ខេត្តមណ្ឌលគិរី ៖ ក្រុមន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ បានដាក់ពាក្យប្ដឹងប្រធានមន្ទីរដែលទើបតែងតាំងថ្មីរបស់ខ្លួនទៅកាន់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពាក់ព័ន្ធការចាត់ចែងការងារពុំមានភាពប្រក្រតី ។
ពាក្យបណ្ដឹងចុះថ្ងៃទី ១៨ មេសា ហើយត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី២៥ មេសា នេះ មន្ត្រីទាំងនោះបានប្រាប់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានពីចំណាត់ការមួយចំនួនរបស់លោក ហាស់ វិបុល ដែលធ្វើឱ្យពួកគេមិនពេញចិត្ត និងអស់ជំនឿលើការដឹកនាំ ក្នុងនោះមានដូចជា ការបែងចែកតួនាទី និងភារកិច្ច , ការផ្លាស់ប្ដូរមន្ត្រីពីការិយាល័យមួយ ទៅការិយាល័យមួយដោយពុំបានប្រជុំវាយតម្លៃ ការដឹកនាំតាមបែបចាប់កំហុសមន្ត្រី និងការអនុវត្តច្បាប់មិនស្របតាមក្រមបរិស្ថានជាដើម ។
ទាក់ទងបញ្ហានេះលោក ហាស់ វិបុល បានប្រាប់ ភ្នាក់ងារយើងបានឲ្យដឹង ថា បើបណ្ដឹងនោះទៅក្រសួង លោករង់ចាំការកោះហៅពីក្រសួង ហើយបើក្រុមប្រឹក្សា វិន័យរកឃើញកំហុសរបស់លោក លោកនឹងស្វាគមន៍ជានិច្ច ចំពោះទណ្ឌទោស នៃកំហុសនោះ ៕