ខេត្តរតនគិរី ៖ នៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៥ ក្រុមការងារមន្ត្រីជំនាញបរិស្ថានចំនួន០២រូបដឹកនាំដោយ លោក វ៉េង ម៉េងឡុងប្រធានក្រុមល្បាត នៃទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ បានចូលរួមជាមួយគណៈបញ្ជាការឯកភាពស្រុកអូរយ៉ាដាវដឹកនាំដោយលោក ហ្លីន ត្វាន អភិបាលរង នៃរបាលស្រុកអូរយ៉ាដាវ ជាប្រធានក្រុមការងារ បានសហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ កម្លាំង នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងកម្លាំងយោធាសឹករងស្រុកបញ្ជាការ(គ) កំលាំងប៉ុស្តិ៍របាលឃុំយ៉ាទុង បានចុះស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកប្រមូលសន្និធិផលអនុផលព្រៃឈើ នៅចំណុចភូមិសាស្រ្ដភូមិដរធំឃុំយ៉ាទុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងឧទ្យានជាតិអូរយ៉ាដាវ។
ជាលទ្ធផល:ក្រុមការងារបានធ្វើកំណត់ហេតុដកហូតវត្ដុតាងឈើប្រភេទបង្គោលរបង អារ និងជ្រៀកជា៣ជ្រុងចំនួន ០៤ទីតាំង មានប្រវែង១.៦០ម៉ែត្រ ឈើខាងលើកមានប្រភេទឈើផ្ចីក និងឈើសុក្រម ដែលជនមិនស្គាល់មុខបានលួចដឹកដោយគោយន្តកែឆ្នៃយកមកទម្លាក់ទុកចោលនៅចំណុចស្ថិតនៅភូមិដរធំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មាននិយាមកា
១ .និយាមកា៧៦១៩១៨-១៤៩៧៤០៥
២.និយាមកា៧៦២០១០-១៤៩៧៣៩៣
៣ .និយាមកា៧៦២០៩៨-១៤៩៧៣៧៩
៤ .និយាមកា៧៦១៨៨៣-១៤៩៧៤០៦ សរុប៤ ទីតាំង (មិនទាន់បានរាប់ចំនួន )
បច្ចុប្បន្ន: ក្រុមការងារបានដឹកជញ្ជូនឈើវត្ថុតាងខាងលើយកទៅរក្សារទុកនៅទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ និង បន្តស្រាវជ្រាវរកសាវតាជនសង្ស័យ ដើម្បីចងក្រងឯកសារ បញ្ជូនសំណុំរឿងទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់ស្ដីពីក្រមបរិស្ថាននិងធនធានធម្មជាតិ៕