ព័ត៌មានសន្តិសុខសង្គម

ករណីអត្តឃាតសម្លាប់ខ្លួនឯង(ចងកហ្នឹងអ្រឹង)

ខេត្តមណ្ឌលគិរី៖នៅវេលាម៉ោង ០១ និង ៤៤នាទីរំលងអធ្រាតថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចចម្ការកៅ ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីស្លាប់មនុស្សចំនួន០១នាក់(ដោយអត្តឃាតខ្លួនឯង ចង ក)។

សពឈ្មោះ ហាប ប៉ៃ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ចាតិខ្មែរ មុខរបរ កសិករ ស្រុកកំណើតនៅ ភូមិឬស្សីលក ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ស្នាក់នៅបណ្តោះអាសន្នរស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ក្រោយពីទទួលព័ត៍មានពីប្រជាពលរដ្ឋតាមរយះលេខទូរស័ព្ទ ០៩៧២៥៩១២៣៤។

លោក វ/ឯក ហេង ម៉ារ៉ា ឋាន: នាយការិយាល័យជំនាញនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ដ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានដឹកនាំ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកែវសីមា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែខ្ទុម សហការជាមួយអាជ្ញាធរភូមិឃុំ និងក្រុមគ្រូ ពេទ្យមណ្ឌលសុខភាពអូរអាម បាន ចុះពិនិត្យសាកសពឈ្មោះ ហាប ប៉ៃ ភេទស្រី អាយុ ២៥ឆ្នាំ បានត្រួតពិនិត្យដងខ្លួនសាកសពផ្នែកក្បាល ផ្នែកដងខ្លួន និងផ្នែកអវយវៈ ពុំមានស្លាកស្នាមដាច់ ឫរលាត់នៅលើសាកសពឡើយ។

ក្រោយពីស្ដាប់ការបំភ្លឺពីកូនជនរងគ្រោះឈ្មោះ ថារឿន សុម៉ាលី ភេទស្រី អាយុ១៣ឆ្នាំ។

ហ្នឹងតាមការស្រាវជ្រាវ ពិនិត្យជុំវិញកន្លែងកើតហេតុ និងប្រមូលព័ត៍មាន ឃើញថាពុំមានការសង្សយ័នឹងករណីព្រហ្មទ័ណ្ឌឡើយ។

ការស្និដ្ឋាន សាកសពខាងលើពិតជាស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯង ដោយយកខ្សែរអង្រឹងចងក និងដើមកៅស៊ូជិតផ្ទះ ពិតប្រាកដមែន។

មូលហេតុការស្លាប់របស់ជនរងគ្រោះ បណ្ដាលមកពី ផឹកស្រារស្រវឹង និង ខឹងប្តី ទើបធ្វើអត្តឃាតខ្លួនឯង (ចងក )។-

បច្ចុប្បន្នសពត្រូវបានកម្លាំងជំនាញបានធ្វើការប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.