ព័ត៌មានសន្តិសុខសង្គម

មនុស្ស មានស្មារតីមិនគ្រប់គ្រាន់ ម្នាក់បានដើរដួលធ្លាក់ជ្រោះស្លាប់ខ្លួនឯង

ខេត្តមណ្ឌលគិរី៖នាវេលាម៉ោង ០៨និង ៣០នាទីព្រឹកថ្ងៃទី០១ខែ ធ្នូ ឆ្នាំ២០២៤ សមត្តកិច្ចបានទទួលពត៏មានពីមេភូមិអណ្តូងក្រឡឹង តាមទូរសព្ទ័បានរាយការណ៍មកសមត្ថកិ្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យថា មានករណីជនមិនស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់ នៅចំណុចអូរចុងជ្រៃ (អូរងើយ )ស្ថិតនៅភូមិ អណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ក្រោយពីទទួលពត៌មានរួច  លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នការរងទទួលការិយាល័យកំរិតធ្ងន់ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំងនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យ ជាមួយអាជ្ញាធរភូមិឃុំ និងគ្រូពេទ្យមណ្ឌលសុខភាពស្រុកអូររាំង បានចុះដល់កន្លែងកើតហេតុ។

យោងតាមស្ដាប់ការបំភ្លឺពីសាក្សី ឈ្មោះ តូច ទន់ ភេទ ប្រុស  អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅក្រុមពូពូញ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា៖ កាលពីវេលាម៉ោង ១៧និង០០រសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ពេលត្រឡប់ពីដងជ័រពីព្រៃ ដល់ចំនុចអូរចុងជ្រៃ ស្រាប់តែជួបជនមិនស្គាល់អត្តសញ្ញាណម្នាក់អង្គុយក្បែរផ្លូវ(ម៉ូតូ)ក្នុងស្ថានភាពអត់ខោអាវ (ស្រាត) ខណៈនោះបានសួរនាំ តែមិនឆ្លើយតបវិញសោះ ឃើញដើមដៃស្តាំជាំ(បាក់ឆ្អឹងខាងក្នុង) និងស្រាតបែបនេះក៍ដោះខោជើងវែងពណ៏ខ្មៅរបស់ខ្លួនឲ្យស្លៀក រួចបានប្រាប់ថា កុំទៅណាទៀតប្រយ័ត្នវង្វេងព្រៃណាស់ ហើយក៏បន្តទៅភូមិដើម្បីឲ្យមេភូមិរាយការណ៍ជូនសមត្ថកិច្ច ជួយអន្តរាគមន៍ ។ នាវេលាម៉ោង ប្រហែល១៨និង ៣០នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យនិងអាជ្ញាធរភូមិ ឃុំ បានចុះទៅរុករកស្វែងរក ជនមិនស្គាល់អត្តសញ្ញាណខាងលើនោះ តែជាលទ្ធផលពុំបានឃើញនោះឡើយ ។លុះព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង០៨ និង ០០នាទីសាក្សីខាងលើបានទៅដងជ័រទឹកដូចសព្វដង ក៍ប្រទះឃើញសាកសព(មិនស្គាល់អត្តសញ្ញាណ) ស្លាប់ក្បែរអូរចុងជ្រៃ( អូរងើយ)ចម្ងាយប្រហែល ២២០ម៉ែត្រពីផ្លូវ៧៦A រួចក៏ប្រញាប់រាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចតែម្តង។  ហើយបើតាមការបញ្ជាក់ពីមន្ត្រីនគរបាលប្រចាំការនៅស្នាក់ការ៥៩បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែ វិច្ឆកា ឆ្នាំ២០២៤ បានឃើញជនមិនស្គាល់អត្តសញ្ញាណខាងលើនេះ ក្នុងស្ថានភាពដោះអាវ បានដើរកាត់គោលដៅ៥៩ ទិសដៅពីកែវ សីមាទៅអូររាំង ហើយសម្ថកិច្ចប្រចាំការនៅទីនោះបានសួរ តែមិនឆ្លើយតបនោះទេ រួចបន្តដើរទៅមុខទៀត។
តាមការស្រាវជ្រាវ ពិនិត្យទៅលើដងខ្លួនសាកសព ផ្នែកក្បាល ផ្នែកដងខ្លួន និងផ្នែកអវ:យវ: ពុំមានស្លាកស្នាមដាច់ ឬរលាត់ ក្រៅពីដើមដៃស្តាំជាំ ពុំឃើញអ្វីផ្សេងគួរឲ្យគាត់សម្គាល់ឡើយ។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ សាកសពខាងលើ ពិតជាស្លាប់ដោយសារគាំងបេះដូង (ខ្យល់គ)។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចនិង អាជ្ញាធរធ្វើការបញ្ជុះនៅទីតាំងផ្នូសពក្រុមយេស៊ូ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង៕

