ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រាជរដ្ឋាភិបាល បង្កើតក្រុមការងារ រៀបចំ-គ្រប់គ្រងការ ស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធខូតខាតពីជម្លោះព្រំដែន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនភៀសសឹកជាង ២ម៉ឺននាក់ទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ហើយនៅសល់ជនភៀសសឹកជាង ៥៧ម៉ឺននាក់ទៀត

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើគិតពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ មានជនភៀសសឹក ២០.១៦២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥៧៤.៣៨៣នាក់។ នេះបើយោងតាមចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។ បើតាម ក្រសួងមហាផ្ទៃ, វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយក្នុងដំណើរស្វែងរកសន្តិភាព ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស គាំទ្រជំហរដ៏មោះមុត និងច្បាស់លាស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ការអនុវត្តបទ ឈប់បាញ់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចុះជួបសួរសុខទុក្ខវីរកងទ័ព និងវីរនគរបាល កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃអង្គារ ទី៣០ ធ្នូ ២០២៥​ បានជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ​ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ តាមរយៈបណ្តាញសង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់ខ្លឹមដូចខាងក្រោម៖ «ថ្ងៃនេះរួមជាមួយនិងភរិយា​ ជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ​ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ សូមថ្លែងអំណរគុណ ចំពោះវីរភាពរបស់បងប្អូន វីរកងទ័ព​ និងវីរនគរបាលទាំងអស់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិការពារទឹកដីរបស់យើង និងសូមជូនពរដល់ បងប្អូនវីរកងទ័ព និងវីរនគបាលរងរបួស ដែលកំពុងសម្រាកព្យាបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បេីយ​ និងមានសុខភាពល្អមាំមួនឡើងវិញ​ ដើម្បីអាចត្រឡប់ទៅបំពេញភារកិច្ច និងត្រឡប់ទៅលំនៅដ្ឋានវិញ។ ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូពេទ្យអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានសហការ ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនយ៉ាងយកចិត្តទុកដាក់ ចាប់ពីមន្ទីរពេទ្យនៅមូលដ្ឋាន រហូតបន្តព្យាបាលមកដល់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ»៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទីតាំងតាមជើងភ្នំរហាវ ក្លាយជាតំបន់រុករករ៉ែមាសខុសច្បាប់ ក្រោមការបើកដៃពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធនៅតំបន់នោះ

