ព័ត៌មានសន្តិសុខសង្គម

ករណីទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា បន្តកើតឡើងវិញហើយ…

ខេត្តមណ្ឌលគិរី៖ ករណីទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា នាពេលបច្ចុប្បន្ន នៅតែបន្តកើតមាន បើទោះជាអាជ្ញាធរនិងមន្តី្រជំនាញចុះបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក្តី ក៏សកម្មភាព កាប់ ហ៊ុំព័ទ្ធ យកដីរបស់រដ្ឋមិនស្រាក់ស្រាន្តឡើយ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយក្រុមល្បាតសហគមន៍ភូមិអូរអាម និងកម្លាំងលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពស្រុកកែវសីមា បានចុះដល់ ត្រង់ចំណុចឈើបីដើម និយាមកា 715071,1337449 ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រុមការងារបានប្រទះឃើញរោងអនាធិបត្យ ចំនួន០២រោង និងដីកាប់រានថ្មីជាច្រើនហិកតាផងដែរ។

ប្រត្តិបត្តិការណ៍ខាងលើនេះដឹកនាំដោយលោក ហម សុផង នាយករងរដ្ឋបាលសាលាស្រុក ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី  ក្រុមការងារបានទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចឈើបីដើម និយាមកា 715071,1337449 ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី  បានឃើញរោងអនាធិបត្យ ចំនួន០២រោង(រោងទី១ មានទំហំ5m×8m រោងទី២ មានទំហំ3m×4m)ធ្វើអំពីឈើប្រក់ស័ង្កសី និងស្បៅ និងមានម៉ូតូម៉ាកវេវRSX ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង មិនមានមនុស្សនៅ ហើយជុំវិញនោះមានការកាប់រានដីព្រៃពង្រីកបន្ថែមថ្មី ទំហំប្រមាណ៥ហិកតា សកម្មភាពនេះផ្ទុយនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ ក្រុមការងារបានចុចនិយាមកាជុំវិញទីតាំងដី និងធ្វើការរុះរើរោងអនាធិបត្យ ចំនួន២រោងខាងលើចោល និងដកហូតម៉ូតូម៉ាកវេវRSX ពណ៌ខ្មៅ ចំនួន១គ្រឿង យកមករក្សាទុកនៅស្នាក់ការកណ្តាលកែវសីមា ដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published.