ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ១៨ ខែធ្នូឆ្នាំ២០២៤ ដោយមើលឃើញថាជនឆ្លៀតឱកាស(ជនខិលខូច) បានឆ្លៀតកេងប្រវ័ញ្ចលើអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ពិសេសកុមារ ក្មេងស្រី និងស្ត្រី និងដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់កិច្ចការពារខ្លួនកុំឱ្យចាញ់ការឆបោក កេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់របស់ជនខិលខូចនោះ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានបើកវគ្គបណ្តុះបណ្តាល ស្តីពីបរិយាបន្នពិការភាព និងវិធីសាស្ត្រទប់ស្កាត់កេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ ដល់យុវជនស្ម័គ្រចិត្តមកពីសាខាកាកបាទក្រហមកម្ពុជាចំនួន៩ខេត្ត រួមមាន ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី ដោយមានចូលរួមពីលោក នាយក នាយករង និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា មន្ត្រីគម្រោង ទីប្រឹក្សា យុវជន និងអ្នកស្ម័គ្រចិត្តជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិសជាប្រចាំក្នុងការពង្រឹងការងារសហប្រតិបត្តិការជាមួយក្រសួងស្ថាប័ន្ន និងដៃគូពាក់ព័ន្ធពង្រឹងការអនុវត្តសកម្មភាពមនុស្សធម៌ឱ្យទទួលបានជោគជ័យត្រចេះត្រចង់ទៅតាមវិស័យអាទិភាពទាំង៤ ដែលមានក្នុងយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២១-២០៣០។ លោកស្រី […]
Month: December 2024
ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សមាគម សហគមន៍ និងសហជីព ជាពិសេសវិស័យសារព័ត៌មាន គឺជាធាតុចូលមិនអាចខ្វះបានក្នុងការសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា
ខេត្តរតនគិរី ៖ ថ្លែងបើកវេទិកាវេទិកាថ្នាក់ខេត្ត ស្តីពីកិច្ចសន្ទនាពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅក្នុងមូលដ្ឋានខេត្តរតនគិរីដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្តរតនគិរី ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ូ សិរី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា នៅក្នុងក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ ថាមពល និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងដំណាក់ កាលទី១ ដែលរួមមានជ្រុងចំនួន ០៥ គឺ (១) ការអភិវឌ្ឍន៍មូលធនមនុស្ស (២)ការធ្វើពិពិតកម្មសេដ្ឋ កិច្ច និងការបង្កើនភាពប្រកួតប្រជែង (៣) ការអភិវឌ្ឍវិស័យឯកជន និងការងារ (៤) ការអភិវឌ្ឍ ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន (៥)ការអភិវឌ្ឍសេដ្ឋកិច្ច […]
ឯកឧត្តម ញ៉ែម សំអឿន៖ ក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេសA ទាំងអស់គ្នានេះ គឺជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ
ខេត្តរតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល ជាមួយសិស្សានុសិស្ស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេសA ចំនួន៩នាក់ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡង កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ។ ការសំណេះសំណាលនេះធ្វើឡើងនៅសាលប្រជុំអគារA សាលាខេត្តដោយការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ លោកលោកស្រី ប្រធានអនុប្រធានមន្ទីរមួយចំនួន ព្រមមាតាបិតា អាណាព្យាបាលសិស្សជាប់និទ្ទេសAទាំង៩រូបផងដែរ។ នៅក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿនបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជ័យលាភីទាំង៩រូបដោយ ឯកឧត្តម បានចាត់ទុកក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេសAទាំងអស់គ្នានេះ គឺជាធនធានមនុស្សមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ។ដូច្នេះក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ លើជំនាញឯកទេស ដែលខ្លួនចង់សិក្សាឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត ធ្វើយ៉ាងណាជួយអភិវឌ្ឍន៍ប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនកាន់តែរីកចម្រើនទៅមុខជាលំដាប់។ ឯកឧត្តមបន្តថា ប្រទេសជាតិមានសន្តិភាព ក្រោមការដឹកនាំប្រកបដោយភាពដ៍ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលសម្តេចខិតខំស្វែងរក សន្តិភាពជូនប្រទេសជាតិ និងក្រោមការដឹកនាំបន្តរបស់សម្ដេចធីបតី […]
ពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្ថិតនៅភូមិពូហ៊ួង និងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា
ខេត្តមណ្ឌលគិរី៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ខ្ញុំបាទសាន់ ដារិទ្ធិ តំណាងឲឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានជាអធិបតី ក្នុងពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្ថិតនៅភូមិពូហ៊ួង និងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលភូមិពូហ៊ួងមានចំនួន ៩៨០ បណ្ណ ស្មើនឹងចំនួន ៥០៦គ្រួសារ លើផ្ទៃដីទំហំ ៧៩៦,៧៦០៣ ហិកតា និងភូមិពូទុង មានចំនួន ៧០ បណ្ណ ស្មើនឹងចំនួន ៥៦ គ្រួសា លើផ្ទៃដីទំហំ ៧៥,៨៦៧០ ហិកតា ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង កងកម្លាំងទាំងបី លោកនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អជ្ញាធរស្រុក មេឃុំ-មេភូមិ មន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប ពិធីនេះប្រព្រឹត្តទៅនៅ វត្តគិរីសុវណ្ណរាម […]
កូនដំរីអភ័ព្វ១ក្បាលមានឈ្មោះសំណាងលំផាត់រងរបួសជាប់អន្ទាក់ព្រានព្រៃមន្ត្រីជំនាញបានជួយសង្គ្រោះ…..
