ថៃកំពុងតែសង្ឃឹមលើល្បិចស្មោគរោគដើម្បីទាញឲ្យទាហានកម្ពុជាក្តៅស្លឹកត្រចៀកអត់ទ្រាំមិនបានតបតវិញ
នេះជាឪកាសទាហានថៃបង្កើតសង្រ្គាមឡើងដោយយកលេសថាបាញ់ទៅបាញ់មក។ ល្បិចស្មោគរោគដ៏ថោកទាបបំផុតដែលខ្ញុំ ហង្ស រដ្ឋា តែងតែនិយាយពាក់ព័ន្ធនិងសេនារីយ៉ូពីររបស់ថៃ សេនារីយ៉ូមួយជោគជ័យគឺលោកស្រី ផែថងថាន ស៉ីណាវ៉ាត្រា ចុះចេញពីតំណែងនាយករដ្ឋមន្រ្តីថៃ មកជារដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ មិនទាន់ដឹងថាកាន់តំណែងបានប៉ុន្មាន ។ សេនារីយ៉ូទីពីរបរាជ័យដោយឱ្យទាហានថៃក្រឡុកទាហានកម្ពុជាតាមព្រំដែន ទាហានថៃចូលលួចបាញ់ទាហានកម្ពុជាស្លាប់នៅក្នុងដីកម្ពុជា កាត់ខ្សែភ្លើង ផ្តាច់អ៊ីនធើណេត បិទច្រក បិទប្រេងសាំង បិទការនាំចេញនាំចូលជាមួយកម្ពុជា ទាំងទំនិញទាំងមនុស្សមិនឲ្យឆ្លងកាត់ ថៃបរាជ័យខាតបង់សេដ្ឋកិច្ចធ្ងន់ ។ សូមបញ្ជាក់ថា បើថៃនៅតែប្រើល្បិចស្មោគរោគដ៏ថោកទាបបំផុតតទៅទៀត ហ៊ានបាញ់លើដីខ្មែរដែលជាប្រាសាទរបស់ខ្មែរ កម្ពុជានិងបាញ់តដៃជាមួយថៃវិញ រហូតបាញ់ឲ្យសត្រូវដកកម្លាំងចេញពីដីខ្មែរ និងប្រាសាទរបស់ខ្មែរតែម្តង ៕