ព័ត៌មានសន្តិសុខសង្គម

ឈ្មួញឈើដុះស្លែ ឈ្មោះផល ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ ចាប់បង្ក្រាបឈើ ដែលកំពុងដឹកជញ្ជូនខុសច្បាប់

ខេត្តរតនគិរី៖ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ ពីលោក នូ ថេ អភិបាល នៃគណៈអភិបាលស្រុកលំផាត់ នាល្ងាចថ្ងៃទី ១ខែវិច្ឆិកាឆ្នាំ ២០២៤វេលាម៉ោង ៥:និង ១៤នាទី កម្លាំងអធិការនៃអធិការដ្ឋាននគរបាលស្រុកលំផាត់ បានធ្វើកិច្ចប្រតិបត្តិការចាប់បង្ក្រាបគោយន្តកន្ត្រៃដឹកជញ្ជូនឈើខុសច្បាប់ ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃ ដើម្បីយកទៅស្តុបទុក មួយកន្លែងទៀត ដើម្បីដឹកចេញ នៅពេលយប់ ដែលជាប្រភេទឈើលេខមួយ 5×12 ប្រវែង 10 ម៉ែត្រចំនួន 17 ដើម បានឃាត់ទុកនៅនឹងកន្លែង នឹងបានចាប់ឃាត់ឈើដែលមេឈ្មួញឈ្មោះផល បានដឹកជញ្ជូនយកទៅស្តុបទុក នៅទីតាំងមួយកន្លែងទៀតស្ថិតនៅភូមិ ឃុំលាង ស្រុកលំផាត់ខេត្តរតនគិរី ។
ឈើស្ទប់ទុកនៅចំណុចក្នុងដីរបស់ក្រុមហ៊ុនម្កុដពេជ្រ ដែលជាប្រភេទឈើលេខ 1 ទំហំមុខកាត់ 5×12 ប្រវែងប្រហែល 10 ម៉ែត្រចំនួន 20 ដើមនិងប្រភេទឈឺប្រណិតសុក្រមទំហំ 15×15 ប្រវែង 4 ម៉ែត្រទៅ 5 ម៉ែត្រចំនួន 5 ដើម
សរុបចំនួន 5×12 ចំនួន 37
ដើម
ឈើ15×15 ចំនួន 5 ដើមផងដែរ។

លោក ផល ជាម្ចាស់ឈើបានឲ្យអ្នកសារព័ត៌មានយើងដឹងថា ឈើខាងលើនេះពិតជារបស់លោកពិតប្រាកដមែន លោកបន្តថាក្នុងរដូវវស្សាដឹកបានបន្តិចបន្តួច មិនបានដឹកច្រើនទេ។ ការដឹកជញ្ជូនខាងលើលោកមិនបានសុំការអនុញ្ញាតពីមន្ត្រីជំនាញឬសមត្ថកិច្ចខាងណានោះដែរ។

បើយោងតាមការលើកឡើងពីរប្រជាពលរដ្ឋរស់នៅដីចម្ការក្រុមហ៊ុនបានឲ្យដឹងថា លោកផលដឹកឈើជាប្រចាំខែឆ្នាំតែម្ដង ការដឹកជញ្ជូនធ្វើឲ្យខូចខាតផ្លូវរបស់ក្រុមហ៊ុនទៀតផងដែរ។

វត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចស្រុកលំផាត់និងប៉ុស្តិ៍នគរបាលការលែង ដើម្បីបញ្ជូទៅសាលាស្រុកលំផាត់ចាត់ការតាមនិតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.