ព័ត៌មានសន្តិសុខសង្គម

ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាទឹកធ្លាក់ប៊ូស្រា

ខេត្តមណ្ឌលគិរី៖ ក្នុងថ្ងៃទី១ ដល់ទី៣ ខែតុលា ឆ្នាំ២០២៤នេះ នាឱកាសបុណ្យភ្ជុំបិណ្ឌ ដូចខាងក្រោម៖
១-ទេសចរសរុបចំនួនៈ ១៥.១៦៥នាក់ កើនឡើង៩៧,៧១%(ធៀបឆ្នាំ២០២៣ ទេសចរសរុប ៧.៦៧០នាក់) ក្នុងនោះ៖

-ទេសចរជាតិ ១៤.៧៣៧នាក់ កើនឡើង១០០,២៥%(ធៀបឆ្នាំ២០២៣ ទេសចរជាតិសរុប៧.៣៥៩នាក់)
-ទេសចរបរទេស ៤២៨នាក់ កើនឡើង៣៧,៦២% (ធៀបឆ្នាំ២០២៣ សរុប៣១១នាក់។

២-មូលហេតុនៃការកើនឡើងចំនួនភ្ញៀវទេសចរឆ្នាំនេះដោយសាររាជរដ្ឋាភិបាលបានប្រកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អញ្ជើញទៅទស្សនាកម្សាន្តខេត្តតំបន់ភូមិភាគឦសានឱ្យបានច្រើនកុះករ។
៣-ស្ថានភាពសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ ល្អ
៤- ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកបានឱ្យអជ្ញាធរ ក្រុង ស្រុក កងកម្លាំងទាំងអស់ការពារសណ្តាប់ធ្នាប់ និងមានការបដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់គោលដៅនៅតាមរមណីយដ្ឋាននានាក្នុងខេត្តមណ្ឌលគិរី។
៥-មានឡានពេទ្យសង្គ្រោះបឋមប្រចាំការនៅរមណីយដ្ឋានប៊ូស្រា
៦- អាកាសធាតុនៅថ្ងៃទី២ និងទី៣ ខែតុលា ឆ្នាំ២០២៤ មានភ្លៀង។

 

Leave a Reply

Your email address will not be published.