ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជម្រុញអោយគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តរតនគិរី បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព អោបានកាន់តែមានប្រសិទ្ធភាព

ខេត្តរតនគិរី៖ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានជំរុញ ឱ្យ គណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្តរតនគិរីគ្រប់ថ្នាក់បន្តពង្រឹង ការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែ មានប្រសិទ្ធភាព និងស្របតាមចក្ខុវិស័យ របស់ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង រាល់សកម្មភាព ដែលបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ។ ការជម្រុញនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម អញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរីដែលបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នាសាលប្រជុំអគារDសាលាខេត្តរតនគិរី។

ឯកឧត្តម ប៉ាវ ហមផាន បន្តថា កិច្ចប្រជុំ ដូចគ្នានេះត្រូវរៀបចំធ្វើឡើងទូទាំងប្រទេស ដោយក្រុមការងារ ត្រួតពិនិត្យ និងជម្រុញ ការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងគោលបំណង ត្រួតពិនិត្យវាយតម្លៃ នូវការ អនុវត្តគោលនយោបាយ
នេះ និងដើម្បី កៀរគរ ការចូលរួម ពីគ្រប់ ភាគី ពាក់ព័ន្ធ ទាំងអស់ ក្នុងការអនុវត្ត គោលនយោ បាយ នេះ ឱ្យមាន ប្រសិទ្ធភាព ស្របតាម ឆន្ទៈ និងការប្តេជ្ញា ចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់ សុខសុវត្ថិភាព សុខុមាលភាព សេវាសាធារណៈ និងការទប់ ស្កាត់ នូវគ្រោះ មហន្តរាយផ្សេងៗ។ ហើយ
គោលនយោបាយ នេះបានពង្រីក វិសាលភាព ជាបន្តបន្ទាប់ ពីការទទួលខុស ត្រូវ អនុវត្ត តែក្នុងក្រប ខ័ណ្ឌក្រសួងមហាផ្ទៃ ទៅជាគោលនយោបាយ មួយ ដែលមានការ ទទួលខុសត្រូវ និងការចូលរួម អនុវត្ត ពីក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល។

ឯកឧត្តមបញ្ជាក់ ថាការពង្រីក វិសាលភាព និងលើក កម្រិត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺជាការឆ្លុះបញ្ចាំង នូវ ឆន្ទៈ និងការប្តេជ្ញាចិត្ត ខាងនយោបាយ ដ៏មោះមុត របស់ រាជរដ្ឋាភិបាល សម្រាប់ រយៈពេល ពីមធ្យម ទៅរយៈពេល វែង។ជាពិសេស គោលនយោបាយ នេះក៏ជាផែនទីបង្ហាញ ផ្លូវ ក្នុងការបំផុសចលនាឱ្យមានការចូលរួម ក្នុងការប្រយុទ្ធប្រឆាំង ដាច់ខាត នូវ រាល់សកម្មភាព ដែលបង្ក ឱ្យមាន អសន្តិសុខ ដល់សង្គមជាតិ ជាពិសេស ការជួញដូរ ប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ ល្បែង ស៊ីសង ខុសច្បាប់ ការជួញ ដូរមនុស្ស អំពើ លួច ឆក់ប្លន់ ព្រមទាំងបទល្មើសផ្សេងៗទៀតនៅក្នុងសង្គម។

បន្ថែមពីនេះ ឯកឧត្តម រដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលកន្លងមករបស់រដ្ឋបាលខេត្តរតនគិរី និងបានជំរុញ ឱ្យគណៈ បញ្ជាការ ឯកភាព រដ្ឋបាលខេត្តរតនគិរី គ្រប់ថ្នាក់ ត្រូវបន្ត និងពង្រឹង ការផ្សព្វផ្សាយគោលនយោ
បាយ នេះ ដល់ មន្ត្រី រាជការ ស៊ីវិល កងកម្លាំង មានសមត្ថកិច្ច គ្រប់ថ្នាក់ រដ្ឋបាល ឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានាដើម្បីលើក
កម្ពស់ការយល់ដឹង និងការចូលរួម ក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព ប្រកបដោយ ប្រសិទ្ធភាព និងទទួលបាន លទ្ធផល ល្អប្រសើរ។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី បានថ្លែង អំណរគុណ ដល់គ្រប់ ភាគីពាក់ព័ន្ធទាំងអស់ដែលខិតខំអនុវត្តតួនាទី ភារកិច្ច ក្នុងការថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សា
ធារណៈ ការទប់ស្កាត់ នូវបទល្មើសនានា ការផ្តល់ សេវា សាធារណៈ ការដោះស្រាយ វិវាទ និងអំពាវ នាវបន្តខិតខំរួមគ្នាជម្រុញ ការអនុវត្តឱ្យកាន់តែមាន
ប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត៕

Leave a Reply

Your email address will not be published.