុប្បន្នភាពការងាររបស់ខ្លួនដែលបានសម្រេចកាលពីកិច្ចប្រជុំលើកទី១ ឆ្នាំ២០២៤ កន្លងមក ព្រមទាំងបានលើកយកនៅបញ្ហាប្រឈមក៏ដូចជាវិធានការឆ្លើយតបនានាមកធ្វើការចែករំលែកចំណេះដឹង និងការលើកជាសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៥ -២០២៦ បន្តទៀត។ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្ថែមទៀតថា ក្រុមការងារទាំងបីរបស់កម្ពុជាបានលើកយកនូវសកម្មភាពថ្មីៗមានជាអាទិ៍ : បណ្ដុះបណ្ដាលជំនាញនៃគ្រួសារ គ្រូបង្គោល វេទិកាយុវជន មិត្តអប់រំមិត្ត ការងារអប់រំសហគមន៍ពហុសាសនា លើកកម្ពស់ការងារអប់រំ បង្ការ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ៖ ចុងឆ្នាំនេះ គ្រឿងចក្រនឹងចូលជីក ដល់ទីតាំងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានលើកឡើងថា នៅខែធ្នូ ឆ្នាំ២០២៥ខាងមុខ គ្រឿងចក្រធំៗ ជាច្រើនគ្រឿង នឹងចាប់ផ្តើមចូលដល់ទីតាំងដើម្បីជីកព្រែកជីកហ្វូណនតេជោ នៅតាមទីតាំង ដែលបានដោះស្រាយផលប៉ះពាល់ ឲ្យប្រជាពលរដ្ឋរួចរាល់ ខណៈការបោះបង្គោលព្រំដី តាមបណ្តោយព្រែកបានធ្វើរួចនៅខេត្ត២ ។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារចុះពិនិត្យ ទីតាំងប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយ ព្រែកជីកហ្វូណនតេជោ បានបញ្ចប់ការងារ សម្រាប់កំណាត់ទី១ក្នុងខេត្តកណ្តាល និងកំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងតាកែវ ។ នាឱកាសដឹកនាំក្រុមការងារចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត-កែប នាថ្ងៃ៣ កក្កដា ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានបន្តដំណើរតាមការគ្រោងទុក របស់រាជរដ្ឋាភិបាល ដែលបានប្រកាសថា គម្រោងនេះនឹងសាងសង់ចប់ជាស្ថាពរនៅឆ្នាំ២០២៨ ដោយមិនមានភាពយឺតយ៉ាវនោះទេ ខណៈបានត្រៀមគ្រឿងចក្រជាច្រើនគ្រឿង ដើម្បីចូលទៅទីតាំងកំណត់សម្រាប់ ជីកព្រែកជីកហ្វូណនតេជោ ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខែសីហា ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម

ភ្នំពេញ៖ នៅខែសីហា ខាងមុខនេះ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅវិមានឈ្នះ-ឈ្នះ។ ពិព័រណ៍ «ពន្លកបៃតង» នឹងមានការចែកកូនឈើដល់ប្រជាពលរដ្ឋខ្មែរយកទៅដាំផងដែរ។ ដើម្បីធានាថាព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅបានជោគជ័យ និងល្អប្រសើរនោះ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងរៀបចំព្រឹត្តិការណ៍នាវិមានឈ្នះ-ឈ្នះ។ បរិស្ថាន និងជីវិត រស់មិនអាចខ្វះគ្នាបានឡើយ មនុស្សបំផ្លាញបរិស្ថាន បរិស្ថាន ក៏បំផ្លាញមនុស្សវិញដែរ។ រួមគ្នាការពារបរិស្ថាន លុបបំបាត់ការកាប់បំផ្លាញព្រៃឈើ ប្រឹងប្រែងដាំដើមឈើឡើងវិញ លុបបំបាត់ កាត់បន្ថយការបំភាយឧស្ម័នពុល លុបបំបាត់ការប្រើប្រាស់ប្លាស្ទិក និងចោលប្លាស្ទិកដោយគ្មានការទទួលខុសត្រូវ៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កោះហៅប៉ូលិសចរាចរណ៍ និងមន្រ្តីកិច្ចសន្យា៩រូប ដែលឃាត់ជនជាតិឥណ្ឌូនេស៊ី ទារលុយ៣០០ដុល្លារ មកសួរនាំ

