ព័ត៌មានជាតិ

 លើករណី ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ដោយប្រើវិធានញុះញង់

ខេត្តរតនគិរី ៖ ធិការដ្ឋាននគរបាលក្រុងបានលុងសហការជាមួយកម្លាំងប៉ុស្តិ៍បឹងកន្សែង និងប៉ុស្តិ៍កាចាញ
ដោយមានការសម្របសម្រួល និងដឹកនាំនីតិវិធី ពីឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត។
អំពីអង្គហេតុ វេលាម៉ោង​១៣:៣០​ ថ្ងៃទី​១៣ ខែមិថុនា​ ឆ្នាំ​២០២៥។ ផ្នែកគ្រឿងញៀន​នៃអធិការនគរបាលក្រុងបានលុង​ សហការជាមួយ​ផ្នែកព្រហ្មទណ្ឌ​ ប៉ុស្តិ៍​នគរបាល​សង្កាត់បឹង​កន្សែង​ ប៉ុស្តិ៍នគរបាលសង្កាត់កាចាញ បានឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​ ០១មុខសញ្ញា​ ពាក់ព័ន្ធករណី​ ជួញដូរ​នូវសារធាតុញៀន​ ដោយខុសច្បាប់(វិធានញុះញុង)។ នៅវេលាម៉ោង​១៣:១០​ បានដាក់ភ្នាក់ងារអោយកម្ម៉ង់​ថ្នាំញៀន​ ពីឈ្មោះ​ ប៉ូ​ រស្មី​ ចំនួន៣១០ ០០០រៀល​ (សាមសិបមួយមុឺនរៀល)ហេីយបានអោយភ្នាក់ងារទៅយកនៅបន្ទប់ជួលរបស់ខ្លួននៅម្តុំអូរ​ ក្រោយផ្សារតាយសេង បន្ទាប់មកភ្នាក់ងារបានជិះម៉ូត៉ូទៅកន្លែងដែលជនសង្ស័យណា់ត់ជួប ហេីយកំលាំងយេីងជិះតាមពីក្រោយ​ លុះដល់​កន្លែង​ណាត់ខាងលេីជនសង្ស័យបានហុចថ្នាំញៀនអោយទៅភ្នាក់ងារយេីង ភ្លាមៗនោះកំលាំងសម្ថកិច្ចយេីងបានទៅដល់ហេីយបានឃាត់ជនសង្ស័យរួមទាំងថ្នាំញៀន​ ចំនួន​១៣ថង់(១ថង់ធំ​ និង១២ថង់តូច)។រួចហេីយក៏បន្តឆែកឆេរ​ នៅផ្ទះ​របស់ជនសង្ស័យស្ថិតនៅភូមិបួន សង្កាត់កាចាញ ឃេីញតែឧបករណ៍សម្រាប់សេពថ្នាំញៀនមួយចំនួន
# អត្តសញ្ញាណជនល្មើស.
១- ឈ្មោះ​ ប៉ូ​ រស្មី​ ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិបួន​ សង្កាត់ កាចាញ ក្រុងបានលុង​ ខេត្តរតនគិរី។
# អំពីវត្ថុតាង. និងវត្ថុចាប់យក
១- ម៉ូតូ​ម៉ាក​ សង់ឌ្រីម​ ពណ៌ខ្មៅ​មានស្លាកលេខ​ រតនគិរី​ 1B3893ចំនួន០១គ្រឿង។
២- ថ្នាំញៀនចំនួន១៣ថង់(០១ថង់ធំ​ និង១២ថង់តូច)។
​ ៣-ឧបករណ៍​សម្រាប់សេព​គ្រឿង​ញឿនមួយចំនួន។
៤-ទូរសព្ទ​ដៃ​ ម៉ាកតិចណូ​ ពណ៌ទឹកប្រាក់​ចំនួន​០១គ្រឿង​។
បច្ចុប្បន្នជនល្មើសរួមទាំងវត្ថុតាងកំពុងឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី តាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.