ខេត្តរតនគិរី ៖ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគាBសាលាខេត្តរតនគិរី នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជាហិរញ្ញិក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុក នាយក និង មន្ត្រីក្រុមប្រតិបត្តិជាច្រើនរូបទៀត។ កិច្ចប្រជុំមានរបៀបវារៈសំខាន់មួយចំនួនរួមមាន៖ – បទបង្ហាញ របាយការណ៍ បូកសរុបលទ្ធផលការងារ និងការងារហិរញ្ញវត្ថុ រយៈ ពេល១២ខែ ឆ្នាំ ២០២៤ ដោយនាយកសាខា។ – ឆ្លង និង អនុម័តផែនការសកម្មភាព និង ថវិកា ២០២៥។ – ការបូកសរុប និង បិទកិច្ចប្រជុំ ដោយ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈ កម្មាធិការសាខា។ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ […]
Month: January 2025
អភិបាលខេត្តរតនគិរី និងលោកជំទាវអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់រាជរដ្ឋាភិបាលចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការចំនួន២១០គ្រួសារ នៅស្រុកវើនសៃ
ខេត្តរតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ អមដំណើរ ដោយឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកមេ បញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំបី នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បាននាំយកអំណោយជាស្បៀងអាហារ របស់រាជរដ្ឋាបាលចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរានិងជនពិការចំនួន២១០គ្រួសារ នៅស្រុកវើនសៃខេត្តរតនគិរី។ បើតាមការលើកឡើង របស់លោក ហេង សាវឿន អភិបាលស្រុកវើនសៃ បានអោយដឹងថា ប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតចំនួន ២១០គ្រួសារ ដែលអញ្ជើញមក ទទួលអំណោយ នាពេលនេះ មកពីភូមិមួយចំនួនក្នុងឃុំ ទាំង៩របស់ស្រុកវើនសៃ។ជំនួសមុខឱ្យប្រជាពលរដ្ឋ លោកអភិបាលស្រុកវើនសៃបានគោរពថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល គោរពអរគុណឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងថ្នាក់ដឹកនាំ គ្រប់លំដាប់ ថ្នាក់ដែលបានគិតគូយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជា ពលរដ្ឋស្រុកវើនសៃដែលមានជីវភាពខ្វះខាត ហើយបាទទួលអំណោយជាស្បៀងអាហារយកទៅដោះស្រាយ ក្នុងជីវភាពរស់នៅបានមួយរយៈ។ មានប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែ បងប្អូន ទាំង២១០គ្រួសារនាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន […]
ខេត្តមណ្ឌលគិរី ប្រារព្ធមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៥)
ខេត្តមណ្ឌលគិរី៖នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៥) ក្រោមអធិបតីភាព ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ចូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី។ ទិវាជ័យជំនះជាប្រវត្តិសាស្រ្តនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារចុះជួយតាមបណ្តាក្រុង/ស្រុកទាំង០៥ ខេត្ត ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត នាយកទីចាត់ការ អង្គភាព និងមន្ត្រីរាជការក្នុងខេត្ត អាជ្ញាធរក្រុង ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស យុវជន […]
