ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីសូមថ្លែងអំណរជូនចំពោះឯកឧត្តបណ្ឌិត អ៊ាង សុផល្លែត ដែលបានផ្តល់រថយន្តប្រមូលសំរាមផ្ដល់ជូនមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចំនួន០១គ្រឿង ដើម្បីយកមកបម្រើការងារក្នុងយុទ្ធនាការ ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក។
លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីមន្ទីរបរិស្ថាន ចូលរួមយុទ្ធនាការផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក នៅលើផ្លូវជាតិលេខ៧៦ ក្នុងភូមិអូរអាម និងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីរដ្ឋបាលស្រុកកែវសីមា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងទាំងបីប្រភេទ សរុបចំនួន៣៨១នាក់ និងបានចុះពិនិត្យ ការសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅដែនជម្រកសត្វព្រៃកែវសីមា ដែលមានសមត្ថភាពបណ្តុះកូនឈើបានចំនួនប្រមាណ១លានដើមក្នុង១ឆ្នាំ គិតមកដល់ពេលនេះគម្រោងសាងសង់បានប្រមាណ៥០ភាគរយ និងពិនិត្យមើលទីតាំងដើម្បីរៀបចំកន្លែងសម្រាប់រក្សាវត្ថុតាងក្នុងទីស្នាក់ការកណ្តាលនៃដែនជម្រកសត្វព្រៃកែវសីមា៕