ខេត្តរតនគីរី ៖ ការលើកឡើង របស់ឯកឧត្តម ងិន ណែល អភិបាលខេត្តរតនគិរី ស្តីទី យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងទិវាបរិស្ថានជាតិ និងបរិស្ថាន ពិភពលោក ក្រោមប្រធាន
បទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក “ នៅ បរិវេណព្រលានយន្តហោះចាស់ ស្ថិតនៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ព្រឹកថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល ទទួលបានឥណទាន កាបោនពីគម្រោងរេដបូកដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា ដែលបានធ្វើឱ្យប្រទេសកម្ពុជាយើងសម្បូរធនធាន ធម្មជាតិ និងមានលទ្ធភាពត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្សំនឹងផលប៉ះពាល់ ក៏ដូចជា ចូលរួមទប់ស្កាត់ការប្រែ ប្រួលអាកាសធាតុ។ដូច្នះការរៀបចំព្រឹត្តិការណ៍ទិវាបរិស្ថានជាតិ ស្របពេលជាមួយនឹងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ នាថ្ងៃនេះ គឺជាការជួបជុំគ្នា ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន ដែលរៀបចំឡើងរដោយ រាជរដ្ឋាភិបាលកម្ពុជា។
ហើយប្រធានបទ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក សម្រាប់ទិវាបរិស្ថានឆ្នាំ២០២៥ នេះ គឺជាការក្រើនរំឭក និងការអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការទទួល ខុសត្រូវខ្ពស់។ ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំខេត្ត វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូប ទាំងកម្រិតថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ ភូមិមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ សំអាតអនាម័យសំរាមប្លាស្ទិកជាប្រចាំទាំងនៅកន្លែងធ្វើការ និងនៅតាម ទីប្រជុំជន និងទីសាធារណៈជាដើម និងសូមឱ្យទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ស្ថិតក្នុងបេះដូង ប្រជាពលរដ្ឋយើងគ្រប់ៗ រូប និងក្លាយជាប្រពៃណីនៃការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធាន ធម្មជាតិប្រកប
ដោយនិរន្តរភាព។
បើតាមការលើកឡើង ពីសំណាក់ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានបញ្ជាក់ថា មន្ទីរបរិស្ថាន បានអនុវត្តសកម្មភាពសំខាន់ៗជាច្រើន ដូចជាការទប់ស្កាត់ និងការបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ផ្នែកកិច្ចគាំពារបរិស្ថាន និងការអភិរក្សជីវចម្រុះក្នុងតំបន់ការពារធម្មជាតិប្រកបដោយនិរន្តរភាព។ ក្នុងនោះផងដែរ ក្រុមការងារមន្ទីរបរិស្ថាន បានបណ្តុះកូនឈើចម្រុះសរុប ២៧,៤៥២ ដើម បានដាំ និងចែកជូនសាធារណៈជន សរុបចំនួន ១២,៨២៥ ដើម ក្រៅពីនេះមន្ទីរបានសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រុង-ស្រុក គ្រឹះស្ថានសិក្សាទាំងសាលារដ្ឋ និងសាលាឯកជន ក្រុមហ៊ុន សហគ្រាស និងអាជីវកម្មគ្រប់ប្រភេទទូទាំងខេត្ត ផងដែរ។
សូមបញ្ជាក់ថា ក្នុងឱកាសនេះ ឯកឧត្តម ណែល ក៏បានប្រគល់កូនឈើ ដល់សង្កាត់ទាំង៤ ក្នុងក្រុងបានលុង ដោយក្នុង១សង្កាត់ ទទួលបាន២៥០ដើមក្នុងនោះកូនឈើបេង១០០ដើម. ធ្នង់៥០ដើម. គគីរ៥០
ដើម និងកូនឈើក្រញូង៥០ដើម។ និងបានធ្វើយុទ្ធនាការរើសសម្រាម តាមទីសាធារណៈមួយចំនួនក្នុងក្រុងបានលុងផងដែរ៕