អង្គភាពសំណេរអមតៈមានកិត្តិយសសូមធ្វើការកែតម្រូវព័ត៌មាន
ខេត្តរតនគិរី៖ ថ្ងៃទី៧ ខែមករាឆ្នាំ២០២៥ លិខិតកែតម្រូវព័ត៌មាន អង្គភាពសំណេរអមតៈ មានកិត្តិយស សូមធ្វើការកែតម្រូវព័ត៌មានរបស់ខ្លួនដែលបានចុះផ្សាយកាលពីថ្ងៃទី ៧ ខែមករាឆ្នាំ ២០២៥ ដែលមានចំណងជើងថា៖ តើឱ្យប្រជាពលរដ្ឋទុកចិត្តអ្វីបានទៀតទៅ បើអ្នកអនុវត្តច្បាប់ ប្រឹងស្រែកឡូងៗថា៖ ឱ្យគេគោរពច្បាប់ ប៉ុន្តែខ្លួនឯងមិនគោរពច្បាប់នោះ។ យោងតាមលិខិតជូនដំណឹងរបស់លោកវេជ្ជបណ្ឌិត រ៉េត បញ្ញរ៉ូ ចុះថ្ងៃទី៧ ខែ មករា ឆ្នាំ២០២៥ ដែលបានផ្ញើមកកាន់អង្គភាពយើងខ្ញុំ ក្នុងកម្មវត្ថុ ស្ដីពី ការកែតម្រូវការផ្សាយព័ត៌មានមិនពិត លើគេហទំព័រសំណេរអមតៈនៅក្នុងលិខិតនោះលោកវេជ្ជបណ្ឌិត រ៉េត បញ្ញរ៉ូ បានអះអាងថាខ្លួនមិនពាក់ព័ន្ធអ្វីជាមួយនឹងឱសថស្ថានរតនៈណារ៉ុងនោះឡើយ។ ក្នុងករណីខាងលើនេះ អង្គភាពសំណេរអមតៈយើងខ្ញុំ សូមការអធ្យាស្រ័យ និងអភ័យទោសចំពោះលោកវេជ្ជបណ្ឌិតរ៉េត បញ្ញរ៉ូ ផង។ ដោយមូលហេតុ អង្គភាពយើងខ្ញុំមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ហេតុនេះអង្គភាពយើងខ្ញុំ សុំធ្វើការកែតម្រូវព័ត៌មានឡើងវិញថា លោករ៉េត បញ្ញរ៉ូ មិនមានការពាក់ព័ន្ធទៅ នឹងឱសថស្ថានរតណារ៉ុង ឬក្រុមគ្រួសារឱសថស្ថានរតណារ៉ុងនោះឡើយ៕
ខេត្តរតនគិរីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាជ័យជំនះ៧មករា មានអ្នកចូលរួមជាង២០០០នាក់
ខេត្តរតនគិរី៖ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា«៧ មករា ១៩៧៩ – ៧ មករា ២០២៥» ត្រូវបានរដ្ឋបាលខេត្តរតនគិរី ប្រារព្ធធ្វើ នៅលើបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តនាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ពិធីនេះមានកិត្តិយស ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត,ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តម គិត ទ្រី តំណាងរាស្រ្តមណ្ឌលរតនគិរី,ឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភា, សមាជិក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, មន្ត្រីរាជការ, រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស, ក្រុមកាយរិទ្ធ,យុវជន សសយក,យុវជនស្រលាញ់សន្តិភាព,យុវជនចិត្តស្ម័ក្រចិត្តកាកបាទក្រហម និងប្រជាពលរដ្ឋ ប្រមាណជាង២០០០ពាន់នាក់។ បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធ ព្រះសង្ឃនិមន្តស្វាធ្យាជយោន្តោ ប្រសិទ្ធិពរជ័យ ប្រគេនទេយ្យ វត្ថុ និងបង្សុកូលជូនដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនោះរួចមក […]
សម្រស់ខេត្តរតនគិរី និងកាកអភិវឌ្ឍន៍មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ…