ខេត្តមណ្ឌលគិរី ៖ កូនដំរីព្រៃដែលបែកចេញពីមេហ្វូងរបស់វា ហើយត្រូវបានមន្ត្រីជំនាញជួយសង្គ្រោះ ដែលគិតត្រឹមរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ វាសុខភាពល្អ និងកំពុងទទួលបានការមើលថែពីក្រុមឧទ្យានុរក្ស និងមានការព្យាបាលពីក្រុមគ្រូពេទ្យផងដែរ។ លោក ញឹម វណ្ណៈ ប្រធានដែនជម្រកសត្វព្រៃលំផាត់ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោយទទួលបានការផ្តល់ព័ត៌មានពីមន្ត្រីឧទ្យានុរក្សទៅថ្នាក់ដឹកនាំ នាព្រឹកថ្ងៃទី៩ខែធ្នូ ក្រុមគ្រូពេទ្យជំនាញសត្វព្រៃ បានចុះដល់ស្នាក់ការកណ្តាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់ ដែលកូនដំរីកំពុងត្រូវបានថែរក្សាប៉ុណ្ណោះអាសន្ននៅទីនោះ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងតាមដានរបួសជើងកូនដំរី។ លោក ញឹម វណ្ណៈ បានបន្តថា ដំបូងឡើយយើងយល់ថា កូនដំរីព្រៃនេះមានភេទឈ្មោល ប៉ុន្តែនៅពេញគ្រូពេទ្យពិនិត្យច្បាស់លាស់វា គឺជាភេទញី។ ក្រោយដឹងច្បាស់ពីស្ថានភាពសុខភាពរបស់កូនដំរីរួច ក្រុមគ្រូពេទ្យបានដាក់ថ្នាំព្យាបាលជើងរបស់វា ហើយគ្រូពេទ្យបានបញ្ជាក់ថា របួសនេះ ត្រូវការពេលព្យាបាលប្រមាណកន្លះឆ្នាំទើបជាសះស្បើយ១០០%។ សូមរំឮកថា មានកូនដំរីព្រៃដ៏អភ័ព្វមួយក្បាលដែលមានអាយុប្រមាណ៥ខែ ត្រូវបានជួយសង្គ្រោះដោយមន្ត្រីឧទ្យានុរក្សនៅឯស្រុកកោះញែក នាល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោយវាខំដើរទាំងជើងឈឺមានរបួសបណ្តាលមកពីអន្ទាក់ព្រានព្រៃ។ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ១៧ និង១៧នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី បានប្រទះឃើញកូនសត្វដំរីព្រៃចំនួន០១ក្បាល […]
ប្រជាពលរដ្ឋ ២២២នាក់ មកធ្វើទស្សនកិច្ចនៅខេត្តរតនគិរីដើម្បីឈ្វេងយល់ពីការពិតជាក់ស្តែងនៃកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកម្ពុជានិងការអភិវឌ្ឍន៍រីកចម្រើនខេត្តភាគឦសានមួយនេះ
ខេត្តរតនគិរី៖ កម្មវិធីទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី៧ និងទី ៨ ខែធ្នូ ឆ្នាំ២០២៤ ក្បួនរថយន្តនៃដំណើរទស្សនកិច្ចបានចេញដំណើរពីរាជធានីភ្នំពេញក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តរតនគិរី ក្រោមការរៀបចំ និងសម្របសម្រួលយ៉ាងរលូនពីសំណាក់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។ ពេលដែលដំណើរទស្សនកិច្ចមកដល់ខេត្តរតនគិរីត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំខេត្តរតនគិរី បានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់របស់ប្រជាជនក្នុងខេត្តរតនគិរីជាក់ស្តែង ជាពិសេសគឺទីតាំងបង្គោលព្រំដែនលេខ៣០ រវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រខេត្ត អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ពាក់ព័ន្ធនឹងការងារព្រំដែន ការងារបោះ បង្គោល ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាព ទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានឈ្វេងយល់ផងដែរអំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានខេត្តដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។ ក្រោយពីបានចុះពិនិត្យ និងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចបានបន្តដំណើរកំសាន្តនៅរមណីយដ្ឋាន បឹងយក្ខឡោម. បឹងកន្សែងនិងទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតតាមផែនការដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តរតនគិរីផងដែរ។ សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ក្នុងដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋមានលក្ខណៈទ្រុងទ្រាយធំនៅខេត្តរតនគិរី។ហើយពួកគាត់ គឺជាសាក្សីរស់ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋា ភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ៕
ករណីទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា បន្តកើតឡើងវិញហើយ…
