ប្រភពពីរមន្ទីរទេសចរណ៍ខេត្ត
ខេត្តរតនគិរី៖លោក ង៉ែត ពិទូ បានឱ្យដឹងនៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលមកទស្សនាកំសាន្តនៅ តាមតំបន់រមណីយ
ដ្ឋានទេសចរណ៍នានានៅក្នុងខេត្តរតគិរីមានចំនួនសរុប២៣,៨៩៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន២៣,៧៧៨នាក់កើនឡើង៣០. ២៥% និងភ្ញៀវទេសចរអន្តរជាតិចំនួន១១៨នាក់កើនឡើង១០. ២៨% ខណៈប្រជាពលរដ្ឋបានទៅធ្វើបុណ្យទានតាមទីអារាមនានាក្នុងខេត្តមានចំនួន៩៧,០៣០នាក់កើន
ឡើង០. ៧៩%។ សរុបភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលបានចេញទៅធ្វើបុណ្យទានតាមទីអារាមនានាក្នុងខេត្តមានចំនួន១២០,៩២៦នាក់កើនឡើង៥. ៥០%បើប្រៀបធៀបទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣មានចំនួន១១៤,៦២៧នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតគិរី បានអោយដឹងទៀតថា ការកើនឡើងភ្ញៀវទេសចរ ដើរកំសាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តឆ្នាំនេះ ដោយសារការយកចិត្តទុកដាក់ ពីរដ្ឋបាលខេត្តរតនគិរី ក្នុងការអភិវឌ្ឍន័ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងទេសចរណ៍នានាមានការររៀបចំសណ្តាប់ធ្នាប់ និងការការពារសន្តិសុខបានល្អពីអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរតាមមូលដ្ឋានផងដែរ៕