ព័ត៌មានសន្តិសុខសង្គម

ករណីឃាតកម្ម យកកាំបិតប៉័ងតោ កាប់ទៅលើស្ត្រីម្នាក់បណ្តាលឲ្យស្លាប់ ដោយចោទប្រកាន់ថាចេះអំពើអាប ធ្មប់ ឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ ឈ្មោះយូ នឿន 

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥ វេលាម៉ោង ២២និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ជូ ណុន ភេទស្រី អាយុ ៨៦ ឆ្នាំស្ថិតនៅក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតមានករណីឃាតកម្មដែល បង្ករឡើងដោយជនសង្ស័យឈ្មោះ យូ នឿន ភេទស្រី អាយុ ៤៥ ឆ្នាំរស់នៅភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានយកកាំបិតប៉័ងតោ កាប់ទៅលើឈ្មោះ វន សៅរិន្ទ ភេទស្រី អាយុ៣៧ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបណ្តាលឲ្យស្លាប់។

យោង របាយការណ៍ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រ ក្រោយពីទទួលបានរបាយការណ៍ មេភូមិថ្មី កងកម្លាំងនៅស្នងការដ្ឋាននគរបាលខេត្ត អធិការនគរបាលស្រុក និង ប៉ុស្តិនគរបាលរដ្ឋបាលឃុំពង្រ បានធ្វើការចុះស្រាវជ្រាវបន្ទាន់អំពីហេតុការណ៍កើតឡើង។

អំពីមូលហេតុ ជនសង្សយ័ ឈ្មោះ យូ នឿន បានចោទប្រកាន់ជនរងគ្រោះថា ចេះអំពើអាបធ្មប់បើកចង្កូមរកខាំខ្លួន ក្រោយពេលកើតហេតុកងកម្លាំង បានចុះការពារកន្លែងកើតហេតុ និងឃាត់យកខ្លួនស្ត្រីជាជនសង្ស័យឈ្មោះយូ នឿន ដើម្បីសួរនាំកសាង សំណុំរឿងតាមនិតិវិធី៕

Leave a Reply

Your email address will not be published.