ខេត្តមណ្ឌលគិរី៖ ករណីទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា នាពេលបច្ចុប្បន្ន នៅតែបន្តកើតមាន បើទោះជាអាជ្ញាធរនិងមន្តី្រជំនាញចុះបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក្តី ក៏សកម្មភាព កាប់ ហ៊ុំព័ទ្ធ យកដីរបស់រដ្ឋមិនស្រាក់ស្រាន្តឡើយ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយក្រុមល្បាតសហគមន៍ភូមិអូរអាម និងកម្លាំងលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពស្រុកកែវសីមា បានចុះដល់ ត្រង់ចំណុចឈើបីដើម និយាមកា 715071,1337449 ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រុមការងារបានប្រទះឃើញរោងអនាធិបត្យ ចំនួន០២រោង និងដីកាប់រានថ្មីជាច្រើនហិកតាផងដែរ។ ប្រត្តិបត្តិការណ៍ខាងលើនេះដឹកនាំដោយលោក ហម សុផង នាយករងរដ្ឋបាលសាលាស្រុក ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ក្រុមការងារបានទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចឈើបីដើម និយាមកា 715071,1337449 ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឃើញរោងអនាធិបត្យ ចំនួន០២រោង(រោងទី១ មានទំហំ5m×8m រោងទី២ មានទំហំ3m×4m)ធ្វើអំពីឈើប្រក់ស័ង្កសី និងស្បៅ និងមានម៉ូតូម៉ាកវេវRSX ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង មិនមានមនុស្សនៅ […]
រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលបានជំនួយមនុស្សធម៍ពីសមាគមន៍សមាជិកព្រះពុទ្ឋសាសនាអន្តរជាតិ
ខេត្តមណ្ឌលគិរី ៖ គ្រឿងឧបភោគបរិភោគជាច្រើនមុខ ត្រូវបានតំណាងរបស់ព្រះគ្រូ រូម៉ា នៃសមាគមន៍សមាជិកព្រះពុទ្ឋសាសនាអន្តរជាតិ យកប្រគល់ជូនរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីទុកជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតតាមមូលដ្ឋាន។ ពិធីប្រគល់ទទួលអំណោយនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោកជំទាវ មាស ម៉ូរិន តំណាងម្ចាស់ជំនួយ និងមានការចូលរួមពីលោក អភិបាលរងខេត្ត លោក លោកស្រី នាយកនាយករងរដ្ឋបាលខេត្ត ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់សមាគមន៍សមាជិកព្រះពុទ្ឋសាសនាអន្តរជាតិ ជាពិសេស លោកជំទាវតំណាងម្ចាស់ជំនួយ ព្រមទាំងសហការី ដែលបានចំណាយកម្លាំងកាយចិត្ត និងថវិកា ដើម្បីផ្តល់ជាជំនួយមនុស្សធម៏ដល់រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីអាចចាត់ចែងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលជួបប្រទះកង្វះខាតជីវភាព និងបងប្អូនដែលជួបគ្រោះថ្នាក់ធម្មជាតិនានា។ ឯកឧត្តម អភិបាលខេត្ត បន្តថា បច្ចុប្បន្នខេត្តមណ្ឌលគិរីបានបន្តការអភិវឌ្ឍជារៀងរាល់ថ្ងៃ ប៉ុន្តែបញ្ហាកង្វះខាតមួយចំនួនរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏នៅមានខ្លះៗដែលជាភាពចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការបន្តជួយឧបត្ថម្ភដល់ជីវភាពរបស់ពួកគាត់។ ដូច្នេះការចូលរួមផ្តល់ជំនួយរបស់សមាគមន៍ សមាជិកព្រះពុទ្ឋសាសនាអន្តរជាតិដល់រដ្ឋបាលខេត្ត គឺជាការរួមចំណែកដ៏មានសារៈសំខាន់យ៉ាងធំធេងលើការងារមនុស្សធម៏ និងជាការចែករំលែកដល់រាជរដ្ឋាភិបាលនូវការកាត់បន្ថយភាពក្រីក្រផងដែរ។ លោកជំទាវ មាស ម៉ូរិន […]
សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ(២០២៥-២០២៧) របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ(២០២៥-២០២៧) របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ដោយមានការចូលរួមពីលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ លោកស្រី ប៉ុល វ៉ាន្នីដា ប្រធានមន្ទីរផែនការខេត្ត និងមានការចូលរួមពីលោក អភិបាលរងក្រុង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងលោក លោកស្រីប្រធាន ឬអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងឃុំ សង្កាត់ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសប្បុរសជននានា។ រាល់គម្រោងដែលទទួលបានការគាំទ្រ និងបានចុះកិច្ចសន្យានៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលក្រុងសែនមនោរម្យ ក៏ដូចជាបណ្តាឃុំ សង្កាត់ […]