បន្ទាប់ពីទទួលបានសេចក្តីសម្រេច រួចមក ឯកឧត្តម ញ៉ែម សំអឿន បានប្តេជ្ញាគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសគោលការណ៍ និងសេចក្តី សម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ទូទាំងប្រទេស។ ធ្វើជាសេនាធិការជូន គណៈកម្មាធិការ អ.ន.ក. ថ្នាក់កណ្តាល និងគណៈកម្មាធិការ អ.ន.ក. ខេត្ត រក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ស្មារតី ទទួលខុសត្រូវរួម។ ពង្រឹងការដឹកនាំ រចនាសម្ព័ន្ធ និងរៀបចំបង្កើតលេខាធិការដ្ឋាន ដើម្បីជាសេនាធិការ ដោះស្រាយការងារប្រចាំថ្ងៃរបស់ អ.ន.ក.ខេត្ត។ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាព របស់បងប្អូនជាសមាជិក ដោយ ជម្រុញការចុះក្តាប់ជាប់នូវស្ថានការណ៍ និងជីវភាពរស់នៅជាក់ស្តែង ព្រមទាំងផ្តល់ ការគាំទ្រចំពោះសមាជិកដែលជួបការខ្វះខាត កំពុងមានជំងឺ ឬត្រូវការ ការជួយអន្តរ គមន៍នានា។ យកចិត្តទុកដាក់ខ្ពស់ចំពោះការងារបេឡាមរណសង្គ្រោះ ដើម្បីផ្តល់ការឧបត្ថម្ភ ដល់ គ្រួសារសមាជិកដែលបានទទួលមរណភាព បានទាន់ពេលវេលា សំដៅរួមចំណែក សម្រាលទុក្ខលំបាករបស់ពួកគាត់។ ធានាបែងចែក គ្រប់គ្រង និងប្រើប្រាស់ ថវិកាភាគទាន ថវិកា និងទ្រព្យសម្បត្តិផ្សេងៗ ទៀត របស់ អ.ន.ក ខេត្ត បានត្រឹមត្រូវ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ស្របតាមការកំណត់របស់គណៈអិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាល អ.ន.ក.។ ចូលរួមឱ្យបានខ្ជាប់ខ្ជួនជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រគោល នយោបាយ នានា ពាក់ព័ន្ធនឹងការគាំពារដល់អតីតយុទ្ធជន និងនិវត្តជន៍ ជាពិសេស ការផ្តល់នានា ពាក់ព័ន្ធ របបសន្តិសុខសង្គម និងសេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ ប្តេជ្ញាអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ប្រធានព្រឹទ្ធសភា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ក្នុងឱកាសប្រារព្ធពិធីបើកមហាសន្និបាតវិសាមញ្ញ តំណាងសមាគម អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនិងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាន អ.ន.ក. ក្នុងឱកាសប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជន កម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តម គន់ គីម មានប្រសាសន៍រម្លឹកថា គោលបំណងចម្បងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម មានចក្ខុវិស័យវែងឆ្ងាយគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាកឱ្យទទួលបានអត្ថប្រយោជន៍ ដោយសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកតស៊ូ ពលី និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា និងជាកម្លាំងសាមគ្គីមួយដ៏រឹងមាំដែលបានរួមចំណែកការពារជាតិ ស្ថាបនា និងអភិវឌ្ឍន៍ជាតិមកទល់ពេលបច្ចុប្បន្ន។ ឯកឧត្តម គន់ គីម បានណែនាំដល់គណៈកម្មាធិការសមាគមខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការប្រគល់ភារកិច្ចរបស់ថ្នាក់ដឹកនាំសមាគម សំដៅធ្វើយ៉ាងណាឱ្យសមាជិកជាអតីតយុទ្ធជន និងនិវត្តជនទាំងអស់ទទួលបានការលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរឡើង។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានប្រគល់ជូនសម្ភារៈជូនសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តរតនគិរី មានដូចជាកំព្យួរទ័រ ១១គ្រឿង.ម៉ាសុីនព្រីន១.សៀវភៅ កម្រងឯកសារ លិខិតគតិយុត្ត ចំនួន១០០ក្បាលផងដែរ៕












