ខេត្តរតនគីរី ៖ មេឃុំល្បាំង២ លោក ផនចាន់ថន កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានផ្តល់បទសម្ភាស់ជូនក្រុមអ្នកសារព័ត៌មានអោយដឹងថា ផ្លូវបេតុងពីរខ្សែ ដែលមានប្រវែងសរុប 600ម៉ែត្រ ទទឹង6ម៉ែត្រ កម្រាស់0.15cm កំពុងសាងសង់នៅ ភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរីដោយក្រុមហ៊ុន សូចរិយា លោកពុំអាចទទួលយកបានទេ ដោយសារថា ផ្លូវបេតុងអាមេស្អី ? សាងសង់ពុំទាន់រួចនិងដកដៃផង ខូចប្រេះស្រាំជាច្រើនកន្លែងដូចក្រយ៉ៅផែនទីអញ្ចឹង ! ធ្វើពីមុខ ខូចពីក្រោយ។
ថ្មីៗនេះនៅតាមចំណុចចំណោតភ្នំ ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី គេសង្កេតឃើញមានការមមាញឹកសាងសង់ប្រភេទផ្លូវបេតុងអាមេចំនួនពីរខ្សែរួមមាន៖
-ខ្សែទី01. ប្រវែង 187ម៉ែត្រ ខ្សែទី02. ប្រវែង 413ម៉ែត្រ ដែលមានទទឹង 6ម៉ែត្រ កម្រាស់ 0.15cm ប្រើប្រាស់ដែកលាត ទំហំ 8លី ដែលទទួលសាងសង់ដោយក្រុមហ៊ុន សូចរិយា ។ ហើយផ្លូវបេតុងអាមេទាំងពីរខ្សែដែលកំពុងសាងសង់នោះ ពុំទាន់រួចរាល់ផង។ បែរជារងការរិះគន់ពីប្រជាជនពេញភូមិកាទៀងដោយសារឃើញ មានស្នាមប្រេះជាច្រើនថ្នេរ ជាពិសេសតាមមុខដំណរ ។
ប៉ុន្តែករណីនេះ ផ្នែកត្រួតពិនិត្យបច្ចេកទេសហៅថា លទ្ឋកម្ម លោកយន់ វិបុលថា : ក្រែងវាប្រេះតំណរទេដឹង ? មិនអីទេ លោកនឹងចុះទៅមើល ។
ជាក់ស្ដែងកាលពីថ្ងៃទី ១៦ខែ ធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានយើងបានទៅដល់ចំណុចទីតាំងនោះ ក៏បានជួបជាមួយលោក មេឃុំល្បាំង២ ធ្វើបទសម្ភាសន៍ : លោកបានប្រាប់ឲ្យដឹងថា : ខ្ញុំមិននឹកស្មានថាផ្លូវបេតុងអាមេដែលកំពុងសាងសង់នេះ វាមានស្នាមប្រេះបែបនេះទេ ! ក្នុងនាមលោកជាមេឃុំល្បាំង២ ហើយក៏ជាម្ចាស់គម្រោងមូលនិធិឃុំសង្កាត់: លោកមិនអាចទទួលយកមិនបានទេ ! រូបលោកនឹងហៅខាងក្រុមហ៊ុនសូរ.ចរិយា ឲ្យមកពិនិត្យសារឡើងវិញ ។
ប្រជាពលរដ្ឋរស់នៅទីនោះបានលើកឡើងថា : សង្ស័យស៊ីម៉ង់មិនសូវស្ងួតល្អ គ្រឹះខាងក្រោមមិនសូវរឹងមាំ ទើបធ្វើឱ្យមានស្នាមប្រេះបែបនេះ ភាគច្រើនប្រេះតាមមុខដំណរតែម្ដង បើទុកទៅថ្ងៃមុខអាចនឹងប្រេះធំជាងនេះ ជាក់ជាមិនខាន ។
អង្គភាពយើងខ្ញុំបានខលទៅលោកយន់ វិប៊ុលមន្ត្រីបច្ចេកទេសសាលាខេត្តរតនគរី លោកបានឲ្យដឹងថាចាំលោកទៅពិនិត្យសិន។
សំណូមពររបស់ប្រជាពពលរដ្ឋ : សូមខាងក្រុមហ៊ុនសាងសង់ផ្លូវមេត្តាត្រួតពិនិត្យទៅលើស្នាមប្រេះ និងមានវិធីសាស្ត្រយ៉ាងណាធ្វើអោយបាត់ស្នាមប្រេះវិញ ដើម្បីឲ្យពួកគាត់ប្រើប្រាស់បានយូរអង្វែង ៕