ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋ ២២២នាក់ មកធ្វើទស្សនកិច្ចនៅខេត្តរតនគិរីដើម្បីឈ្វេងយល់ពីការពិតជាក់ស្តែងនៃកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកម្ពុជានិងការអភិវឌ្ឍន៍រីកចម្រើនខេត្តភាគឦសានមួយនេះ

ខេត្តរតនគិរី៖ កម្មវិធីទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី៧ និងទី ៨ ខែធ្នូ ឆ្នាំ២០២៤ ក្បួនរថយន្តនៃដំណើរទស្សនកិច្ចបានចេញដំណើរពីរាជធានីភ្នំពេញក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តរតនគិរី ក្រោមការរៀបចំ និងសម្របសម្រួលយ៉ាងរលូនពីសំណាក់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

ពេលដែលដំណើរទស្សនកិច្ចមកដល់ខេត្តរតនគិរីត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំខេត្តរតនគិរី បានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់របស់ប្រជាជនក្នុងខេត្តរតនគិរីជាក់ស្តែង ជាពិសេសគឺទីតាំងបង្គោលព្រំដែនលេខ៣០ រវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រខេត្ត អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ពាក់ព័ន្ធនឹងការងារព្រំដែន ការងារបោះ បង្គោល ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាព
ទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានឈ្វេងយល់ផងដែរអំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានខេត្តដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។

ក្រោយពីបានចុះពិនិត្យ និងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចបានបន្តដំណើរកំសាន្តនៅរមណីយដ្ឋាន បឹងយក្ខឡោម. បឹងកន្សែងនិងទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតតាមផែនការដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តរតនគិរីផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ក្នុងដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋមានលក្ខណៈទ្រុងទ្រាយធំនៅខេត្តរតនគិរី។ហើយពួកគាត់ គឺជាសាក្សីរស់ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋា
ភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ៕

Leave a Reply

Your email address will not be published.