ខេត្តរតនគីរី ៖ ដោយទទួលបានការចាត់តាំងពី ឯកឧត្តម ប្រធាននាយកដ្ឋានចារកម្ម ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៣:០០ រសៀល លោកឧត្តមសេនីយ៍ទោ អ៊ុ សាត តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន សំណាង ប្រធាននាយកដ្ឋានចារកម្ម បានដឹកនាំ លោកអនុប្រធាននាយកដ្នាន លោកប្រធាន/អនុប្រធានស្នាក់ការខេត្ត ចូលរួម គោរពវិញ្ញាណក្ខន្ធ និងបំពាក់សក្តិកិត្តិយស ដល់លោកវរសេនីយ៍ទោ យឿន សុជា ប្រធានស្នាក់ការប្រឆាំងចារកម្ម ខេត្តរតនៈគីរី ដែលបានទទួលមរណភាពដោយជំងឺ គាំងបេះដូង កាលពីថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥។
ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព លោកឧត្តមសេនីយ៍ទោ អ៊ុ សាត និងក្រុមការងារ បាននាំយកថវិកា សមាគមមិត្តនគរបាល ចំនួន ៦.០០០.០០០រៀល ជូនដល់ និងថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តមប្រធាននាយកដ្ឋានចារកម្ម និងក្រុមការងារមួយចំនួនទៀត ជូនគ្រួសារសពផងដែរ៕