ខេត្តរតនគីរី៖ ក្រោមការដឹកនាំរបស់ឯកឧត្តមញ៉ែមសំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បាន នឹងកំពុងពុះពារ មិនថាពេលយប់ មិនថាពេលថ្ងៃ មេឃក្តៅ ភ្លៀងរលឹមនោះទេ ឯកឧត្តមតែងតែមានសកម្មភាព បម្រើប្រជាពលរដ្ឋ ប្រទេសជាតិ ជាពិសេសនៅខេត្តរតនគិរី
គ្រប់ហេដ្ឋារចនាសម្ព័ន្ធ អាគារតូចធំ ស្ពាន ផ្លូវថ្នល់ កំពុងតែរីកដុះដាល យ៉ាងឆាប់រហ័ស
គួរឱ្យកត់សម្គាល់ ជាក់ស្ដែង សកម្មភាពអនុវត្តការងាររបស់ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរី មានជាប្រចាំថ្ងៃ
ដូចជានៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ ដូចខាងក្រោម :
១/ បន្តការងារជួសជុលកំណាត់ផ្លូវខេត្តលេខ ៣៧៨៣ ដោយបន្តការងារ ចាក់ក្រាលដីល្បាយថ្ម និង កៀរសម្រួល ចន្លោះ គ.ម ០២+៧០០ ដល់ គ.ម ០៥+៦០០
២/ បន្តការងារថែទាំប្រចាំ លើកំណាត់ផ្លូវជាតិលេខ ៧៦ ដោយបន្តការងារប៉ះចិញ្ចើមឡើងវិញ ចន្លោះ គ.ម ២៤០+០០០ ដល់ គ.ម ២៦២+០០០
៣/ បន្តការងារថែទាំកំណាត់ផ្លូវជាតិលេខ ៧៨ ដោយបន្តការងារកាត់ស្មៅ និង រុក្ខជាតិសងខាងផ្លូវ ចន្លោះ គ.ម ១២៥+០០០ ដល់ គ.ម ១៣២+០០០
៤/ បន្តការងារថែទាំកំណាត់ផ្លូវខេត្តលេខ ៣៧៨៩ ដោយ ការងារជួសជុលស្រទាប់គ្រឹះឡើងវិញ ចន្លោះ គ.ម ១៥+៣៥០ ដល់ ១៥+៩៥០
៥/ បន្តការងារជួសជុលកំណាត់ផ្លូវខេត្តលេខ ៣៧៨១B ដោយបន្តការងារសម្អាត ស្រទាប់តួថ្នល់ ចន្លោះ គ.ម ៣៧+៤០០ ដល់ គ.ម ៤៥+៧៥០។
ខេត្តរតនគីរី គឺជាភូមិភាគឥសាន្តដែលមានចម្ងាយពីភ្នំពេញមកដល់ខេត្តរតនគីរី៦០០គីឡូជាង បច្ចុប្បន្នផ្លូវពីរតនគីរីទៅដល់ភ្នំពេញ ៥៨៣គីឡូ ដោយឃើញថាប្រទេសកម្ពុជា មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង។ ក្នុងអាណត្តិថ្មី សម្ដេចមហាប្រវត្តិធិបតីហ៊ុនម៉ាណែត និងលោកជំទាវ ខិតខំប្រឹងប្រែងអភិវឌ្ឍន៍។ប្រទេសជាតិ ឲ្យកាន់ប្រសើរបន្តទៅមុខជានិរន្តរ៍៕