ខេត្តរតនគីរី៖ ក្រោមការដឹកនាំរបស់ឯកឧត្តមញ៉ែមសំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បាន នឹងកំពុងពុះពារ មិនថាពេលយប់ មិនថាពេលថ្ងៃ មេឃក្តៅ ភ្លៀងរលឹមនោះទេ ឯកឧត្តមតែងតែមានសកម្មភាព បម្រើប្រជាពលរដ្ឋ ប្រទេសជាតិ ជាពិសេសនៅខេត្តរតនគិរី គ្រប់ហេដ្ឋារចនាសម្ព័ន្ធ អាគារតូចធំ ស្ពាន ផ្លូវថ្នល់ កំពុងតែរីកដុះដាល យ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់ ជាក់ស្ដែង សកម្មភាពអនុវត្តការងាររបស់ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរី មានជាប្រចាំថ្ងៃ ដូចជានៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ ដូចខាងក្រោម : ១/ បន្តការងារជួសជុលកំណាត់ផ្លូវខេត្តលេខ ៣៧៨៣ ដោយបន្តការងារ ចាក់ក្រាលដីល្បាយថ្ម និង កៀរសម្រួល ចន្លោះ គ.ម ០២+៧០០ ដល់ គ.ម ០៥+៦០០ ២/ បន្តការងារថែទាំប្រចាំ […]
ចោរកម្មលួចកាត់ខ្សែភ្លើងត្រូវបានកងកម្លាំងរាជអាវុធហត្ថស្រុកបរកែវក្របួចជាប់…
ខេត្តរតនគិរី ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវចំនួន ០៣នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក កាន់ ឧត្តម មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ បានធ្វើការល្បាត ការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកបរកែវ រហូតដល់វេលាម៉ោង ២.៣០នាទីរំលងអាធ្រាត ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ក៏បានប្រទះឃើញ ករណីលួចកាត់ខ្សែរភ្លើងបង្ករដោយជនសង្ស័យចំនួន ០៣នាក់ ស្ថិតនៅចំនុចភូមិគ្លិះ ឃុំស៊ើង ស្រុកបរកែវ ក៍បានដេញចាប់ឃាត់ខ្លួនជនសង្ស័យខាងលើបានចំនួន ០១នាក់ រហូតដល់វេលាម៉ោង ០៩.០០នាទីព្រឹក ថ្ងៃដដែលបន្តឃាត់ខ្លួនជនសង្ស័យខាងលើបានចំនួន ០១នាក់ទៀត និងរត់គេចខ្លួនចំនួន ០១នាក់។ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងវត្ថុតាងចាប់យករួមមានៈ ម៉ូតូម៉ាកវ៉េវឆ្លាមពណ៍ខ្មៅគ្មានស្លាកលេខចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ប្រាក់រៀលចំនួន ៨៥,០០០រៀល, កន្ត្រៃកាត់ដែកចំនួន ០២, ខ្សែរភ្លើង […]
ឯកឧត្តមញ៉ែម សំអឿន អញ្ជើញបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ខេត្តរតនគិរី៖ដំណើរការប្រឡងយកវិញ្ញាបនបត្រថ្នាក់ ត្រី ទោ ឯក ទូទាំងខេត្តរតនគិរី សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥នៅមណ្ឌលប្រឡង អនុវិទ្យាល័យ ប៊ូថង ទេសអន្លុងក្រោមវត្តមាន ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមានការនិមន្តចូលរួមព្រះមេគណខេត្ត ព្រះអនុគណខេត្ត លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានកោតសរសើរដល់មន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ស្រុក-ក្រុង ជាពិសេសមន្ទីរធម្មការ និងសាសនាខេត្ត ដែលបានខិតខំប្រឹងប្រែង ចូលរួមជួយបណ្ដុះបណ្ដាលធនធានមនុស្ស ធនធានព្រះសង្ឃ សំដៅពង្រឹងគុណភាពវិស័យអប់រំ ពោលគឺលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព លទ្ធភាពនៃរាល់ចំណេះដឹងដែលមាន ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង ហើយត្រូវគោរពវិន័យក្នុងពេលប្រឡង និងត្រូវខិតខំបំពេញគ្រប់សំណួរដែលមានក្នុងវិញ្ញាសានីមួយៗគ្រប់ជ្រុងជ្រោយផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ដំណើរការប្រឡងនេះ ជាដំណាក់កាលមួយដ៏សំខាន់ ដែលមានរយៈពេលពេញមួយថ្ងៃប៉ុណ្ណោះ សម្រាប់បេក្ខសមណសិស្ស-បេក្ខជនគ្រប់ព្រះអង្គ-គ្រប់រូប ដែលបានខិតខំសិក្សារៀនសូត្រនាពេលកន្លងមក ដើម្បីធ្វើការរវាស់ស្ទង់ និងបង្ហាញអំពីសមត្ថភាព ចំណេះដឹងក្នុងការប្រឡងនេះ […]
