ខេត្តមណ្ឌលគិរី៖ សេចក្តីរាយការណ៍នារសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ បាននឹងដឹងថា កម្លាំងសមត្ថកិច្ចចំរុះរួមមានថ្នាក់ជាតិថ្នាក់ខេត្តនិងចុះប្រតិបត្តិការបោសសំអាតសកម្មភាពជីករ៉ែមាសអាណាធិបតេយ្យនៅឃុំចុងភ្លះស្រុកកែវសីមា ក្រោយតំបន់នេះធ្លាប់ត្រូវបានក្រសួងរ៉ែនិងថាមពលបង្ក្រាបទ្រង់ទ្រាយធំកាលពីអំឡុងឆ្នាំ ២០១៦-២០១៧ កន្លងមក។
យោងតាមលិខិតរបស់រដ្ឋបាលខេត្តមណ្ឌលគីរីចុះថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២ឥ២៤បានឲ្យដឹងថា យោងតាមអង្គប្រជុំថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ ២០២៤រដ្ឋបាលសាលាខេត្តជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ។ នៅតំបន់មេសំ ភូមិពូទុង ឃុំចុងផ្លា ស្រុកកែវសីមាមេត្តាជ្រាបថាដោយរដ្ឋបាលខេត្តមានការសហការជាមួយក្រសួងរ៉ែ និងថាមពល អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារចម្រុះចុះអនុវត្តប្រធានការច្បាប់ជាធរមានដោយគ្មានការលើកលែងចំពោះបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងពាក់ព័ន្ធនឹងការប្រកបមុខរបរធ្វើគ្រប់រូបភាពផ្សេងដូចជា៖ កកាយចុះកាត់បំផ្លាញបេតុងកម្របរណ្ដាយរ៉ែជីកកិនរ៉ែប្រមូលកាកសំណល់ និងរ៉ែគ្រប់ប្រភេទគ្រប់រូបភាព។
ដូច្នេះសូមបងប្អូនបញ្ឈប់សកម្មភាពជាស្ថាពរចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងសូមបងប្អូនដែលមានទីតាំងពាក់ព័ន្ធជាមួយករណីខាងលើនេះមេត្តារុះរើប្រមូលសម្ភារៈទាំងឡាយណាដែលមិនបម្រើឲ្យបទល្មើសរ៉ែដោយខ្លួនឯងផ្ទាល់។ តាមដែលអាចធ្វើទៅបាន ក្នុងករណីមិនព្រមអនុវត្តក្រុមការងារ និងយកឧបករណ៍កម្លាំងចម្រុះរុះរើ សម្អាតដើម្បីលុបបំបាត់សកម្មភាពអាណាធិបតេយ្យរ៉ែមាសដែលបានប្រើប្រាស់សារធាតុគីមី គ្រឿងសាធាតុផ្ទុះ បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរនៅក្នុងទីតាំងនេះ។
ក្នុងលិខិតដដែលក៏បានបញ្ជាក់ថា ក្រុមការងារមិនអនុគ្រោះមិនលើកលែងចំពោះបុក្គលណាបានប្រព្រឹត្តប៉ះពាល់លើទីតាំងរណ្ដៅរ៉ែ ដែលបាន ចាក់បេតុងដែលសមត្ថកិច្ច និងមន្ត្រីជំនាញបានឃ្លុំបេលើមាត់រណ្ដៅរ៉ែ ដើម្បីជីកគាស់រកមាស ហើយយកករណីខ្លះ ក៏មានបណ្ដាលឲ្យអ្នកទាំងឡាយនោះជួបគ្រោះថ្នាក់ក្នុងរណ្ដៅរ៉ែផងដែរ៕