ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋថៃចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ធ្វើការឃាត់ខ្លួនបន្ទាប់ពីប្រជាជនថៃទាំងនេះ លួចឆ្លងដែនចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ ។ ហេតុការឃាត់ខ្លួនជនជាតិថៃទាំងនេះត្រូវបានធ្វើឡើង នៅវេលាម៉ោង៧និង០៥នាទីយប់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។
ក្រោយពីសមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនជាតិថៃដែលលួចឆ្លងដែនចូលមកកម្ពុជាទាំងនេះ សមត្ថកិច្ចព្រំដែនកម្ពុជាក៍បានធ្វើការសួរនាំជនជាតិថៃទាំងនេះ ហើយប្រជាជនសៀមទាំងនោះក៍បានឆ្លើយសារភាពថា ពួកគេដែលលួចចូលទឹកដីនៃប្រទេសកម្ពុជានោះ គឺដើម្បីធ្វើការស្វែងការងារធ្វេី ។
សកម្មភាពនៃការលួចឆ្លងដែនរបស់ជនជាតិថៃ ចូលមកកម្ពុជានេះត្រូវបានមើលឃើញថា ពួកគេបានរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលប្រទេសរបស់ខ្លួនបានបិទច្រកព្រំដែនទាំងអស់ជាមួយនឹងកម្ពុជា ដែលធ្វើឱ្យប្រជាជនថៃ ប៉ះពាល់សេដ្ឋកិច្ចរស់នៅប្រចាំ គ្មានការងារធ្វេី ទើបបង្ខំចិត្តឱ្យពួកគេលួចឆ្លងដែនដោយប្រថុយប្រថានចូលមកកម្ពុជា ទោះបីជាយោធារបស់ប្រទេសខ្លួន មានការរិតបន្តឹងតាមព្រំដែនក៏ដោយ ក៏ពួកគេ នៅតែបន្តលួចឆ្លងដែនដើម្បីស្វែងរកការងារ ដើម្បីនិងបានសម្រួលជីវភាពប្រចាំថ្ងៃរបស់ពួកគេផងដែរ។
ករណីជនជាតិថៃលួចឆ្លងដែនមករកការងារធ្វើនៅប្រទេសកម្ពុជានេះ កងកម្លាំងដែលឈរជេីតាមបន្ទាត់ព្រំដែន ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការលួចឆ្លងដែនដោយខុសច្បាប់ ចូលមកកម្ពុជាឡើយ ជនជាតិថៃទាំង៦នាក់ ខាងក៍ត្រូវបានឃាត់ខ្លួន និងបណ្តាញជនទាំងនេះឱ្យទៅប្រទេសថៃដែលជាប្រទេសរបស់ខ្លួនវិញ៕