ខេត្តរតនគិរី៖ ថ្ងៃទី៧ ខែមករាឆ្នាំ២០២៥ លិខិតកែតម្រូវព័ត៌មាន អង្គភាពសំណេរអមតៈ មានកិត្តិយស សូមធ្វើការកែតម្រូវព័ត៌មានរបស់ខ្លួនដែលបានចុះផ្សាយកាលពីថ្ងៃទី ៧ ខែមករាឆ្នាំ ២០២៥ ដែលមានចំណងជើងថា៖ តើឱ្យប្រជាពលរដ្ឋទុកចិត្តអ្វីបានទៀតទៅ បើអ្នកអនុវត្តច្បាប់ ប្រឹងស្រែកឡូងៗថា៖ ឱ្យគេគោរពច្បាប់ ប៉ុន្តែខ្លួនឯងមិនគោរពច្បាប់នោះ។ យោងតាមលិខិតជូនដំណឹងរបស់លោកវេជ្ជបណ្ឌិត រ៉េត បញ្ញរ៉ូ ចុះថ្ងៃទី៧ ខែ មករា ឆ្នាំ២០២៥ ដែលបានផ្ញើមកកាន់អង្គភាពយើងខ្ញុំ ក្នុងកម្មវត្ថុ ស្ដីពី ការកែតម្រូវការផ្សាយព័ត៌មានមិនពិត លើគេហទំព័រសំណេរអមតៈនៅក្នុងលិខិតនោះលោកវេជ្ជបណ្ឌិត រ៉េត បញ្ញរ៉ូ បានអះអាងថាខ្លួនមិនពាក់ព័ន្ធអ្វីជាមួយនឹងឱសថស្ថានរតនៈណារ៉ុងនោះឡើយ។ ក្នុងករណីខាងលើនេះ អង្គភាពសំណេរអមតៈយើងខ្ញុំ សូមការអធ្យាស្រ័យ និងអភ័យទោសចំពោះលោកវេជ្ជបណ្ឌិតរ៉េត បញ្ញរ៉ូ ផង។ ដោយមូលហេតុ អង្គភាពយើងខ្ញុំមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ហេតុនេះអង្គភាពយើងខ្ញុំ សុំធ្វើការកែតម្រូវព័ត៌មានឡើងវិញថា លោករ៉េត បញ្ញរ៉ូ មិនមានការពាក់ព័ន្ធទៅ នឹងឱសថស្ថានរតណារ៉ុង ឬក្រុមគ្រួសារឱសថស្ថានរតណារ៉ុងនោះឡើយ៕