ព័ត៌មានសន្តិសុខសង្គម

ចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក លី សាម៉េត ក្រោមការពិនិត្យពីបទ «ឆបោក»

ភ្នំពេញ៖ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួនលោក លី សាម៉េត ហៅគ្រូមា ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៣ ជនជាតិខ្មែរ មុខរបររកសុី ទីកន្លែងកំណើតភូមិសំរោង ឃីក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

មុនពេលចាប់ខ្លួនស្នាក់នៅបុរីរិទ្ធ ផ្ទះលេខL១៣ ផ្លូវលេខ៦A សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលត្រូវបានដាក់ក្រោមការពិនិត្យពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ៕

Leave a Reply

Your email address will not be published.