កងរាជអាវុធហត្ថខេត្តក្រចេះយករថយន្តមួយគ្រឿងក្រសួងការពារជាតិបានផ្ដល់ឲ្យទៅកងរាជអាវុធហត្ថខេត្តក្រចេះដើម្បីការពារផលប្រយោជន៍របស់ជាតិ បើជាយកមកដឹកជញ្ជូនបទល្មើសព្រៃឈើទៅវិញ…
ខេត្តក្រចេះ៖ កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២៥ មានរថយន្តពណ៌ត្រេអ៊ី អ ហ ខេត្តក្រចេះពាក់ស្លាកលេខកងខេមរភូមិន្ទបានដឹកបទល្មើសព្រៃឈើចេញពីភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ។ ប្រជាពលរដ្ឋបានដាក់ចម្ងល់ថា ម្ដេចបានជាកងរាជអាវុធហត្ថខេត្តក្រចេះយករថយន្តពាក់ស្លាកលេខ3.8825 កងខេមរៈភូមិន្ទបានដឹកបទល្មើសយ៉ាងរំភើយជារៀងរាល់ថ្ងៃ បើប្រជាពលរដ្ឋដឹកបន្តិចបន្តួចចាប់នោះចាប់ អស់លោកអង្គុយលើច្បាប់បែរជាយកច្បាប់មកទ្រព្យក្តិតអង្គុយទៅវិញ។ អង្គភាពយើងខ្ញុំបានទំនាក់ទំនងតាមរយៈតេឡេក្រាមរបស់លោកសាក់ សារាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា ដឹកកូនក្រឡឹងយកមកធ្វើកញ្ចុះមានអ្វីឬ លោកបន្តទៀតថា ត្រូវហើយអរគុណ ទើបយើងមានប្រជាជីវៈច្បាស់លាស់។ ប្រជាពលរដ្ឋស្នើសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា ពិនិត្យមើលកូនចៅផងទាន៕ VID_20250104_182325_146.mp4 VID_20250104_182343_995.mp4
ឯកឧត្តម កែប ជុតិមា៖ រាជរដ្ឋាភិបាល មានឆន្ទះ មុះមុតនិងផែនការច្បាស់លាស់ក្នុងការ កសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់ សព្វគ្រប់ ពីព្រោះផ្លូវក្រវាត់ព្រំដែននេះមានសារៈសំខាន់ណាស់
ខេត្តរតនគិរី ៖ គណៈកម្មការទី៤នៃរដ្ឋសភានាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ និងលោកជំទាវ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥បានដឹកនាំប្រតិភូគណៈកម្មការទី៤ ដោយមានការ អមដំណើរពី ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី ព្រមទាំងប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត មួយចំនួនបាន អញ្ជើញចុះសំណេះ សំណាលជាមួយកងកំលាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា វៀតណាមក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស ខេត្តរតនគិរី។ ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម កែប ជុតិមា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខមានឆន្ទះ មុះមុត និងផែនការច្បាស់លាស់ក្នុងការ កសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់ ពីព្រោះផ្លូវក្រវាត់ព្រំដែននេះមានសារៈសំខាន់ណាស់។ ឯកឧត្តមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ បញ្ចប់ការកសាងផ្លូវក្រវាត់ព្រំដែនដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ យុទ្ធសាស្ត្រ ក្នុងគោលបំណង ពង្រឹងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ ។គំនិតផ្តួចផ្តើមនេះ ទទួលថវិកាពីមូលនិធិកសាហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលបាន ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការការពារ អធិបតេយ្យភាពជាតិ និងបង្កើតឱកាសសម្រាប់ធ្វើអោយមានកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់ព្រំដែនដាច់ស្រយាល ។ […]