ព័ត៌មានសន្តិសុខសង្គម

កងរាជអាវុធហត្ថខេត្តក្រចេះយករថយន្តមួយគ្រឿងក្រសួងការពារជាតិបានផ្ដល់ឲ្យទៅកងរាជអាវុធហត្ថខេត្តក្រចេះដើម្បីការពារផលប្រយោជន៍របស់ជាតិ បើជាយកមកដឹកជញ្ជូនបទល្មើសព្រៃឈើទៅវិញ…

ខេត្តក្រចេះ៖ កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២៥ មានរថយន្តពណ៌ត្រេអ៊ី អ ហ ខេត្តក្រចេះពាក់ស្លាកលេខកងខេមរភូមិន្ទបានដឹកបទល្មើសព្រៃឈើចេញពីភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ។

ប្រជាពលរដ្ឋបានដាក់ចម្ងល់ថា ម្ដេចបានជាកងរាជអាវុធហត្ថខេត្តក្រចេះយករថយន្តពាក់ស្លាកលេខ3.8825 កងខេមរៈភូមិន្ទបានដឹកបទល្មើសយ៉ាងរំភើយជារៀងរាល់ថ្ងៃ បើប្រជាពលរដ្ឋដឹកបន្តិចបន្តួចចាប់នោះចាប់ អស់លោកអង្គុយលើច្បាប់បែរជាយកច្បាប់មកទ្រព្យក្តិតអង្គុយទៅវិញ។

អង្គភាពយើងខ្ញុំបានទំនាក់ទំនងតាមរយៈតេឡេក្រាមរបស់លោកសាក់ សារាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា ដឹកកូនក្រឡឹងយកមកធ្វើកញ្ចុះមានអ្វីឬ លោកបន្តទៀតថា ត្រូវហើយអរគុណ ទើបយើងមានប្រជាជីវៈច្បាស់លាស់។

ប្រជាពលរដ្ឋស្នើសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា ពិនិត្យមើលកូនចៅផងទាន៕

VID_20250104_182325_146.mp4 VID_20250104_182343_995.mp4

Leave a Reply

Your email address will not be published.