ខេត្តមណ្ឌលគីរី៖ ទីតាំងនៃការរុករករ៉ែមាសខុសច្បាប់ជាច្រើនកន្លែងនៅចំណុចរហាវ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច បាននឹងកំពុងធ្វើសកម្មភាព រករករ៉ែមាសជារៀងរាល់ថ្ងៃក្រោមការសម្របសម្រួលបើកដៃពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធនៅតំបន់នោះ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលកំពុងធ្វើសកម្មភាពរុករករ៉ែមាសនៅតំបន់ទីតាំងខាងលើបានឲ្យដឹងថា សកម្មភាពនៃការរុករករ៉ែ នៅម្ដុរហាវ មានប្រមាណជា២០គ្រួសារ ដែលពលរដ្ឋអ្នកធ្វើការរុករករ៉ែទាំងនោះមួយចំនួនមកពីតាមបណ្ដាឃុំស្រុកផ្សេងៗនៅខេត្តក្រចេះ និងមួយចំនួនទៀតជាប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្ទង់ នៃស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ហើយការរុករក មាសនៅតំបន់នោះគឺធ្វើឡើងទាំងខែប្រាំង និងខែវស្សា ខុសត្រង់ថានៅរដូវខែវស្សាគឺសម្បូរទឹកមានប្រជាពលរដ្ឋជាច្រើនផ្សេងទៀតបានចូលទៅធ្វើសកម្មភាពរុករករ៉ែ នៅតំបន់ផ្សេងៗពីនោះជាច្រើនទៀត ដោយឡែកនៅខែប្រាំង នេះដោយសារមានការខ្វះខាតទឹកប្រើប្រាស់នៅសេះសល់តែមួយចំនួនប៉ុណ្ណោះដែលនៅបន្តសកម្មភាពនៅតាមអូរ ក្នុងព្រៃជើងភ្នំរហាវ ។ ពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរុករករ៉ែ នៅតំបន់នោះបានបង្ហើមឲ្យដឹងថា បច្ចុប្បន្នពិបាករកលុយមិនសូវបានទេ ម៉ាស៊ីនសាំងតូចៗរកមាសបានមួយថ្ងៃត្រឹមតែ មួយហ៊ុនពីហ៊ុនប៉ុណ្ណោះ តែរាល់ការចំណាយច្រើនសម្រាប់តែមន្ត្រីបរិស្ថាន មានមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំព្រិច ក៏មកយកលុយ មន្ត្រីបរិស្ថានស្នាក់ការទួលចំបក់ ស្ថិតនៅក្នុងដែនជំជម្រកកែវសីមា ក៏មកយកលុយ រួមនិងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធជាច្រើនផ្សេងទៀត ។ ប្រភពបន្តថា មន្ត្រីបរិស្ថានតម្រូវឲ្យពួកគាត់ជាអ្នករុករករ៉ែមាស បង់លុយទៅឲ្យក្នុងមួយទីតាំង10 ម៉ឺនរៀលក្នុង១ខែ សម្រាប់អ្នកបូមម៉ាស៊ីនសាំងតូចៗ តែសម្រាប់អ្នកបូមម៉ាស៊ីនខ្នាតធំគឺបង់លុយប្រចាំខែមួយខែ 40 ម៉ឺនរៀល ទាំងមន្ត្រីដែលជម្រកសត្វព្រៃភ្នំព្រិចនិងដែនជម្រកសត្វព្រៃកែវសីមា ក្រៅពីនោះនៅមានសមត្ថកិច្ចជំនាញពាក់ព័ន្ធជាច្រើនផ្សេងទៀតទៅតាមការចរចាសម្របសម្រួលគ្នា។ ប្រភពបន្តថាសម្រាប់ក្រុមគ្រួសារដែលមានលទ្ធភាពនិងប្រើប្រាស់គ្រឿងម៉ាស៊ីនធំៗសម្រាប់ការរុករករ៉ែមាសនៅទីតាំងនោះ ពួកគាត់ ជាអ្នកចេញមុខសម្របសម្រួលប្រមូលលុយពីតាមរណ្ដៅរ៉ែមាសផ្សេង ទៀតយកឲ្យចាត់ចែងជាមួយនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ហើយនៅពេលចុងខែម្ដងៗគឺពួកគាត់ប្រមូលប្រជាពលរដ្ឋដែលធ្វើសកម្មភាពរុករករ៉ែមាសទាំងនោះ មកជួបជុំគ្នានៅក្នុងភូមិរហាវដើម្បីប្រមូលថវិកាយកទៅចាត់ចែងសម្រាប់សមត្ថកិច្ចពាក់ព័ន្ធទាំងនោះ ។ ពាក់ព័ន្ធនឹងករណីនេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងមហាផ្ទៃ ៖ ជនភៀសសឹក ១៤.៩៦៣នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មានជនភៀសសឹក ១៤.៩៦៣នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥៩៦.៩២៦នាក់ ក្នុងនោះស្ត្រី ៣១១.៥៩៩នាក់ និងកុមារ ១៨៧.៥៩៧នាក់។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាព ក្រោយបទឈប់បាញ់ គិតពីម៉ោង១រសៀល ដល់ ម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ។ បេីតាមសេចក្ដីប្រកាសដដែល, គិតចាប់ពីម៉ោង ១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋ នៅខេត្តរតនគិរី បាននិមន្ត និងចូលរួមជួបជុំគ្នា រៀបចំពិធីបួងសួងសុំសុខសន្តិភាព សម្រាបព្រះរាជាណាចក្រកម្ពុជា

ខេត្តរតនគិរី ៖ ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គម នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋនៅខេត្តរតនគិរី បាននិមន្តជួបជុំគ្នា ដើម្បីរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា នៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុង ភូមិភ្នំស្វាយ សង្កាត់ឡាបានសៀក ក្រុងបានលុង។ គោលបំណងនៃការជួបជុំគ្នានាឱកាសនេះ គឺដើម្បីរួមគ្នាបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និងស្ថិរភាព កើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈម នឹងសង្គ្រាមជាមួយនឹងយោធាថៃ និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាព ដោយសន្តិវិធី និងធម៌អហិង្សា។ ការនិមន្ត ចូលរួមបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការរួបរួម និងការឯកភាពរបស់ប្រជាជនខ្មែរ ក្នុងការគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល បងៗកងទ័ព ព្រមទាំងការឈរលើឆន្ទៈរួមក្នុងការបដិសេធសង្គ្រាម មិនគាំទ្រអំពើហិង្សា និងការស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រជា ជនប្រទេសទាំងពីរ តាមគោលការណ៍អហិង្សា មនុស្សធម៌ និងសាកលភាពសាសនា។ ក្នុងពិធីសាសនានាឱកាសនេះ ក៏មានកិច្ចឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ ដែលនេះជាការបង្ហាញក្តីគោរព និងការចងចាំមិនរលត់ចំពោះវីរភាព រួមទាំងការលះបង់ដ៏ធំធេងបំផុតសម្រាប់ជាតិ មាតុភូមិ។ ក្រៅពីកិច្ចសាសនា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្ពុជា ពុំបានបង្ហោះយានគ្មានមនុស្សបើកជាង ២៥០គ្រឿង ចូលរំលោភដែនអធិបតេយ្យរបស់ថៃទេ