ខេត្តមណ្ឌលគិរី ៖ នាវេលាម៉ោង ០៨និង ៣០នាទីព្រឹកថ្ងៃទី០១ខែ ធ្នូ ឆ្នាំ២០២៤ សមត្តកិច្ចបានទទួលពត៏មានពីមេភូមិអណ្តូងក្រឡឹង តាមទូរសព្ទ័បានរាយការណ៍មកសមត្ថកិ្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យថា មានករណីជនមិនស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់ នៅចំណុចអូរចុងជ្រៃ (អូរងើយ )ស្ថិតនៅភូមិ អណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ក្រោយពីទទួលពត៌មានរួច  លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នការរងទទួលការិយាល័យកំរិតធ្ងន់ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំងនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យ ជាមួយអាជ្ញាធរភូមិឃុំ និងគ្រូពេទ្យមណ្ឌលសុខភាពស្រុកអូររាំង បានចុះដល់កន្លែងកើតហេតុ។

យោងតាមស្ដាប់ការបំភ្លឺពីសាក្សី ឈ្មោះ តូច ទន់ ភេទ ប្រុស  អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅក្រុមពូពូញ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា៖ កាលពីវេលាម៉ោង ១៧និង០០រសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ពេលត្រឡប់ពីដងជ័រពីព្រៃ ដល់ចំនុចអូរចុងជ្រៃ ស្រាប់តែជួបជនមិនស្គាល់អត្តសញ្ញាណម្នាក់អង្គុយក្បែរផ្លូវ(ម៉ូតូ)ក្នុងស្ថានភាពអត់ខោអាវ (ស្រាត) ខណៈនោះបានសួរនាំ តែមិនឆ្លើយតបវិញសោះ ឃើញដើមដៃស្តាំជាំ(បាក់ឆ្អឹងខាងក្នុង) និងស្រាតបែបនេះក៍ដោះខោជើងវែងពណ៏ខ្មៅរបស់ខ្លួនឲ្យស្លៀក រួចបានប្រាប់ថា កុំទៅណាទៀតប្រយ័ត្នវង្វេងព្រៃណាស់ ហើយក៏បន្តទៅភូមិដើម្បីឲ្យមេភូមិរាយការណ៍ជូនសមត្ថកិច្ច ជួយអន្តរាគមន៍ ។ នាវេលាម៉ោង ប្រហែល១៨និង ៣០នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យនិងអាជ្ញាធរភូមិ ឃុំ បានចុះទៅរុករកស្វែងរក ជនមិនស្គាល់អត្តសញ្ញាណខាងលើនោះ តែជាលទ្ធផលពុំបានឃើញនោះឡើយ ។លុះព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង០៨ និង ០០នាទីសាក្សីខាងលើបានទៅដងជ័រទឹកដូចសព្វដង ក៍ប្រទះឃើញសាកសព(មិនស្គាល់អត្តសញ្ញាណ) ស្លាប់ក្បែរអូរចុងជ្រៃ( អូរងើយ)ចម្ងាយប្រហែល ២២០ម៉ែត្រពីផ្លូវ៧៦A រួចក៏ប្រញាប់រាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចតែម្តង។  ហើយបើតាមការបញ្ជាក់ពីមន្ត្រីនគរបាលប្រចាំការនៅស្នាក់ការ៥៩បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែ វិច្ឆកា ឆ្នាំ២០២៤ បានឃើញជនមិនស្គាល់អត្តសញ្ញាណខាងលើនេះ ក្នុងស្ថានភាពដោះអាវ បានដើរកាត់គោលដៅ៥៩ ទិសដៅពីកែវ សីមាទៅអូររាំង ហើយសម្ថកិច្ចប្រចាំការនៅទីនោះបានសួរ តែមិនឆ្លើយតបនោះទេ រួចបន្តដើរទៅមុខទៀត។
តាមការស្រាវជ្រាវ ពិនិត្យទៅលើដងខ្លួនសាកសព ផ្នែកក្បាល ផ្នែកដងខ្លួន និងផ្នែកអវ:យវ: ពុំមានស្លាកស្នាមដាច់ ឬរលាត់ ក្រៅពីដើមដៃស្តាំជាំ ពុំឃើញអ្វីផ្សេងគួរឲ្យគាត់សម្គាល់ឡើយ។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ សាកសពខាងលើ ពិតជាស្លាប់ដោយសារគាំងបេះដូង (ខ្យល់គ)។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចនិង អាជ្ញាធរធ្វើការបញ្ជុះនៅទីតាំងផ្នូសពក្រុមយេស៊ូ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង៕

Leave a Reply

Your email address will not be published.