ព័ត៌មានជាតិ

ពលរដ្ឋក្រីក្រពលីពិការនិងអតីតយុទ្ធជន៥១គ្រួសារ ទទួលអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ខេត្តព្រះវិហារ៖មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ អញ្ជើញដឹកនាំក្រុមការងារនាំយកអំណោយដ៏ថ្លៃថ្លាសម្តេចធិបតី
និងលោកជំទាវ មកចែកជូនគ្រួសារអតីតយុទ្ធជន ពលីពិការ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៥១គ្រួសារ
មកពីឃុំនានា នៅក្នុងស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ កាលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងនោះមួយគ្រួសារៗ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ រួមមាន៖អង្ករ១បេ.មី១កេស .ទឹក
ត្រី១យួរ និងត្រីខកំប៉ុង១យួរ ។ ដោយឡែកគ្រួសារសពអតីតយុទ្ធជនកម្ពុជា ចំនួន២គ្រួសារ ទទួលបានថវិកាបេឡាមរណៈសង្គ្រោះពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ចំនួន៨លានរៀល ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន. សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនចំពោះគ្រួសារអតីតយុទ្ធជន គ្រួសារពលី ពិការ និងប្រជាពលរដ្ឋក្រីក្រទាំងអស់នៅក្នុងពេលនោះផងដែរ ។

លោកឧត្តមសេនីយ៍ទោបន្តថា ថ្នាក់ដឹកនាំ តែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រោះបងប្អូនអតីតយុទ្ធជន ជនពលី និងជនពិការក្នុងសម័
យសង្គ្រាម គឺជាអ្នកដែលមានគុណបំណាច់ ចំពោះជាតិ មាតុភូមិ ដោយបានចូលរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវគោលនយោបាយឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងឯកភា
ពជាតិពេញលេញ រហូតមកដល់សព្វថ្ងៃ ៕

Leave a Reply

Your email address will not be published.