ភ្នំពេញ ៖ កងកម្លាំងជំនាញ បានកោះហៅប៉ូលីសចរាចរណ៍ និងមន្រ្តីកិច្ចសន្យា៩រូប ដែលឃាត់រថយន្តជនជាតិ ឥណ្ឌូនេស៊ី ១គ្រឿង នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មកសួរនាំបំភ្លឺនៅព្រឹកថ្ងៃ៤ កក្កដានេះ ។ ការកោះហៅមន្រ្តីទាំង៩រូបមកសួរនាំនេះ ក្រោយ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរង ផែនការងារធនធានមនុស្ស នៃស្នងការភ្នំពេញ ។ ជាមួយនឹងការសួរនាំរកហេតុផលផ្សេងៗហើយ សមត្ថកិច្ចក៏កំពុងធ្វើការស្រាវជ្រាវ តាមជំនាញរបស់នគរបាល ប្រមូលព័ត៌មាន ឲ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍រាយការណ៍ លោកស្នងការ ដើម្បីពិនិត្យនិងសម្រេច។ សូមបញ្ជាក់ថា ថ្មីៗនេះមានការផ្សព្វផ្សាយ តាមបណ្តាញព័ត៌មានសង្គម ពីករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី១គ្រឿង ហើយសួរនាំរកឯកសាររថយន្ត ។ នៅពេលនោះជនជាតិឥណ្ឌូនេស៊ី បានបង្ហាញប័ណ្ណបើកបរអាស៑ានរួចហើយ តែប៉ូលីសនៅតែទាមទារ រកឯកសារ ផ្សេងៗ រហូតប៉ូលីសទាមទារលុយ ចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីស មកទាមទារបន្ថែម៤០០០រៀលទៀត ៕

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ដើម្បីផ្តល់ភាពច្បាស់លាស់ និងការពិតចំពោះឧប្បត្តិហេតុនេះ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ចំនួន បួនចំណុចដូចតទៅ៖ ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាខ្លួនបានជូនដំណឹងដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃចំនួន១៥០នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃ មិនថាជាពាក្យសម្តី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។ ទីពីរ៖ […]

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មិនរងសម្ពាធ តែអាចធ្វើឱ្យថៃបាក់អំនួត

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា៖ ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនតាំងពីចុងខែឧសភាមក ប្រទេសថៃដែលកងទ័ពមានអំណាចជាងនាយករដ្ឋមន្ត្រី តែងតែប្រើវិធីគំរាមនិងដាក់សម្ពាធមកលើកម្ពុជាជានិច្ច។ ដំបូងឡើយ កងទ័ពថៃបានសម្រេចបិទព្រំដែនជាឯកតោភាគី បន្ទាប់មកគំរាមផ្តាច់អគ្គិសនី ផ្តាច់អ៊ិនធឺណិត ផ្តាច់ការនាំចូលទំនិញ និងចុងក្រោយនេះ គេបានគំរាមឈប់នាំប្រេងឥន្ធនៈមកកម្ពុជាក្រោមអំនួតថា កម្ពុជានឹងវេទនាដោយសារពួកគេ។ ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថាអាកប្បកិរិយាបែបមើលស្រាលកម្ពុជានេះ កើតឡើងដោយសារកងទ័ពថៃនិងអ្នកនយោបាយមួយចំនួន រួមទាំងក្រុមជ្រុលនិយមផង លង់លក់ក្នុងអំនួត ហើយមិនបានសិក្សាពីកម្ពុជាឱ្យបានច្បាស់ ដែលធ្វើឱ្យពួកគេដើរមិនទាន់សភាពការណ៍។ ពួកគេនៅតែដក់ក្នុងអារម្មណ៍ថា កម្ពុជាមានស្ថានភាពដូចកាលពីទសវត្សរ៍ ៨០ នៅឡើយ ដែលរស់ដោយសារខ្យល់ដកដង្ហើមរបស់ថៃ។ ដូច្នេះ បើថៃដាក់សម្ពាធតែបន្តិច កម្ពុជាច្បាស់ជាជួបការលំបាកហើយចុះញ៉មចំពោះពួកគេជាមិនខាន។ ប៉ុន្តែ តាមរយៈវិធានការឆ្លើយតបរបស់កម្ពុជាជាបន្តបន្ទាប់ រហូតដល់ការផ្អាកនាំប្រេងឥន្ធនៈនិងឧស្ម័នទាំងស្រុងពីប្រទេសថៃ យោធា និងរដ្ឋាភិបាលថៃ ចាប់ផ្តើមភ្លឺភ្នែក។ នៅត្រង់ថា កម្ពុជាមិនត្រឹមតែមិនបានរងសម្ពាធនិងមិនចុះញ៉មប៉ុណ្ណោះទេ តែបែរជាដាក់ចេញវិធានការឆ្លើយតបវិញ មុនពេលដែលថៃដាក់មកលើកម្ពុជាទៅទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងរំភើយថា កម្ពុជាមិនមែនជាអ្នកបង្កហេតុទេ តែអាចកំដរថៃបានគ្រប់ស្នៀត។ ស្ថានភាពនេះកំពុងធ្វើឱ្យថៃខូចប្រយោជន៍យ៉ាងធំ ហើយស្ថិតក្នុងស្ថានភាពទាល់ច្រកនិងបាក់មុខ ហើយក៏នឹកចង់វិលថយក្រោយវិញ។ ប៉ុន្តែ […]