ព័ត៌មានជាតិ

លោកប្រធានមន្ទីរបរិស្ថានទើបឡើងកាន់តំណែងថ្មី ដឹកនាំមន្ត្រីក្រោមឱវាទចុះស្រាវជ្រាវ បង្ក្រាបទបល្មើសផ្ទាល់តែម្តង…

លោកប្រធានមន្ទីរបរិស្ថានទើបឡើងកាន់តំណែងថ្មី ដឹកនាំមន្ត្រីក្រោមឱវាទចុះស្រាវជ្រាវ បង្ក្រាបទបល្មើសផ្ទាល់តែម្តង…

ខេត្តមណ្ឌលគិរី ៖ លោកហាស់ វិបុល ប្រធានមន្ទីរបរិស្ថានដែលទើបឡើងមកកាន់តំណែងថ្មី នៃខេត្តមណ្ឌលគិរី បានធ្វើឱ្យប្រជាសហគមន៍ជនជាតិដើមភាគតិច នៅស្រុកពេជ្រាដា សម្តែងការកោតសរសើរចំពោះ ចំណាត់ការដ៏ក្តៅគគុនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្រោយពីលោកបានឃើញ ខ្លឹមសារអត្ថបទរបស់អង្គភាពសារព័ត៍មានសំណេអមតៈបានចុះផ្សាយជូនដំណឹងដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់នឹងបង្រ្កាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥កន្លងទៅ។
លោក ហាស់ វិបុល ក្នុងនាមជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី  ក្រោយពីទទួលបានដំណឹងនេះ ភ្លាមកាលពីថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៥នេះ ដោយមានការសម្របសម្រួលនិតិវិធី ពីលោ សុង គឹមហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី លោក ហាស់ វិបុល បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ចុះរុករកបទល្មើសក្នុងដែនជម្រកសត្វពៃ្រណាមលៀរ នឹងដែនជម្រកស្រែពក. ធ្វើការតាមស្រាវជ្រាវបង្រ្កាប បានឈើអាប្រភេទជន្លង់ម្រេចនៅចំណុចភូមិពូរ៉ាដែត ស្ថិតក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា បានសារុបចំនួន៤០០០ដើម(ជន្លង់)។
ដោយឡែកក្នុងថ្ងៃខែឆ្នាំដ៏ដែលនេះកម្លាំងមន្ត្រីនៃមន្ទីរបរិស្ថាន ល្បាតចាប់បានម៉ាស៊ីនត្រងសុីន័រ០៣គ្រឿងក្នុងដែនជម្រកសត្វព្រៃស្រែពក។
នឹងដោយឡែកមួយទៀត នៅដែនជម្រកសត្វព្រៃណាមលា   បង្រ្កាបបានរថយន្តកែច្នៃ១គ្រឿងដឹកឈើអាប្រភេទធ្វើជន្លង់ម្រេច  នេះបើយោងតាមការបញ្ជាក់ប្រាប់ពីលោកហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
វត្ថុតាងខាងលើ ត្រូវបានរិបអូសយកមករក្សាទុកដែនជំរុកណាមលា ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

នៅព្រឹកថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៥នេះ តាមការលើកឡើងពីប្រជាពលរដ្ឋបាលអ្នកដឹងថា កាលពីថ្ងៃទី ២៧ ខែមេសាថ្មីៗនេះ កម្លាំងបរិស្ថានបានចុះបង្ក្រាប ប្រជាពលរដ្ឋក៏បានសាទរចំពោះចំណាត់ការខាងលើនេះ ចំណែកចំការម្រេចជាច្រើនកន្លែងស្ថិតក្នុងភូមិពូឡាឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ជាក់ស្ដែងក្រុមអ្នកសារព័ត៌មានបានចុះទៅផ្តិតរូបភាពនៅថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០២៥នេះ ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអ្នកដឹងថា ឈើជន្លង់ម្រេចកាប់ចេញពីដែនជម្រកការពារដោយបរិស្ថាន ជន្លុងរាប់ពាន់ដើមនៅក្នុងចំការ រក្សាស្ងៀមស្ងាត់ មិនមានស្ថាប័នសមត្ថកិច្ចម្នាក់ណាចុះទៅបង្ក្រាបនោះ ឡើយ។ ដូច្នេះហើយប្រជាពលរដ្ឋ សំណូមពរដល់ស្ថាប័នជំនាញ ចុះទៅបង្ក្រាបឱ្យស្មើភាពគ្នា គោលដៅក្នុងស្រុកពេជ្រាដាដូចតែគ្នា។ មេត្តាចុះស្រាវជ្រាវផងទាន។

ពាក់ព័ន្ធការកាប់អាច្រៀកឈើប្រភេទជន្លង់ម្រេចខាងលើ អង្គភាពភ្នំពេញលី បានទំនាក់ទំនងតាមរយៈតេឡេក្រាម របស់លោក ហាក់ វិបុលប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោកចូលមើលហើយមិនបានឆ្លើយតប។ តែមួយសន្ទុះក្រោយមក លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្ត បានផ្តល់ព័ត៌មានតាមរយះតេឡេក្រាម មកលោកឃិន សុខននាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃបានឲ្យដឹងថា ឈើនេះបានជួបហើយប្រភេទជន្លង់ម្រេចនោះ ខ្ញុំបានរៀបចំកម្លាំងសហការជាមួយមេព្រៃ ដីនៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើ ចុះចាប់បង្រ្កាប នឹងស្រាវជ្រាវបន្តហើយ!៕

Leave a Reply

Your email address will not be published.