ខេត្តរតនគិរី ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវចំនួន ០៣នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក កាន់ ឧត្តម មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ បានធ្វើការល្បាត ការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកបរកែវ រហូតដល់វេលាម៉ោង ២.៣០នាទីរំលងអាធ្រាត ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ក៏បានប្រទះឃើញ ករណីលួចកាត់ខ្សែរភ្លើងបង្ករដោយជនសង្ស័យចំនួន ០៣នាក់ ស្ថិតនៅចំនុចភូមិគ្លិះ ឃុំស៊ើង ស្រុកបរកែវ ក៍បានដេញចាប់ឃាត់ខ្លួនជនសង្ស័យខាងលើបានចំនួន ០១នាក់ រហូតដល់វេលាម៉ោង ០៩.០០នាទីព្រឹក ថ្ងៃដដែលបន្តឃាត់ខ្លួនជនសង្ស័យខាងលើបានចំនួន ០១នាក់ទៀត និងរត់គេចខ្លួនចំនួន ០១នាក់។
ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងវត្ថុតាងចាប់យករួមមានៈ ម៉ូតូម៉ាកវ៉េវឆ្លាមពណ៍ខ្មៅគ្មានស្លាកលេខចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ប្រាក់រៀលចំនួន ៨៥,០០០រៀល, កន្ត្រៃកាត់ដែកចំនួន ០២, ខ្សែរភ្លើង និងជ័រស្រោបខ្សែរភ្លើងមួយចំនួន បញ្ជូនមកកាន់ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។
បច្ចុប្បន្ម ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