ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលស្រុកកោះញែកបានរៀបចំពិធីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក ង ខ្នាតតូចជាលក្ខណៈប្រពៃណីឆ្នាំ២០២៤

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកកោះញែក បានរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកប្រពៃណីជាតិ ដែលមានរយៈពេល១ថ្ងៃ ដើម្បីបង្ករភាពសប្បាយជូនប្រជាពលរដ្ឋទូទាំងស្រុកកោះ ញែក ។

ពិធីនេះប្រារព្ធ ក្រោមអធិបតីភាព លោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក លោក សី ទូច អភិបាលនៃខណៈអភិបាលស្រុកកោះញែក និងមានការអញ្ជើញចូលរួមពី សំណាក់ សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយករដ្ឋបាលស្រុក នាយករងរដ្ឋបាលស្រុក លោក លោកស្រី ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងអង្គភាពជុំវិញស្រុកផងដែរ ។

នៅក្នុងពិធីនេះផងដែរ សង្កេតឃើញថា កីឡាករកីឡាការិនី អុំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ បានអញ្ជើញចូលរួមទស្សនា យ៉ាងច្រើនកុះករ មកលេងកម្សាន្ត ការប្រណាំងទូក ដែលប្រព្រឹត្តទៅនៅចំណុចទំនប់អូរប្រង់ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

Leave a Reply

Your email address will not be published.