ព័ត៌មានសន្តិសុខសង្គម

លើករណី ប៉ុនប៉ង ឃាតកម្ម(បង្កឡើងដោយក្រុមM.Y ឫ ម៉ាក់យ៉ា)​ នៅត្រង់​ចំណុច​ភូមិ​ថ្មី​ សង្កាត់ឡាបានសៀក​ ក្រុង​បាន​លុង


លើករណី ប៉ុនប៉ង ឃាតកម្ម(បង្កឡើងដោយក្រុមM.Y ឫ ម៉ាក់យ៉ា)​ នៅត្រង់​ចំណុច​ភូមិ​ថ្មី​ សង្កាត់ឡាបានសៀក​ ក្រុង​បាន​លុង

ខេត្ត​រតនគិរី​ ៖ វេលាម៉ោង​ ១៦​ និង​៤៥នាទី​ ថ្ងៃ​ទី​០៣​ ខែ​ឧសភា​ ឆ្នាំ​២០២៥នេះ អធិការដ្ឋាននរគបាលក្រុងបានលុង​សហការជាមួយ​ប៉ុស្តិ៍​ឡា បានសៀក​ និង​ប៉ុស្តិ៍​បឹង​កន្សែង​។

ដោយមានការសម្របសម្រួល ដឹកនាំនីតិវិធីពីលោកមុត សម្បត្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។
ចាប់ឃាត់ខ្លួនបាន​ ក្រុមក្មេងតំនើង
+អំពី​អង្គ​ហេតុ​: ដេញកាប់កាត់សាញ(អោយតែគេមើលមុខក្រុមខ្លួន)
​ នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង៥០នាទី កម្លាំងជំនាញយុត្តិធម៌ក្រុងបានលុង បានទទួលពាក្យណ្តឹងពីជនរងគ្រោះឈ្មោះ កុយ ចាន់ថា  ភេទ​ ប្រុស អាយុ​ ២០ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ប្ដឹង​រាយការណ៍​មកសមត្ថកិច្ចយេីងថាមានឈ្មោះ ជា ណុច ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ និងបក្ខពួកបានធ្វើសកម្មភាពដេញកាប់ប្រហារ​ និង​គប់​ដោយ​កាំបិត​បុ័ង​តោមកលេីខ្លួនតែមិនត្រូវ​ និងមិនបណ្ដាលរងរបួសឡើយ ក្រោយពីធ្វើសកម្មភាពរួចឈ្មោះ ជា ណុច និង​បក្ខពួកបាននាំគ្នារត់គេចខ្លួន។  លុះដល់វេលាម៉ោង២២ និង០០នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ ក៏ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបានលុងធ្វើការឃាត់ខ្លួន​ឈ្មោះ​ បូ​ រិទ្ធី​ ភេទ​ ប្រុស​ អាយុ​ ១៦ឆ្នាំ​ ដែលជា​បក្ខពួក​ យកមកសាកសួរនៅ​អធិការដ្ឋាននគរបាលក្រុងបានលុង។

ក្រោយធ្វេីការសាកសួររួចជនសង្ស័យឈ្មោះ បូ រិទ្ធី បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានចូលរួម​ធ្វើ​សកម្មភាព ប៉ុនប៉ងឃាតកម្ម (បង្ករឡើងដោយក្រុមក្មេងទំនើង) ពិតប្រាកដមែន។
-មូលហេតុ:​ដេញកាប់កាត់សាញ(អោយតែគេមើលមុខក្រុមខ្លួន)
+អត្តសញ្ញាណ​ជនសង្ស័យដូចក្រោម​៖
-ឈ្មោះ​ បូ រិទ្ធី ភេទ​ ប្រុស អាយុ​ ១៦ឆ្នាំ​ ជនជាតិ​ ខ្មែរ សញ្ជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដទីលំនៅសព្វថ្ងៃភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
អត្តសញ្ញាណជនរងគ្រោះ ឫដើមបណ្តឹង ឈ្មោះ កុយ ចាន់ថា ភេទប្រុស​ អាយុ ២០ ឆ្នាំ ជនជាតិ​ ខ្មែរ ស្ថិតនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង មុខរបរ សិស្ស។
+សម្ភារៈដកហូតរួមមាន
-កាំបិតប៉័ងតោ ប្រវែង ០,៣៤​ Cm មុខកាត់ ០,១៨ Cm។

បច្ចុប្បន្ន​ជនសង្ស័យ  រួមទាំងវត្ថុតាងខាងលើ ត្រូវ​បានរក្សាទុក និង​ឃាត់ខ្លួនបណ្ដោះអាសន្ន​នៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ ដេីម្បី​ធានា​ដល់​ការ​ស្រាវជ្រាវ ស្វែងរក​បក្ខពួក​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​រតនគីរី​ ចាត់ការ​តាម​នីតិវិធី​៕

Leave a Reply

Your email address will not be published.