ភ្នំពេញ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានលើកឡើងថា «ខ្លួនរកឃើញយានគ្មានមនុស្សបើក(UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជាចូលមករំលោភក្នុងដែនអធិបតេយ្យរបស់ថៃ»។ ក្រសួងការពារជាតិកម្ពុជា សូមច្រានចោលចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាទាំងស្រុង។ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។ ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ព្រមទាំងរដ្ឋបាលខេត្តជាពិសេសបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានចេញសេចក្តីណែនាំ ពង្រឹងនិងហាមឃាត់មិនឱ្យធ្វើសកម្មភាពបង្ហោះយានគ្មានមនុស្សបើក(ដ្រូន)គ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការបង្ហោះដ្រូននេះកើតឡើងឡើយ៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងការពារជាតិ ហាមការបង្ហោះដ្រូនគ្រប់ប្រភេទនៅទូទាំងប្រទេស ពិសេសខេត្តជាប់ព្រំដែនថៃ

ភ្នំពេញ៖ ក្រសួងការពារជាតិ បានចេញសេចក្ដីណែនាំរឹងបន្ដឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាតគ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។ ក្នុងសេចក្ដីណែនាំបានបញ្ជាក់ថា៖ ទី១៖ ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដូ្រន) គ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត នៅ ក្នុងរាជធានី ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនដែលមានដូចជាខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន ទី២៖ ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដូ្រន) ដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិ នឹងត្រូវទទួលទោសតាមច្បាប់កំណត់ ទី៣៖ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស បញ្ជាការដ្ឋានការពារអាកាស ដោយសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដូ្រន) ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ក្នុងករណីចាំបាច់អង្គភាពទ័ពអាចឆ្លើយតប រួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំង1S (Anti-Drone System)៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រមុខការទូតកម្ពុជា-ថៃ និងចិន ជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំត្រីភាគី នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយជម្លោះព្រំដែន

ភ្នំពេញ៖ ក្រោមការសម្របសម្រួលរបស់ភាគីចិន,ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយរដ្ឋមន្រ្តីការបរទេសថៃ និង លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាព្រំដែន។ កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញ ការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។ កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ធ្វើឡើងខណៈដែលកម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥តទៅ។ តាមសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ ភាគីទាំងពីរនឹងរក្សាការឈរជើងនៅទីតាំងដែលខ្លួនឈរជើង នាបច្ចុប្បន្ន និងអត់ធ្មត់រយៈពេល៧២ម៉ោង ខណៈដែលភាគីថៃ សន្យាថានឹងដោះលែងយោធិនទាំង១៨នាក់ ដែលថៃចាប់ខ្លួនផងដែរ៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រសួងបរិស្ថាន ណែនាំឱ្យការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ នារដូវប្រាំង

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចេញសេចក្ដីណែនាំស្ដីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា នៅរដូវប្រាំងមានសភាពក្តៅ ហួតហែង ស្ងួតខ្លាំង ជាកត្តាងាយបង្ក នូវភ្លើងឆេះព្រៃ។ បើតាមសេចក្ដីណែនាំ ក្រៅពីបាតុភូតធម្មជាតិ ដែលអាចបង្កឱ្យមាន ភ្លើងឆេះព្រៃ ប្រការដែល គួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើង ដោយសារសកម្មភាព របស់មនុស្សផ្ទាល់។ កត្តាចម្បងដែល បង្កឱ្យមានភ្លើងឆេះព្រៃ ញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំង លំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើង នៅក្នុងព្រៃដោយការធ្វេសប្រហែស របស់មនុស្ស។ល។ ក្រសួងបរិស្ថាន បានកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការ បាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលអាចបង្កឱ្យមាន ការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។ ដោយសង្កេតឃើញបញ្ហាប្រឈមទាំងនេះ ក្រសួងបរិស្ថាន បានធ្វើការណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន រួមទាំងសហគមន៍ តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តវិធានការដូចជា […]