ព័ត៌មានសន្តិសុខសង្គម

រថយន្ត វ៉េអង សណ្តោងរុឺម៉ក មួយគ្រឿង លួចដឹកជញ្ជូនឈើខុសច្បាប់ ត្រូវកម្លាំងសមត្ថកិច្ច ចាប់បង្ក្រាបប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើ !

 

ខេត្តរតនគិរី៖កាលពីរសៀលថ្ងៃទី២១ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២ និង ០០នាទី ដោយមានការសម្របសម្រួល និតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ស្នងការនៃស្នងការដ្ឋាន នគបាលខេត្តរតនគិរី បានចុះឃាត់រថយន្តម៉ាក្សវ៉េអង សណ្ដោងរុឺម៉កមួយគ្រឿងដែលមានក្បាលពណ៌ ស ពាក់ស្លាកលេខ (ក្រចេះ 3A-1000) និង ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ (ភ្នំពេញ 4A-1352) ពាក់ព័ន្ធនឹងការលួចដឹកជញ្ជូនផលអនុផលព្រៃឈើមួយចំនួនខុសច្បាប់ ស្ថិតនៅ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ។

លោក គឹម ហ៊ុយ ដែលជាម្ចាស់រថយន្ត និង ជាម្ចាស់ឈើ បានប្រាប់មកដល់ក្រុមអ្នកសារព័ត៌មានយើងឲ្យដឹង នៅព្រឹកថ្ងៃទី២២ខែតុលា ឆ្នាំ ២០២៤ នៅក្នុងបរិវេណរដ្ឋបាលព្រៃឈើខេត្តរតនគិរី ថា: ខ្លួនពិតជាបានបង្កប់ឈើខុសច្បាប់មួយចំនួនពិតប្រកដមែន ។ ដោយនៅក្នុងទ្រុងរថយន្តវ៉េអងរបស់លោកបានដាក់ឈើស្វាយចន្ទី ដោយឡែកនៅផ្នែកខាងក្រោមវិញគឺ: មានលួចដាក់បង្កប់ ឈើ មួយចំនួន ដែលជាប្រភេទឈើ ផ្ចឹក និង ឈើសុក្រម សរុបចំនួន:១២ដើម ដែលមានមុខកាត់ ១៥x១៥មម ប្រវែង ៣.៥០ម៉ែត្រ ទៅ ៤ម៉ែត្រ ។


លោកបញ្ជាក់បន្ថែមថា : នេះជាលើកទី ២ ហើយ ដែលលោកបានដឹកជញ្ជូនឈើខុសច្បាប់ ចេញពីទឹកដី ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី យកឆ្ពោះទៅកាន់ខេត្តកំពង់ចាម នោះ ។

បច្ចុប្បន្នរថយន្ត ខាងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច របស់ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ប្រគល់ឲ្យទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បី ត្រួតពិនិត្យ(រើឈើស្វាយចន្ទី)ចេញដើម្បីអោយដឹងថា: ឈើខុសច្បាប់ដែលលួចលាក់ដាក់បង្កប់នៅផ្នែកខាងក្រោម មានចំនួនប៉ុន្មានអោយពិតប្រាកដនោះ ដើម្បីចាត់ការតាមតិវិធីច្បាប់ ។ ដោយឡែកជនសង្ស័យឈ្មោះ គឹម ហ៑ុយ ដែលបានអះអាងថា: ជាម្ចាស់រថយន្ត និងម្ចាស់ឈើខុសច្បាប់ខាងលើ មិនត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួននោះទេ។

ទោះបីជាយ៉ាងនេះក៏ដោយ រហូតមកដល់ម៉ោងនេះអង្គភាពសារព័ត៌មានយើងមិនទាន់ទទួលបានរបាយការណ៍ជាក់លាក់ណាមួយ ពីជំនាញសមត្ថកិច្ចពាក់ព័ន្ធស្ដីពី: ចំនួនឈើ ខុសច្បាប់ ពិតប្រាកដ ដែលក្រុមឈ្មូញបាន
លួចដាក់បង្កប់នៅក្នុង រុឺម៉ករថយន្ត
វ៉េអងខាងលើនោះនៅឡើយទេ។

ចំណែកលោក លីសុផាន ដែលមានតួរនាទីជាអនុប្រធានមន្ទីរកសិកម្មខេត្តរតនគិរី ទទូលបន្ទុកត្រួតពិនិត្យកិច្ចការ បទល្មើសខាងលើ អង្គភាពសារពត៌មានយើង មិនអាចសុំការបញ្ជាក់បានទេ ដោយទូរស័ពរបស់លោក ខលចូល ប៉ុន្តែគ្មានអ្នកទទួល៕

Leave a Reply

Your email address will not be published.