ព័ត៌មានជាតិ

លោកប្រធានមន្ទីរបរិស្ថានទើបឡើងកាន់តំណែងថ្មី ដឹកនាំមន្ត្រីក្រោមឱវាទចុះស្រាវជ្រាវ បង្ក្រាបទបល្មើសផ្ទាល់តែម្តង…

ខេត្តមណ្ឌលគិរី ៖ លោកហាស់ វិបុល ប្រធានមន្ទីរបរិស្ថានដែលទើបឡើងមកកាន់តំណែងថ្មី នៃខេត្តមណ្ឌលគិរី បានធ្វើឱ្យប្រជាសហគមន៍ជនជាតិដើមភាគតិច នៅស្រុកពេជ្រាដា សម្តែងការកោតសរសើរចំពោះ ចំណាត់ការដ៏ក្តៅគគុនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្រោយពីលោកបានឃើញ ខ្លឹមសារអត្ថបទរបស់អង្គភាពសារព័ត៍មានសំណេអមតៈបានចុះផ្សាយជូនដំណឹងដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់នឹងបង្រ្កាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥កន្លងទៅ។

លោក ហាស់ វិបុល ក្នុងនាមជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី  ក្រោយពីទទួលបានដំណឹងនេះ ភ្លាមកាលពីថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៥នេះ ដោយមានការសម្របសម្រួលនិតិវិធី ពីលោ សុង គឹមហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី លោក ហាស់ វិបុល បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ចុះរុករកបទល្មើសក្នុងដែនជម្រកសត្វពៃ្រណាមលា នឹងដែនជម្រកស្រែពក. ធ្វើការតាមស្រាវជ្រាវបង្រ្កាប បានឈើអាប្រភេទជន្លង់ម្រេចនៅចំណុចភូមិពូរ៉ាដែត ស្ថិតក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា បានសារុបចំនួន៤០០០ដើម(ជន្លង់)។

ដោយឡែកក្នុងថ្ងៃខែឆ្នាំដ៏ដែលនេះកម្លាំងមន្ត្រីនៃមន្ទីរបរិស្ថាន ល្បាតចាប់បានម៉ាស៊ីនត្រងសុីន័រ០៣គ្រឿងក្នុងដែនជម្រកសត្វព្រៃស្រែពក។
នឹងដោយឡែកមួយទៀត នៅដែនជម្រកសត្វព្រៃណាមលា   បង្រ្កាបបានរថយន្តកែច្នៃ១គ្រឿងដឹកឈើអាប្រភេទធ្វើជន្លង់ម្រេច  នេះបើយោងតាមការបញ្ជាក់ប្រាប់ពីលោកហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

វត្ថុតាងខាងលើ ត្រូវបានរិបអូសយកមករក្សាទុកដែនជំរុកណាមលា ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.