ព័ត៌មានសន្តិសុខសង្គម

សកម្មជន និងរដ្ឋបាលព្រៃឈើ ឆ្មក់ទាំងយប់ឃាត់បានមនុស្ស២នាក់ និងឡានដឹកឈើ៥គ្រឿង ខណៈក្រុមមន្ត្រីបរិស្ថានដេកលក់

ខេត្តមណ្ឌលគិរី ៖ តាមសេចក្ដីរាយការណ៍ថា ម៉ោងប្រមាណ ២យប់មិញ (១៣/១១/២៤) ។សកម្មជនព្រៃឈើលោក តាន់ គឹមសួរ និងមន្ត្រីពីរដ្ឋបាលព្រៃឈើប្រហែល១០នាក់ បានឆ្មក់ឃាត់រថយន្តដឹកឈើចំនួន ៥ គ្រឿង និងមនុស្សពីរនាក់ក្នុងភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ក្រោយការឃាត់ទើបពួកគេអញ្ជើញក្រុមមន្ត្រីបរិស្ថានឲ្យទៅទទួលវត្ថុតាង និងមនុស្សទាំងនោះ …។

អង្គភាពយើងខ្ញុំ បានខលទៅលោកស៊ិន ស៊ីថា នាយកដែនជម្រកសត្វព្រៃកែវសីមា ទូរសព្ទចូលតែគ្មានអ្នកលើកវេលាម៉ោង១០.១០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

អង្គភាពយើងខ្ញុំបានខលទៅលោកជ័យ សុខាផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមាបានឲ្យដឹងថា គឺផ្នែករដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងលោកតាន់ គឹមសួរបានឃាត់រថយន្តផ្ទុកឈើច្រៀកសន្លឹកទ្វារពាក់កណ្ដាលសម្រេច ត្រូវបានប្រគល់វត្ថុតាងរថយន្តនិងឈើផ្ទុកក្នុងរថយន្តទាំង៥គ្រឿងឱ្យមន្ត្រីបរិស្ថានដែនជម្រក សត្វព្រៃកែវសីមា បន្តនីតិវិធី៕ព័ត៌មានបឋម

Leave a Reply

Your email address will not be published.