ព័ត៌មានសន្តិសុខសង្គម

ប៉ូលិសចុះចាប់សិប្បកម្ម កែឆ្នៃឈើ ខុសច្បាប់ មួយកន្លែង ក្នុងដែនគ្រប់គ្រង ដោយបរិស្ថាន សសរស្ដម្ភ តោ

ខេត្តក្រចេះ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ខាននគរបាលខេត្តក្រចេះ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែជិះ កាលពីថ្ងៃទី២ កក្កដា ២០២៥ បានចុះចាប់ និងរុះរើទីតាំងសិប្បកម្មកែច្នៃឈើ ដោយអនាធិបតេយ្យមួយកន្លែង ស្ថិតនៅក្នុងតំបន់ព្រៃការពារដោយបរិស្ថានសសរស្ដម្ភតោ ភូមិស្រែជិ: ឃុំស្រែជិ: ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានរស់នៅឃុំស្រែជិ: ស្រុកអូរគ្រៀងសែនជ័យ ថា រោងសិប្បកម្មនេះ ម្ចាស់ជាទាហានម្នាក់ នៅខេត្តស្ទឹងត្រែង ។

ហើយ រោងសិប្បកម្មនេះ បានដំណើរការអារច្រៀកឈើ ធ្វើជាគ្រឿងសង្ហារឹម
ជាងមួយឆ្នាំមកហើយ។

ប្រភពដដែលបន្តថា រោងសិប្បកម្មនេះបានប្រមូលទិញឈើពីអ្នកអារ ជ្រៀក នៅក្នុងដែនការពារដោយបរិស្ថានសសរស្ដម្ភ និងព្រៃសហគមន៍ ហើយកែច្នៃ និងបង្គំជាគ្រឿងសង្ហារឹមក្នុងទឹកដីដែនការពារបរិស្ថានសសរស្កម្ភតោ ទល់មុខស្នាក់ការបរិស្ថាន ដែលប្រជាពលរដ្ឋ បានលើកគ្នាទៅដុតបំផ្លាញចោល ប៉ុន្មានឆ្នាំមុន កន្លងមកនោះ ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ច បានចាប់យកវត្ថុតាងរួមមាន: ម៉ាស៊ីនម៉ាស៊ូតចំនូន២គ្រឿង រ៉ៃអារឈើចំនួន១គ្រឿង ឈើលេខ១(ប្រភេទឈើខ្វាវ) ឈើលេខ១(ប្រភេទឈើសុក្រម) ឈើលេខ២(ប្រភេទឈើខ្លុង) និងឈើប្រភេទឈើក្រៅលំដាប់ថ្នាក់ជាច្រើនទៀត ពុំទាន់បានធ្វើការ វាស់វែង ។

ក្រោយពីការ ចុះបង្ក្រាប នឹងរឹបអូសវត្ថុតាង កម្លាំងនគរបាល បានដឹកជញ្ជូនយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅក្នុងបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែជិះ ដើម្បីរង់ចាំប្រគល់ជូនបន្ត ទៅអង្គភាពបរិស្ថាន តាមនីតិវិធី ៕

Leave a Reply

Your email address will not be published.